kalib9

ក្រពេញ Adrenal គឺជាក្រពេញមួយក្បែរតម្រងនោម វាផលិតអ័រម៉ូនសំខាន់ៗរួមមាន​

អ័រម៉ូន Adrenaline អ័រម៉ូន Steroids Aldosterone និងអ័រម៉ូន Cortisol។ នៅពេលវាផលិតអ័រម៉ូនមិនគ្រប់គ្រាន់ គឺដោយសារតែក្រពេញ Adrenal ខ្សោយ។

វាភ្ជាប់នូវអាការៈដូចជា អស់កម្លាំងល្ហិតល្ហៃ ឈឺរាងកាយ ស្រកទម្ងន់គ្មានមូលហេតុ សម្ពាធឈាមខ្សោយ គេងមិនបានលក់ស្រួល ឆាប់ខឹង ប្រព័ន្ធរំលាយអាហារមានបញ្ហា ឈឺក្បាល និងស្បែកប្រែពណ៌។

ជំងឺនេះអាចរករោគវិនិច្ឆ័យបានតាមរយៈការធ្វើតេស្ដឈាម ហើយអ្នកអាចដោះស្រាយបញ្ហានេះបានតាមរយៈការផ្លាស់ប្ដូររបៀបរស់នៅ។ ខាងក្រោមនេះគឺជាគន្លឹះដើម្បីដោះស្រាយបញ្ហាខ្សោយក្រពេញ Adrenal។

១. ទទួលយកវីតាមីន B ចម្រុះ ព្រោះវីតាមីនេះដើរតួនាទីសំខាន់ក្នុងកោសិកាប្រព័ន្ធរំលាយអាហារដើម្បីរក្សាថាមពលរបស់អ្នកឱ្យខ្ពស់។ អ្នកគួរទានអាហារដូចជាពពួកគ្រាប់ធុញ្ញជាតិ ពពួកសណ្ដែក ស្រូវសាលី និងផលិតផលធ្វើពីទឹកដោះគោ។

២. ប្រេងដូង អាចប្រឆាំងនឹងការខ្សោយក្រពេញ Adrenal និងរក្សាថាមពលរបស់អ្នកឱ្យខ្លាំងបាន។ ទទួលទាន ១-២ ស្លាបព្រាបាយរៀងរាល់ថ្ងៃ ឬលាយក្នុងកាហ្វេរបស់អ្នកពិសារាល់ព្រឹក។

៣. ទទួលយកអាហារណាដែលសម្បូរជាតិម៉ាញ៉េស្យូម ព្រោះល្អសម្រាប់សុខភាពក្រពេញ Adrenal និងបំលែងជាតិក្លុយកូសទៅជាថាមពល។ ជាតិម៉ាញ៉េស្យូមដែលខ្ពស់រួមមានបន្លែស្លឹកបៃតង ពពួកគ្រាប់ពូជ ត្រី សណ្ដែកសៀង ផ្លែបឺរ ចេក និងសូកូឡាគ្មានជាតិស្ករ។

នៅមានគន្លឹះផ្សេងទៀតរួមមានរក្សាជាតិទឹកក្នុងរាងកាយឱ្យបានឋិតថេរ ធ្វើលំហាត់ប្រាណ និងពិសាកាហ្វេក្នុងចំនួនតិចតួចបំផុត ឬមិនបាច់ផឹកក៏បានដែរ៕