kalib9

រឿង សំណុំរឿងអន្ទងបេះដូង (ភាគទី១)

សូមជូនរឿងប្រលោមលោកខ្លី………….

លោក គង់ វិស័យ និង អ្នកស្រី មាន គន្ធា គឺជាអ្នកជំនួញមានទ្រព្យសម្បត្តិស្តុកស្តម។
គាត់ទាំងពីរនាក់ មានកូនប្រុសតែម្នាក់គត់ ឈ្មោះ
គង់ វិសុទ្ធ ពួកគាត់ស្រឡាញ់កូនប្រុសរបស់គាត់
ខ្លាំងណាស់ ពួកគាត់តែងតែសង្ឃឹមថាកូនប្រុសគាត់
នឹងបន្តមុខរបរជំនួញរបស់ពួកគាត់ ។

ប៉ុន្តែវិសុទ្ធ
ស្រឡាញ់ការងារជាប៉ូលីស មិនចង់បន្តមុខរបរជំនួញ
របស់ប៉ាម៉ាក់គាត់ទេ ។ ដោយស្រឡាញ់ការងារជា
ប៉ូលីស វិសុទ្ធបានប្រឡងចូលធ្វេីជាប៉ូលីសតាំងពី
ពេលគាត់បញ្ចប់ថ្នាក់វិទ្យាល័យ នៅពេលនេះគាត់បាន
បម្រេីការជាប៉ូលីសនៅអង្គភាពព្រហ្មទណ្ឌកម្រិតធ្ងន់
បានរយៈពេលជិត១០ឆ្នាំហេីយ សព្វថ្ងៃគាត់មានឋានៈ
ជា អនុសេនីយ៍ឯក ។

វិសុទ្ធត្រូវបានថ្នាក់លេី និង មិត្តរួមការងារ
សរសេីរមិនដាច់ពីមាត់ ថាជាមនុស្សមានភាពឆ្លាតវៃ
មានសមត្ថភាពខ្ពស់ក្នុងការបំបែកសំណុំរឿងធំៗ មាន
ភាពរួសរាយរាក់ទាក់ និង មានរូបសម្បត្តិស្រស់សង្ហា
ទៀតផង។ វិសុទ្ធគាត់យកចិត្តទុកដាក់នឹងការងារ
ណាស់ ទេីបមិនសូវមានពេលវេលាស្និទ្ធស្នាលជា
មួយគ្រួសារដូចកាលពីក្មេង ។

ប៉ាមាក់របស់វិសុទ្ធ
មិនសូវសប្បាយចិត្តនឹងការងាររបស់វិសុទ្ធធ្វេីសព្វថ្ងៃ
នេះទេ ព្រោះពួកគាត់មានកូនតែម្នាក់ ពួកគាត់ចង់ឲ្យ
វិសុទ្ធមានពេលវេលាស្និទ្ធស្នាលជាមួយពួកគាត់ឲ្យ
បានច្រេីន ហេីយណាមួយបារម្ភពីសុវត្ថិភាពរបស់
វិសុទ្ធផង ។ តែដោយហេតុស្រឡាញ់កូនប្រុសខ្លាំង
ពេក ពួកគាត់មិនជំទាស់ការសម្រេចចិត្តរបស់កូន
ប្រុសឡេីយ។

ព្រឹកថ្ងៃអាទិត្យ វិសុទ្ធស្លៀកពាក់ឯកសណ្ឋាន
ទៅធ្វេីការដេីរចុះពីលេីផ្ទះដូចរាល់ថ្ងៃ។ ប៉ាម៉ាក់របស់
គាត់អង្គុយនៅតុញាុំអាហារ ឃេីញកូនប្រុសទៅធ្វេីការ
ក៏សួរ
លោកវិស័យ៖ កូនសុទ្ធ ហា! ថ្ងៃនេះជាថ្ងៃអាទិត្យតេី
កូនទៅធ្វេីការដែរមែនទេ?

វិសុទ្ធ៖ បាទ ប៉ា ថ្ងៃនេះកន្លែងមានការងារសំខាន់
ចាំបាច់មិនបានឈប់សម្រាកទេប៉ា។
លោកវិស័យ៖ ហឹុម…តាំងពីកូនចូលធ្វេីជាប៉ូលីសមក
មិនសូវមានពេលស្និទ្ធស្នាលជាមួយប៉ា
និងម៉ាក់ឯងសោះ មានអារម្មណ៍ថាខ្វះ
ភាពកក់ក្តៅយ៉ាងម៉េចទេ?

វិសុទ្ធ ៖ ឲ្យកូនសុំទោសដែលមិនសូវមានពេលនៅជា
ប៉ាម៉ាក់ ចាំសប្តាហ៍ក្រោយប្រហែលទំនេរ
កូននឹងឆ្លៀតពេលកំដរប៉ាម៉ាក់។
អ្នកស្រីគន្ធា ៖ កូននៅញាុំអាហារពេលព្រឹកជាមួយ
ប៉ាម៉ាក់សិនទៅ ចាំទៅធ្វេីការ។

ដោយខ្លាចប៉ាម៉ាក់អន់ចិត្តវិសុទ្ធក៏យល់ព្រមនៅញាុំ
អាហារពេលព្រឹកជាមួយប៉ាម៉ាក់។ ពួកគាត់ញាុំអាហារ
បណ្តេីរជជែកគ្នាបណ្តេីរ
អ្នកស្រីគន្ធា៖ កូនសុទ្ធ ការងាររបស់កូនលំបាក
មិនសូវមានពេលសម្រាក និង គ្រោះថ្នាក់
ខ្លាំងណាស់ ម៉ាក់មិនចង់ឲ្យកូនធ្វេីការ
នេះសោះ តែជាចំណង់ចំណូលចិត្ត
របស់កូន ម៉ាក់មិនអាចឃាត់ទេ។

ឥឡូវកូនធ្វេីជាប៉ូលីសជិត១០ឆ្នាំហេីយ
ម៉ាក់ចង់ចំណាយលុយទិញសក្កិឲ្យកូន
បន្ថែម ហេីយចង់ឲ្យកូនធ្វេីការនៅតែការិ
យាល័យតេីល្អដែរទេ?
លោកវិស័យលាន់មាត់
លោកវិស័យ៖ អូ! គំនិតអូនល្អតេី បងមានបំណងចង់
ឲ្យកូនសុទ្ធមានបុណ្យសក្កិខ្ពង់ខ្ពស់ជាង
នេះដែរ ស្រុកយេីងស្រួលណាស់
ឲ្យតែមានលុយចង់ទិញសក្កិមិនពិបាក
ទេ។

វិសុទ្ធ៖ អត់ទេប៉ាម៉ាក់ កូនមិនចង់ឲ្យប៉ាម៉ាក់ចំណាយ
លុយឥតប្រយោជន៍ ទៅលេីការទិញសក្កិឲ្យ
កូនទេ ។ សង្គមយេីងសព្វថ្ងៃពោរពេញដោយ
អំពេីពុករលួយដោយសារ អ្នកមានលុយចង់
បានអំណាច អ្នកមានអំណាចចង់បានលុយ
ទេីបសង្គមមួយនេះមិនងាយរីកចម្រេីន។
កូនចង់ឡេីងឋានៈបុណ្យសក្កិដោយសមត្ថភាព
ខ្លួនឯងផ្ទាល់។ ការងារកូនមិនលំបាកទេប៉ា
ម៉ាក់ កូនអាចធ្វេីវាបានដោយរីករាយបំផុត។
អ្នកស្រីគន្ធា៖ ហឹុស…មិនអីទេអ៊ីចឹង តាមចិត្តកូនចុះ
ម៉ាក់គាំទ្រកូន។

លោកវិស័យ៖ ប៉ាក៏ដូចគ្នាដែរ ប៉ាជឿជាក់លេីកូន
ថាកូននឹងធ្វេីជាប៉ូលីសដ៏ល្អម្នាក់។
វិសុទ្ធ៖ បាទ អរគុណប៉ាម៉ាក់! ឥឡូវកូនជិត
ដល់ម៉ោងធ្វេីការហេីយ កូនសូមជម្រាបលា
ប៉ាម៉ាក់ទៅធ្វេីការសិនហេីយ។
លោកវិស័យ៖

អ្នកស្រីគន្ធា ៖ ហ្នឹងហេីយកូន សំណាងល្អណា!
វិសុទ្ធ ៖ បាទ អរគុណប៉ាម៉ាក់!។
នៅអង្គភាពភាពព្រហ្មទណ្ឌកម្រិតធ្ងន់ថ្ងៃនេះ
លោកឧត្តមសេនីយ៍ឯក ប្រាក់ តារា បានកោះហៅ
ប៉ូលីសទាំងអស់ធ្វេីការប្រជុំ ទាក់ទងនឹងមុខសញ្ញា
ជួញដូរគ្រឿងញៀនមួយកន្លែង នៅកំពង់ផែទន្លេក្នុង
រាជធានីភំ្នពេញ ដោយប្រគល់ចំណាត់ការនេះទៅឲ្យ
លោកអនុសេនីយ៍ឯក គង់ វិសុទ្ធ និង អនុសេនីយ៍ឯក
ជួប សុភក្ត្រ ដែលជាមិត្តភក្តិ និង ជាដៃគូដ៏ល្អឬរបស់
វិសុទ្ធ។

ក្រោយពេលបញ្ចប់ការប្រជុំលោកឧត្តម
សេនីយ៍ឯក បានហៅ វិសុទ្ធទៅនិយាយក្នុងបន្ទប់
របស់គាត់តែពីរនាក់ ។ វិសុទ្ធដេីរទៅបន្ទប់លោក
ឧត្តមសេនីយ៍ឯក ហេីយវិសុទ្ធគោះទ្វារបន្ទប់
លោកឧត្តមសេនីយ៍ឯក ៖ អញ្ជេីញចូលមក!
វិសុទ្ធ៖ សូមគោរពលោកឧត្តមសេនីយ៍
លោកឧត្តសេនីយ៍ឯក ៖ មិនបាច់គួរសមទេក្មួយ
អង្គុយចុះមកក្មួយនៅទី
នេះមានតែយេីងពីរនាក់។
វិសុទ្ធ ៖ បាទ អរគុណលោកឧត្តមសេនីយ៍។
លោកឧត្តមសេនីយ៍ឯក៖ ពូចង់អញ្ជេីញឯង និង ប៉ា
ម៉ាក់ឯងទៅញាុំអាហារផ្ទះពូ
នៅថ្ងៃស្អែកជុំគ្នាម្តង ព្រោះកូន
ស្រីពូទេីបតែរៀនពេទ្យចប់
ត្រឡប់មកពីប្រទេសបារាំង

សប្តាហ៍មុននេះ តែរវល់ខ្លាំង
ពេក មិនដែលបានអញ្ជេីញ
ក្មួយ និង ប៉ាម៉ាក់ក្មួយទៅញាុំ
បាយជុំគ្នាសោះ។
វិសុទ្ធ ៖ បាទ អរគុណលោកឧត្តមសេនីយ៍ ចាំខ្ញុំជម្រាប
លោកប៉ាអ្នកម៉ាក់ឲ្យ។
លោកឧត្តមសេនីយ៍ឯក ៖ អ៊ីចឹង ក្មួយទៅបំពេញ
បេសកកម្មចុះ តែកុំភ្លេច
ស្អែកពេលល្ងាចជួបគ្នាផ្ទះពូ។
វិសុទ្ធ៖ បាទ ទាន! ។

វិសុទ្ធបានទៅបំពេញបេសកកម្មដែលលោក
ឧត្តសេនីយ៍ដាក់ឲ្យជាមួយ សុភក្រ្ត និងប៉ូលីស
ចំនួន១០ នាក់ផ្សេងទៀត ។ វិសុទ្ធ និង សុភក្រ្ត
ស្លៀកពាក់ឯសណ្ឋានសីុវិលវិញ ហេីយពាក់វែនតាខ្មៅ
ចាំនៅចំណុចដែលគោលដៅដែលថ្នាក់លេីចង្អុល
បង្ហាញ ។ ចំណែកប៉ូលីសផ្សេងទៀតចាំនៅផ្លូវចេញ
ចូល លុះដល់ពេលល្ងាចពួកគេ
បានឃេីញជនជាតិអឺរ៉ុបមួយក្រុម មានគ្នា៥នាក់ ដេីរមកកំពង់ផែដូចដែលបានស្មានទុក។
វិសុទ្ធ ៖ អាភក្រ្ត ឯងឃេីញទេ
ពួកបរទេសមួយក្រុមនោះគួរឲ្យសង្ស័យ
ណាស់

សុភក្រ្ត៖ យី ភ្នែកខ្ញុំមិនបានខ្វាក់ឯណា?
មិនមែនឯងឃេីញតែឯងទេវេីយ។
វិសុទ្ធ ៖ ខ្ញុំចេះតែប្រាប់ទៅខ្លាចឯងមិនឃេីញមែនហ្នឹង
យេីងចាំមេីលបន្តិចទៀតសិនក្រែងមានអីប្លែក។

មួយសំទុះក្រោយមកក៏មានមនុស្សប្រុសជាជន
ខ្មែរពីរនាក់ចេញមកជួប រួចដោះដូរវ៉ាលីជាមួយជនជាតិ
អឺរ៉ុបទាំងប្រាំនោះ។
សុភក្រ ៖ គិតធ្វេីម៉េច អាសុទ្ធ?
វិសុទ្ធ៖ បញ្ជូនដំណឹងឲ្យគ្នាយេីង ខ្ញុំថតសកម្មភាព
ពួកវាទុក ចាំពេលពួកវាឡេីងទៅផ្លូវលេីចាំព័ទ្ធ
ចាប់ ព្រោះនៅទីមនុស្សច្រេីនខ្លាចមាន
ប្រជាជនរបួស និង ស្លាប់ ។

ពួកជួញដូរគ្រឿងញៀនត្រួតពិនិត្យលុយ និង គ្រឿងញៀន កំពុងធ្វេីការដោះដូរ ស្រាប់តែមានគ្នាវាម្នាក់ ឡេីងពីលេីទូករួចស្រែកថា៖
ឆាប់រត់មានប៉ូលីសបង្កប់់ខ្លួននៅទីនេះ ជនបរទេស៥
នាក់ក៏រត់ចុះទូក ឈ្មួញជួញដូរគ្រឿងញៀន២នាក់ជា
ជនជាតិខ្មែរ រត់ចែកផ្លូវគ្នា មួយស្តាំ មួួយឆ្វេង។
វិសុទ្ធ និង សុភក្រ្ត បំបែកគ្នាដេញចាប់ម្នាក់មួួយ
សុភក្ត្ររត់ទៅស្តាំ វិសុទ្ធរត់ទៅឆ្វេង ។

វិសុទ្ធដេញឈ្មួញគ្រឿងញៀនតាមប្រផាប់ចាប់ប្រភីង
ប៉ុន្តែឈ្មួញគ្រឿងញឿនរត់តាមផ្លូវដែលមានមនុស្ស
ច្រេីនធ្វេីឲ្យពិបាកនឹងតាមចាប់ រហូតដល់ផ្លូវកាច់ជ្រុង
ឈ្មួញគ្រឿងញៀន រត់បត់ស្តាំ ចំណែកវិសុទ្ធខំរត់
ដេញតាម តែគាប់ជួនគាត់បាន រត់បុកនារីជនជាតិខ្មែរ
ម្នាក់ ដែលស្លៀកពាក់ដូចជាជនជាតិអឺរ៉ុប ធ្វេីឲ្យនាងដួលទៅប៉ះធុងសំរាម ប្រឡាក់សម្លៀក
បំពាក់អស់។

វិសុទ្ធឈប់បន្តដេញឈ្មួញគ្រឿងញឿន
រួចមកជួយលេីកនាង ។
វិសុទ្ធ ៖ សុំទោសអ្នកនាង! ។
នារីដែលដួលនោះមានអារម្មណ៍មួម៉ៅ និង ខឹងវិសុទ្ធ
យ៉ាងខ្លាំង សម្លក់វិសុទ្ធ ហេីយបម្រុងនឹងនិយាយ……។
សូមរង់ចាំអានភាគបន្ត សូមអរគុណ!

រចនារូបភាពដោយបងស្រី Jet Konswa
សំណួរ
តេីនារីដែលវិសុទ្ធរត់បុកដួលជានរណា?
តេីនាងនឹងតបវិសុទ្ធវិញដោយពាក្យសម្តីបែបណា?

និពន្ធដោយ Doremon Titi Uncute