kalib9

គន្លឹះទាំង៦ យ៉ាងសំរាប់អ្នករាល់គ្នាពិចារណាដើម្បីក្លាយជាសហគ្រិនជោគជ័យម្នាក់

គំនិតជាគួរពិចារណាសំរាប់អ្នករាល់គ្នា អ្នកគួរតែឡើងទៅកន្លែងខ្ពស់ដើម្បីសំលឹងមើលអោយបានវែងឆ្ងាយ!

១. អ្នកកំពុងគេងនៅលើគ្រែ គេកំពុងក្រោកហាត់ប្រាណ ដូច្នេះហើយគេមានសុខភាពល្អជាងអ្នក។

២. អ្នកធ្វើការឲ្យរួចមួយថ្ងៃៗ គេធ្វើការដោយតាំងចិត្ត ដូច្នេះគេអាចក្លាយជាមេដឹកនាំរបស់អ្នក

៣. អ្នកកំពុងរៀបគម្រោងធ្វើការថ្ងៃនេះឲ្យចប់ គេកំពុងរៀបគម្រោងផែនការសម្រាប់ឆ្នាំបន្ទាប់ ដូច្នេះហើយ គេអាចគ្រប់គ្រងឱកាសច្រើនជាងអ្នក។

៤. អ្នកកំពុងរកលេសគេចបញ្ហា គេកំពុងដោះស្រាយបញ្ហា ដូច្នេះហើយមុខជំនួញ និងការងាររបស់គេអាចទទួលបានជោគជ័យច្រើនជាងអ្នក។

៥. អ្នកកំពុងភ្លើតភ្លើននឹងការចាយលុយ គេកំពុងតែចាត់ចែងទ្រព្យសម្បត្តិឲ្យត្រូវកន្លែង ដូច្នេះហើយគេក៏មានទ្រព្យសម្បត្តិច្រើនជាងអ្នក។

៦. អ្នកកំពុងគិតតែផលប្រយោជន៍ខ្លួនឯង គេកំពុងគិត និងពិចារណាដល់ផលប្រយោជន៍ភាគីម្ខាងទៀត ដូច្នេះហើយទើបគេមានទំនាក់ទំនងល្អជាមួយមនុស្សម្នាច្រើនជាងអ្នក។

“ភាពជោគជ័យមិនមែនជាអព្ភូតហេតុទេ តែវាស្ថិតលើផ្លូវដែលយើងកំពុងដើរ”

error: Content is protected !!