kalib9

នៅពេលជាតិស្ករឡើងខ្ពស់ វាមានន័យថាជាតិស្ករនៅក្នុងឈាមមិនអាចធ្វើដំណើរ

បានត្រឹមត្រូវក្នុងកោសិការបស់អ្នកទេ។ នេះអាចនាំឱ្យកើតជំងឺទឹកនោមផ្អែមបាន។ រោគសញ្ញាឡើងជាតិស្ករខ្ពស់រួមមាន៖
– ស្រេកទឹកខ្លាំង
– នោមញឹកញាប់
– ព្រិលភ្នែក
– ពិបាកផ្ដោតអារម្មណ៍
– អស់កម្លាំងល្ហិតល្ហៃ ខ្សោយ និងមានអារម្មណ៍ហត់នឿយ
– ឈឺក្បាល

ប្រសិនបើអ្នកសង្ស័យថាឡើងជាតិស្ករខ្ពស់ក្នុងឈាម អ្នកគួរតែពិនិត្យជាតិស្ករក្នុងឈាមរបស់អ្នក។ ប្រសិនបើឡើងដល់ 180 mg/dL អ្នកគួរតែចាប់ផ្ដើមធ្វើអ្វីមួយហើយ។ ខណៈដែលថ្នាំអាចជួយគ្រប់គ្រងបញ្ហានេះបាន អ្នកអាចបញ្ចុះជាតិស្ករបានដោយខ្លួនឯងនៅផ្ទះតាមរយៈវិធីសាស្រ្តខាងក្រោមនេះ។

១. ធ្វើលំហាត់ប្រាណទៀងទាត់
២. មិនត្រូវទទួលទានស្ករ និងអាហារដែលសម្បូរសារធាតុកាបូអ៊ីដ្រាតច្រើន
៣. ជាតិសរសៃអាចពិបាកឱ្យអ្នករំលាយអាហារនិងស្រូបយកជាតិស្ករ ប៉ុន្ដែប្រភេទអាហារជាតិសរសៃដូចជាគ្រាប់ធុញ្ញជាតិ ផ្លែឈើ និងបន្លែគឺឆាប់រលាយអាចបរិភោគបាន។
៤. ពិសាទឹកឱ្យបានច្រើន ដើម្បីឱ្យតម្រងនោមធ្វើការបានល្អក្នុងការកម្ចាត់ជាតិស្ករដែលលើស។
៥. ចុងក្រោយគ្រប់គ្រងស្រ្តេសឱ្យបាន៕