kalib9

កម្ពុជាជាប់លេខប៉ុន្មាន ក្នុងចំណោមប្រទេស​និយាយ​អង់គ្លេស?

(បាងកក)៖ ចំណោមប្រទេសចំនួន ៨០ នៅទូទាំងពិភពលោក ដែលប្រើប្រាស់​ភាសា​អង់គ្លេស​ជាភាសា​សំខាន់មួយ ក្នុងទំនាក់ទំនង​អន្តរជាតិ បន្ទាប់ពីភាសាជាតិ​ផ្លូវការ​របស់ពួកគេរៀងៗ​ខ្លួន គេសង្កេតឃើញថា ការសិក្សានៅ​ឆ្នាំ២០១៧នេះ​

ប្រទេសថៃ​ដែលមានសេដ្ឋកិច្ចរីកចំរើនខ្លាំង​មួយដែរនៅក្នុងតំបន់ និងមានភ្លៀវទេសចរ​ចំរុះជាតិសាសន៍ មកទស្សនាក្នុងមួយឆ្នាំៗនោះ បែរជាមានការយល់ដឹង និងប្រើប្រាស់ភាសាអង់គ្លេស បានក្នុងកម្រិតទាបជាងគេទៅវិញ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

នេះមិនមែនជារឿងថ្មីឡើយ​សម្រាប់ប្រទេសថៃ ដែលនៅតែទទួល​​បានពិន្ទុទាបបែបនេះ (គឺ លេខរៀងទី ៥៦ ក្នុងចំណោម ៨០ប្រទេស) ប៉ុន្តែអ្វីដែល​សំខាន់នោះ គឺការអំពាវនាវ​របស់រដ្ឋាភិបាល ជាពិសេសគ្រឹះស្ថានអប់រំ​ទាំងសាធារណៈ និងឯកជន ឲ្យបង្កើនការយល់​ដឹង​ផ្នែកភាសាអង់គ្លេសនោះ ហាក់នៅតែគ្មាន​ប្រសិទ្ធភាពដដែល ខណៈ​ដែលប្រជាជាតិ​​អាស៊ាន​មួយនេះ​ត្រូវបាន​គេយល់ដឹងថា តែងតែមាន​គំនិតជាតិនិយមខ្ពស់ ជាពិសេស​ ចំពោះការប្រើប្រាស់​​ភាសាជាតិ​របស់ខ្លួនជាគោលនោះ។

គួរបញ្ជាក់ថា លទ្ធផលនៃការសិក្សាថ្មី​ចេញនៅឆ្នាំ២០១៧នេះ ធ្វើឡើងដោយវិទ្យាស្ថាន​ភាសាសកល ដែលមានមូលដ្ឋាន​នៅប្រទេសស្វីស បានធ្វើតែស្ត​ទៅលើយុវវ័យចំនួនជាង ១លាននាក់ ដែលត្រូវធ្វើតែស្ត​ភាសាអង់គ្លេស​កម្រិត EF (EF SET) ដែលត្រូវបាន​រៀបចំ​ឡើងកាលពី​ឆ្នាំ២០១៦ ហើយក្នុងនោះ ប្រទេសថៃឈរ​នៅលេខរៀង ៥៦ (៤៩.៧៩ពិន្ទុ) ហើយប្រទេស​ដែលជាប់លេខ ១ គឺហូឡង់ (៧១.៤៥ពិន្ទុ)។

សម្រាប់បណ្តាប្រទេស​ដែលទទួលបាន​ពិន្ទុទាបបំផុត គឺប្រទេសឡាវ​​ ស្ថិតនៅលេខ​រៀងក្រោមគេ ៨០ (៣៧.៥៦ពិន្ទុ), អ៊ីរ៉ាក់ ៧៩ (៣៨.១២ពិន្ទុ), លីប៊ី (៣៨.៦១ពិន្ទុ), កម្ពុជា ៧៨ (៤០.៨៦ពិន្ទុ), និង លីប៊ី ៧៧ (៤២.១១ពិន្ទុ)។ ដោយឡែកបណ្តា​ប្រទេស​ក្នុងតំបន់ អាស៊ីដែល​ទទួលពិន្ទុខ្ពស់ៗ គឺសិង្ហបុរី​ឈរលេខ ១២, ម៉ាឡេស៊ី ១៣, ហ្វីលីពីន ១៥, ឥណ្ឌា ២៧, ហុងកុង ២៩, កូរ៉េខាងត្បូង ៣០, វៀតណាម ៣៤, ជប៉ុន ៣៧, និង ឥណ្ឌូណេស៊ី ៣៩ ក្នុងចំណោម​ប្រទេសទាំងអស់ ៨០ប្រទេស ដែលប្រើប្រាស់​អង់គ្លេសជា​ភាសាបន្ទាប់។

ហេតុដូច្នេះយើង​បានដឹងហើយថា កម្ពុជាយើងទទួល​បាន​លេខរៀងទី ៧៨ ក្នុងចំណោម ៨០​ប្រទេស ប៉ុន្តែមិនមែន​មានន័យថា សិស្ស-និស្សិតកម្ពុជា​គ្មានសមត្ថភាព ឬរៀនភាសា​អង់គ្លេសមិនចេះនោះទេ គ្រាន់តែភាគរយនៃប្រជាជនយើង ដែលយល់ដឹង និងចេះនិយាយ​ភាសាអង់គ្លេស នៅមានចំនួន​តិចជាងគេ​ប៉ុណ្ណោះ៕