kalib9

ទូរស័ព្ទធុនបង្គួរមួយរបស់ Samsung នឹងមានអេក្រង់ Infinity Display ដូច Galaxy S8 និង Galaxy Note8

Samsung Galaxy S8 ជាទូរស័ព្ទដែលមានអេក្រង់ដ៏ស្រស់ស្អាតបំផុតមួយដែលមិនធ្លាប់មាន។ ក្រុមហ៊ុន Samsung បានហៅវាថា Infinity Display ហើយបន្ទាប់មកត្រូវបានបំពាក់នៅលើ Galaxy Note8 ផងដែរ។ ឥឡូវនេះរបាយការណ៍ថ្មីមួយបានបង្ហាញថា Galaxy A5 2018 នឹងត្រូវានបំពាក់អេក្រង់ Infinity Display នេះផងដែរ។

(រូបភាព Samsung Galaxy A5 2017)

រូបភាពរបស់ Samsung Galaxy A5 2018 ត្រូវបានលេចធ្លាយជាច្រើនដងរួចមកហើយ។ វានឹងក្លាយជាទូរស័ព្ទធុនបង្គួរដំបូងគេបង្អស់របស់ Samsung ដែលបំពាក់មកជាមួយអេក្រង់ Infinity Display ។ អេក្រង់នេះនឹងមាន resolution 412 x 816 ដែលមានន័យថាវានឹងមាន aspect ratio 18: 9 ផងដែរ។ អេក្រង់របស់ Galaxy S8 និង Note8 ក៏មាន aspect ratio ដូចគ្នាដែរប៉ុន្តែជាមួយនឹង resolution ខ្ពស់ជាង ដែលនោះហើយជាភាពខុសគ្នារវាងទូរសព្ទ័លំដាប់កំពូលនិងទូរសព្ទ័ធុនបង្គួរ។

លើសពីនេះទៅទៀត Galaxy A5 នឹងមាន Chipset Exynos 7885 ដែលជា chipset ធុនបង្គួរ។ វាជាបន្ទះឈីប Octa-core ជាមួយ CPU ប្រភេទ Cortex-A73 ពីរគ្រាប់ និង ប្រភេទ Cortex-A53 ប្រាំមួយគ្រាប់ ។ វានឹងមាន Ram ពីរជម្រើសគឺ Ram 4GB និង 6GB ។

ទំហំរបស់អង្គចង់ចាំមិនទាន់ត្រូវបានគេដឹងនៅឡើយទេប៉ុន្តែវាប្រហែលជាមានទំហំ 64GB ជាមួយរន្ធដោត microSD បន្ថែម។ វានឹងមកជាមួយនូវប្រព័ន្ធប្រតិបត្តិការ Android 7.1 ចេញពីប្រអប់ហើយអាច update ទៅប្រព័ន្ធប្រតិបត្តិការ Android Oreo ក្នុងពេលឆាប់ៗនេះ។

ការបំពាក់អេក្រង់ Infinity Display នៅក្នុងទូរស័ព្ទ Samsung Galaxy A5 មិនមានន័យថាកន្លែងស្គេនក្រយៅដៃនឹងស្ថិតនៅកន្លែងដដែលនោះទេ។ វាត្រូវបានគេរំពឹងទុកថាកន្លែងស្គេនក្រយៅដៃនឹងស្ថិតនៅចំកណ្តាលខាងក្រោយទូរស័ព្ទខាងក្រោមកាមេរ៉ា។ ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅខែមករាឆ្នាំ 2018 ដោយសារតែក្រុមហ៊ុន Samsung តែងតែបង្ហាញខ្លួនត្រកូលស៊េរី Galaxy A ថ្មីនៅក្នុងខែមករា៕