kalib9

ប្រវត្តិសាស្រ្តខ្មែរ៖ ប្រាសាទតាកែវ

ប្រាសាទតាកែវសង់នៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ពីថ្មភក់ មានទំហំ១០០ម x ១២០ម។ តាមលោក ហ្សក កូដេសថា ប្រាសាទនេះត្រូវគេបោះបង់ចោល ព្រោះកាលនោះមានរន្ទះបាញ់ត្រូវ ប៉ុន្ដែលោកហ្សក បូសីល្យេយល់ថា ដោយមានកើតហេតុអាក្រក់ មួយបន្ដាលអោយ គេបង់ចោលសំនង់នេះ លុះមកដល់រជ្ជកាល ព្រះបាទសុរិយាវរ្ម័នទី១ ទើបទ្រង់បានបញ្ជាអោយគេធ្វើការជួសជុលឡើងវិញ។

អ្នកស្រីកូរ៉ាល រ៉េមូសាត (Coral Remusat) នៅក្នុងសៀភៅ “Part Khmer” ក្នុងនាមជាអ្នកស្រាវជ្រាវជាតិបារាំងម្នាក់គាត់បានសរសេរថា ប្រាសាទតាកែវនេះ​កសាងដោយព្រះបាទជយវរ្ម័នទី៥នៅក្នុងគ្រឹស្តសករាជ៩៧៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ។ ព្រះមហាក្សត្រអង្គនេះ បានឡើង​សោយរាជ្យសម្បត្តិក្នុងវ័យកុមារភាព ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ព្រោះព្រះមហាក្សត្រអង្គនេះ បានឡើងសោយរាជ្យសម្បត្តិ ក្នុងវ័យកុមារភាព​ដោយមានព្រះរាជគ្រូ ជាឧត្តមទីប្រឹក្សា​ផងនោះព្រះអង្គ​បានកសាងទីក្រុងថ្មីមួយឈ្មោះថា “ជយេន្រ្ទនគរី ” ដែលមានប្រាសាទភ្នំ “ហេមគិរី ” នៅចំកណ្តាល ហើយតាមការប៉ាន់ស្មានប្រាសាទ ហេមគិរីនេះ​គឺត្រូវនឹង​ប្រាសាទតាកែវនេះឯង។

ថ្វីត្បិតតែប្រាសាទតាកែវគ្មានក្បូរក្បាច់រចនា​​ដូចប្រាសាទនានានៅតំបន់អង្គរ និងត្រូវបានអ្នកទេសចរខ្លះលាន់មាត់ថា ប្រាសាទនេះ ដូនតាធើ្វមិនទាន់ហើយក្តី ក៏ រូបរាងដ៏ស្រស់ច្រឡឹង​​របស់ប្រាសាទ​បានទាក់ទាញអារម្មណ៍​អ្នកទេសចរខ្លាំងណាស់ដោយសារតែមាន​សិលាចារឹកឆ្លុះបញ្ចាំងឲ្យដឹងថា ជា “ហេមគិរី” បូជនីយ ដ្ឋានកណ្តាលនៃទីក្រុង “ជយេន្រ្ទនគរគិរី” របស់ព្រះបាទជយវរ្ម័នទី៥។

យោងតាមឯកសារប្រវត្តិសាស្រ្តខែ្មរបានបញ្ជាក់ទៀតថា ប្រាសាទតាកែវត្រូវបានកសាងបង្អើយដោយព្រះបាទសូរ្យវរ្ម័នទី១​ដែលឡើងសោយរាជ្យ​​នៅ​ដើមសតវត្សរ៍ទី១១ ទន្ទឹមនឹងស្ថាបនាឲ្យចប់ជាស្ថាពរ នៅប្រាសាទភិមានអាកាស គោបុរៈនៃរាជវាំង។ ដូចេ្នះបើប្រាសាទតាកែវ ធ្វើមិនទាន់ហើយ តាំងពីរជ្ជកាលព្រះបាទជយវរ្ម័នទី៥ (សតវត្សរ៍ទី១០ចុះរឿងអីដែលបុព្វបុរសស្ថាបត្យករខែ្មរ ក្រោមការដឹកនាំរបស់​ព្រះបាទសូរ្យវរ្ម័នទី១​(សតវត្សរ៍ទី១១)​បែរជាធ្វើប្រាសាទមួយនេះមិនហើយ។

ប្រភព៖ Wikipedia

error: Content is protected !!