kalib9

ប្រិសនបើអ្នកចង់រក្សាខួរក្បាលរបស់អ្នកឱ្យបានល្អ អ្នកគួរតែបរិភោគអាហារសុខភាពឱ្យបានច្រើន និង

ចៀសវាងទម្លាប់ដែលប៉ះពាល់សរសៃប្រសាទ។

ចាប់តាំងពីគេស្រាវជ្រាវរកឃើញថា ក្រៅពីអាហារប៉ះពាល់ដល់ខួរក្បាល ទម្លាប់អាក្រក់មួយចំនួនក៏អាចឱ្យអ្នកខូចខួរក្បាលបានដែរ។ ទម្លាប់ទាំងនោះរួមមាន៖

១. រំលងអាហារពេលព្រឹក
អាហារពេលព្រឹកគឺមិនអាចរំលងបាន ដោយសារតែពេលអ្នកក្រោកពីគេងត្រូវការសារធាតុចិញ្ចឹមផ្គត់ផ្គង់រាងកាយ។ ឧស្សាហ៍រំលងវាច្រើនដង អាចឱ្យខួរក្បាលខ្វះសារធាតុចិញ្ចឹមទៅដល់ខួរក្បាល និងធ្វើឱ្យវាខូចបាន។

២. ការបរិភោគស្ករច្រើន ឬហួសកម្រិត
ក្រៅពីធ្វើឱ្យខូចតម្រងនោម និងបង្កឱ្យកើតទឹកនោមផ្អែម ខួរក្បាលរបស់អ្នកក៏វាបំផ្លាញដែរ។

៣. ជក់បារី
ពេលណាអ្នកញៀនបារីហើយ ជៀសមិនផុតឡើយពីបញ្ហាខូចសួត និងដាច់សរសៃឈាមខួរក្បាល។

៤. ការធ្វើការងារចម្រុះមុខពេក
ការស្រាវរកឃើញថា អ្នកធ្វើការខ្លាំង ឬប្រឹងធ្វើការពេក ដើម្បីជោគជ័យក្នុងមុខរបរខ្លួន ភាគច្រើនមានបញ្ហាខួរក្បាល៕