kalib9

សំណុំរឿងអន្ទងបេះដូង ភាគទី២

…………..សូមជូនរឿង………….

#សំណុំរឿងអន្ទងបេះដូង# ភាគ២

នារីដែលវិសុទ្ធរត់បុកឲ្យដួលនោះ មានអារម្មណ៍មួម៉ៅខឹងវិសុទ្ធ នាងបានតបទៅវិសុទ្ធដោយពាក្យសម្តីខ្លាំងៗ

នារីដែលដួល ៖ ន្ហែ៎ លោករត់ប្រញាប់ទៅណាខ្វាក់ភ្នែកទេអី មិនឃេីញមនុស្ស ?

វិសុទ្ធ ៖ សុំទោសអ្នកនាង ខ្ញុំគ្មានចេតនាទេខ្ញុំកំពុងដេញចាប់ជនសង្ស័យ ទេីបរត់ប៉ះអ្នកនាងដួល។

នារីដែលដួល ៖ ហ្អេ…! ចេតនា ឬ អចេតនាខ្ញុំមិន ដឹងទេ តែនេះលោករត់បុកខ្ញុំដួលប្រឡាក់សម្លៀកបំពាក់ខ្ញុំអស់ដឹងទេថាសម្លៀកពាក់ខ្ញុំវាថ្លៃប៉ុណ្ណា?មួយកំប្លេ ក្បែរពាន់ដុល្លារឯណោះ។

វិសុទ្ធ ៖ បេីអ្នកនាងសាញរឿងសម្លៀកបំពាក់ប្រឡាក់សម្លៀកបំពាក់នេះថ្លៃប៉ុន្មាន ប្រាប់ឲ្យច្បាស់មក
ខ្ញុំចេញសង។

នារីដែលដួល៖ អត់ទេ ខ្ញុំមិនត្រូវការឲ្យលោកសងនោះទេ តែចង់ប្រាប់លោករត់ហ្នឹង មេីល
មនុស្សផង។ ហេីយលោកស្លៀកពាក់សម្លៀកបំពាក់បែបហ្នឹងថាដេញចាប់ជនសង្ស័យ តាមខ្ញុំស្មានប្រហែលជាក្រុមជនអន្ធពាលដូចគ្នា ដេញសម្លាប់គ្នាព្រោះតែចែកផលប្រយោជន៍គ្នា មិនស្មេីត្រូវជាង។

ពាក្យសម្តីនារីដែលដួលធ្វេីឲ្យវិសុទ្ធក្តៅស្លឹកត្រចៀកឆេវវិសុទ្ធក៏តបដោយសម្តីខ្លាំងៗទៅវិញ

វិសុទ្ធ ៖ ន្ហែ៎ អ្នកនាង និយាយល្មមៗបានហេីយរត់ប៉ះអ្នកនាងដួល ខ្ញុំសុំទោសរួចហេីយ
ប្រឡាក់សម្លៀកបំពាក់ខ្ញុំ សុំចេញសងអ្នកនាងមិនព្រមឲ្យសង ហេីយម៉េចបានមក
ដៀលខ្ញុំថាជនអន្ធពាលទៅវិញ អ្នកនាងប្រមាថខ្ញុំពេកហេីយ។

នារីដែលដួល ៖ ហ្អាវ…!មេីលទៅរួបលោកវាដូចជនអន្ធពាលមែន ហេីយសម្តីពេលនេះ
ក៏រឹតតែដូចជនអន្ធពាលទៀត។

វិសុទ្ធ៖ ន្ហែ៎ អ្នកនាងបេីនិយាយពីដូចជនអន្ធពាលនោះអ្នកនាងដូចខ្លាំងណាស់ ស្លៀកពាក់ចម្លែក
ពាក់អាវធំ ពាក់មួក ប៉ុន្តែស្លៀកខោខាវប៊យខ្លីយកកន្សែងបង់ក ស្បែកជេីងចងខ្សែរញ៉េរញ៉ៃ
ខ្មែរមិនចំខ្មែរអឺរ៉ុបមិនចំអឺរ៉ុប គួរឲ្យសង្ស័យឬមួយនាងត្រូវបានគេបញ្ជូនមកដេីម្បីរារាំងខ្ញុំដេញចាប់ជនល្មេីស ។

នារីដែលដួល៖ ហ្អាវ…….!នាយមនុស្សឆ្កួត រត់មកបុកគេហេីយ នៅនិយាយឌឺដងឲ្យគេ
ទៀត ចាត់ទុកថាខ្ញុំស៊យចុះ ថ្ងៃក្រោយកុំឲ្យខ្ញុំជួបមុខលោកទៀត។

នារីដែលវិសុទ្ធរត់បុកឲ្យដួលនោះក៏ដេីរចេញទាំងខឹងវិសុទ្ធយ៉ាងខ្លាំង ដេីរចេញបានប្រហែលដប់ជំហាន
វិសុទ្ធស្រែកឌឺនារីដែលដួលនោះ

វិសុទ្ធ៖ ហ្អេ… អ្នកនាងបេីមាននិស្ស័យថ្ងៃក្រោយជួបគ្នាទៀត។

នារីដែលដួលនោះ ៖ នាយមនុស្សឆ្កួត គ្មានថ្ងៃជួបលោកទៀតទេ។

តបវិសុទ្ធហេីយនារីដែលវិសុទ្ធដេីរយ៉ាងលឿនទាំងចិត្តខឹងវិសុទ្ធយ៉ាងខ្លាំង ។ ចំណែកវិសុទ្ធវិញក៏ដេីរចេញពីកន្លែងនោះដែរ។

វិសុទ្ធបន្តដំណេីរទៅកន្លែងគោលដៅចាស់វិញដេីរបានបន្តិចក៏ជួបនឹង លោកឧត្តមសេនីយ៍ទោ
សៃ យុទ្ធថន ដែលជាមេបញ្ជារការរងនៃអង្គភាពព្រហ្មទណ្ឌកម្រិតធ្ងន់ ហេីយក៏ត្រូវជាថ្នាក់លេីរបស់
វិសុទ្ធផងដែរ

វិសុទ្ធ ៖ សូមគោរពលោកឧត្តមសេនីយ៍ទោ

លោកយុទ្ធថន៖ មិនបាច់គួរសមទេលោកអនុសេនីយឯក

វិសុទ្ធ៖ បាទ ទាន! ចុះហេតុអ្វីក៏លោកឧត្តមសេនីយ៍ទោអញ្ជេីញ
មកកន្លែងនេះដែរ?

លោកយុទ្ធថន ៖ គ្នារបស់យេីងបានរាយការណ៍មកថាការចុះបង្រាបឈ្នួញជួញដូរគ្រឿង
ញៀនលេីកនេះបរាជ័យ បណ្តោយជនសង្ស័យជាជនបរទេស៥នាក់នោះរត់គេចខ្លួនបាត់ ។ ហេីយលោកអនុវិសុទ្ធ និង លោកអនុសេនីយ៍ សុភក្រ្តកំពុងដេញចាប់ឈ្នួញគ្រឿងញៀន
ជាជនជាតិខ្មែរ ទេីបលោកឧត្តមសេនីយ៍ឯកបញ្ជារឲ្យខ្ញុំបញ្ជូនកម្លាំងមកថែម។

វិសុទ្ធ ៖ ចុះខាងលោកអនុសេនីយ៍ ជួប សុភក្រ្តយ៉ាងម៉េចហេីយលោកឧត្តមសេនីយ៍?

លោកយុទ្ធថន៖ លោកអនុសេនីយ៍ឯកសុភក្រ្តមិនមានបញ្ហាអីទេ ថែមទាំងចាប់បានជន
សង្ស័យជួញដូរគ្រឿងញៀនម្នាក់ទៀតផង។ ប៉ុន្តែជនសង្ស័យនោះមានរបួសធ្ងន់ ដោយសារជនសង្ស័យព្យាយាមរត់ និង បានបាញ់តបតជាមួយលោកអនុសេនីយ៍ឯកសុភក្រ្ត ឥឡូវគ្នាយេីង
បញ្ជូនទៅមន្ទីពេទ្យហេីយ។

និយាយគ្នារួចវិសុទ្ធ និង លោកអនុសេនីយ៍ទោត្រឡប់ទៅអង្គភាពវិញ។

ព្រឹកឡេីងថ្ងៃបន្ទាប់លោកឧត្តមសេនីយ៍ឯកបានកោះហៅមន្រ្តីប៉ូលីសទាំងអស់ប្រជុំទាក់ទងនឹង
រឿងបង្ក្រាបការជួញដូរគ្រឿងញៀនពីម្សិល។ លោកឧត្តមសេនីយ៍ឯក ប្រាក់ តារា មានការសោកស្តាយ
ចំពោះការចុះបង្រ្កាបពីម្សិលមិញជាខ្លាំង។

លោកឧត្តមសេនីយ៍ឯក៖ ការចុះបង្ក្រាបឈ្នួញជួញដូរគ្រឿងញៀនម្សិលមិញមិនបានល្អសោះ
បណ្តោយឲ្យជនបរទេសទាំង៥នាក់រត់គេចខ្លួនបាន ។ គម្រោងការយេីងរៀបចំទុកមុនយ៉ាងល្អឥតខ្ចោះហេីយ បែរជាបែកការទៅវិញ ។ តែយ៉ាងណាក៏យេីងចាប់បានជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ដែរ
រង់ចាំតែរបួសជនសង្ស័យជាយេីងនឹងសួរចម្លេីយ នឹងអាចឈានទៅចាប់មេក្លោងបានជាមិនខាន។ ខ្ញុំបញ្ជាឲ្យប៉ូលីសក្នុងអង្គភាពយេីង យាមជនសង្ស័យដោយប្រុងប្រយត្នខ្ពស់បំផុត។

លោកឧត្តមសេនីយ៍ឯកបានលេីកសំនួរសួរទៅសុភក្រ្ត

លោកឧត្តមសេនីយ៍ឯក៖ លោកអនុសេនីយ៍ឯកជួប សុភក្រ្ត ពេលនេះបានកម្លាំងយេីងនៅការពារជនសង្ស័យទេ?

សុភក្រ្ត ៖ បាទ ទាន! ខ្ញុំបានទុកឲ្យសែហ្វ ចាប និង សែហ្វ ចូច នៅយាមហេីយ លោកឧត្តម
សេនីយ៍ឯក ។

លោកឧត្តមសេនីយ៍៖ ធ្វេីការប្រុងប្រយត្នឲ្យមែនទែនកុំទុកចិត្តសែហ្វ ចាប និង សែហ្វចូចពេក
ពីរនាក់ហ្នឹងឃេីញស្រីមិនបានផងប្រយត្នអាគាត់ពីរនាក់ហ្នឹងទៅញ៉ែអ្នកគ្រូពេទ្យ ទុកជនសង្ស័យចោល។
ចាំស្អែកពេលព្រឹកលោកអនុសេនីយ៍ឯកសុភក្ត្រ និង លោកអនុសេនីឯក វិសុទ្ធជួយចុះទៅមេីលជនសង្ស័យផង។ហេីយជួយប្តូរសែហ្វ មឿន សែហ្វ ម៉ុកទៅយាមម្តងផ្លាស់ប្តូរគ្នាមួយថ្ងៃពីរនាក់ទៅ។

វិសុទ្ធ .សុភក្រ្ត៖ បាទ ទាន!

ក្រោយប្រជុំចប់ប៉ូលីសទាំងអស់ដេីរចេញពីរបន្ទប់ប្រជុំវិញ វិសុទ្ធដេីរចេញទៅក្រៅមួយៗក្រោយគេ
ដោយមិនសប្បាយចិត្ត ដោយសារម្សិលមិញ បំពេញតួនាទីមិនបានល្អ ។ លោកឧត្តមសេនីយ៍ឯកក៏ស្រែកហៅវិសុទ្ធ ត្រឡប់មកវិញ

លោកឧត្តមសេនីយ៍ឯក៖ ក្មួយសុទ្ធមកវិញសិន

វិសុទ្ធ ៖ បាទ ទាន!

លោកឧត្តមសេនីយ៍ឯក៖ កុំទាន់អស់សង្ឃឹមអីក្មួយរឿងក្តីនេះ ពូជឿថាក្មួយនឹងបំបែកបាន
ឆាប់នេះ គ្មានអ្នកណាដែលមិនធ្លាប់ភ្លាត់ស្នៀតទេ។ អូ…! និយាយអ៊ីចឹងក្មួយបានជម្រាប ប៉ាម៉ាក់ក្មួយហេីយឬនៅ?

វិសុទ្ធ៖ បាទ ជម្រាបរួចហេីយលោកឧត្តមសេនីយ៍

លោកឧត្តមសេនីយ៍ឯក៖ អ៊ីចឹងប៉ុណ្ណឹងបានហេីយក្មួយទៅចុះ ល្ងាចនេះជួបគ្នាផ្ទះពូ។

វិសុទ្ធ ៖ បាទ ទាន ! ។

ម៉ោងប្រហែលជា៦ល្ងាចវិសុទ្ធបានបេីកឡាននាំប៉ាម៉ាក់ទៅដល់ផ្ទះលោកឧត្តមសេនីយ៍ឯក ពេល
ទៅដល់វិសុទ្ធ និង ប៉ាម៉ាក់ បានសម្តែងគោរពនឹងរាក់ទាក់ ដល់ក្រុមគ្រួសារលោកឧត្តមសេនីយ៍ឯក លោកឧត្តមសេនីយ៍ឯក និង ភរិយារបស់លោក គឺអ្នកស្រីសាន ម៉ាលី ក៏បានទទួលស្វាគមន៍ ប៉ាម៉ាក់វិសុទ្ធ
និង វិសុទ្ធ ។ លោកឧត្តមសេនីយ៍ឯក និង អ្នកស្រីសាន ម៉ាលីបានអញ្ជេីញ ប៉ាម៉ាក់វិសុទ្ធ និង វិសុទ្ធ
អង្គុយជជែកគ្នាលេងនៅតុអាហារ ។ លោក គង់វិស័យ ប៉ារបស់វិសុទ្ធជា មិត្តចាស់តាំងពីសម័យ
សង្គ្រាមជាមួយលោកឧត្តមសេនីយ៍ឯក ប្រាក់តារា ។ និយាយគ្នាយូរបន្តិច លោកឧត្តមសេនីយ៍
ក៏ លាន់មាត់ថាឃ្លាន

លោកឧត្តមសេនីយ៍ឯក ៖ ដូចជាឃ្លានហេីយនេះអូន ម៉ាលី ជួយទៅមេីលម្ហូបផ្ទះបាយមេីល៍ តេីកូន
ចរិយា គេធ្វេីរួចឬនៅ? ហេីយកុំភ្លេចហៅកូនរាជ មកញាុំបាយផង?

អ្នកស្រី ម៉ាលី ទៅហៅ រាជ និង ទៅផ្ទះបាយជួួយលេីកម្ហូបចរិយា។ រាជដេីរមកតុអាហារមុន
លោកឧត្តមសេនីយ៍ឯកក៏និយាយទៅកាន់រាជ

លោកឧត្តមសេនីយ៍ឯក៖ កូនរាជជម្រាបសួរអ៊ំប្រុសទៅកូន

រាជ ៖ ជម្រាបសួរអ៊ំប្រុសអ៊ំស្រី

លោកវិស័យនិងអ្នកស្រីគន្ធា៖ លេីកដៃថ្វាយព្រះណា!

លោកឧត្តមសេនីយ៍ឯក៖ ហេីយជម្រាបសួរបងប្រុសវិសុទ្ធផងកូន!

រាជ ៖ ជម្រាបសួរបងវិសុទ្ធ

វិសុទ្ធ៖ បាទ ជម្រាបសួរ មិនបាច់គួរសមនឹងបងទេព្រោះបងមកទីនេះញឹកញាប់ហេីយ ជិតស្និទ្ធ
គ្នាដូចបងប្អូនបង្កេីតទៅហេីយ។

មិនយូរប៉ុន្មានអ្នកស្រី ម៉ាលី និង ចរិយាបានលេីកអាហារមកដល់តុអាហារ

លោកឧត្តសេនីយ៍ឯក៖ នេះកូនស្រីច្បងរបស់ខ្ញុំឈ្មោះចរិយា នាងទេីបតែរៀនពេទ្យចប់ពីប្រទេសបារាំង ។ ចរិយាឆាប់ជម្រាបសួរអ៊ំប្រុសវិស័យ និង អ៊ំស្រីគន្ធាទៅ! ។

ចរិយា ៖ ជម្រាបសួរអ៊ំប្រុសអ៊ំស្រី

លោកវិស័យអ្នកស្រីគន្ធា ៖ លេីកដៃថ្វាយព្រះណា!

លោកឧត្តសេនីីយ៍ឯក៖ ហេីយជម្រាបសួរបងប្រុសវិសុទ្ធផងកូន!។

វិសុទ្ធក្រឡេកមេីលមុខចរិយាចំ ហេីយភ្ញាក់ផ្អេីលយ៉ាងខ្លាំង ។ ចំណែកចរិយាងាកទៅបម្រុងជម្រាបសួរ
វិសុទ្ធ តែដល់ពេលក្រឡេកមេីលចំមុខវិសុទ្ធ ក៏ស្រឡាំងកាំងធ្វេីភ្នែកស្លឺ រួចក៏លាន់មាត់

ចរិយា ៖ ហា…..គឺលោក…….។

សូមរង់ចាំអានភាគបន្ត សូមអរគុណ!
រចនាដោយបងស្រី រាជិនី ខិល

សំណួរ

តេីហេតុអ្វីចរិយាស្រឡាំងកាំងពេលឃេីញវិសុទ្ធ?
តេីពួកគេធ្លាប់ជួបគ្នាពីមុនដែរឬទេ?
និពន្ធដោយ : Doremon Titi Uncute

error: Content is protected !!