kalib9

ត្រចៀកឆ្លងមេរោគគឺវាឈឺណាស់។

នៅម្ដុំត្រចៀកគឺវាស្ដើង និងសម្បូរសរសៃប្រសាទច្រើន ជាហេតុធ្វើឱ្យអ្នកមានអារម្មណ៍ឈឺខ្លាំង។ មិនថាក្មេង ឬមនុស្សធំ សុទ្ធតែអាចឆ្លងមេរោគត្រចៀកទាំងអស់ ប៉ុន្ដែវាកើតឡើងច្រើនលើកូនក្មេង។ ពិតណាស់ ឆ្លងមេរោគត្រចៀកគឺជាបញ្ហាមួយ ដែលគួរទៅរកវេជ្ជបណ្ឌិត។ ប្រសិនបើវាមិនទាន់ធ្ងន់ធ្ងរទេ អ្នកអាចសាកល្បងជាមួយនឹងវិធិសាស្រ្តខាងក្រោមនេះដើម្បីព្យាបាលវានៅផ្ទះដោយខ្លួនឯង។

១. បង់រុំ ក្ដៅឧណ្ហៗ
– យកកន្សែងស្អាតមួយជ្រលក់នឹងទឹកក្ដៅឧណ្ហៗ
– ពូតទឹកចេញ និងដាក់ស្អំលើត្រចៀក ៣ ទៅ ៥ នាទី
– អនុវត្តឱ្យបានច្រើនដងតាមដែលអាចធ្វើទៅបាន។

២. បង់រុំអំបិល
– កម្ដៅអំបិលឱ្យក្ដៅឧណ្ហៗ
– រុំអំបិលជាមួយនឹងកន្សែង រួចសាកយកដៃប៉ះមើលថាតើវាល្មមអាចនឹងដាក់ត្រចៀកបានទេ សឹមដាក់លើត្រចៀក ៥ ទៅ ១០ នាទីចោល។
– អនុវត្តឱ្យបានច្រើនដងតាមដែលអាចធ្វើទៅបាន៕