kalib9

សំណុំរឿងអន្ទងបេះដូង ភាគទី៣

…………..សូមជូនរឿង………….

#សំណុំរឿងអន្ទងបេះដូង# ភាគ៣

ចរិយាក្រឡេកទៅវិសុទ្ធបម្រុងនឹងជម្រាបសួរតែដល់ពេលក្រឡេកចំវិសុទ្ធក៏ស្រឡាំងកាំង ធ្វេីភ្នែកស្លឺ
រួចក៏លាន់មាត់

ចរិយា ៖ ហា……គឺលោក….!

លោកឧត្តមសេនីយ៍ឯក៖ កូនចរិយាស្គាល់ក្មួយសុទ្ធដែរឬ?

វិសុទ្ធបានកាត់សម្តីមុនចរិយានិយាយ

វិសុទ្ធ ៖ បាទ លោកឧត្តមសេនីយ៍ឯក ខ្ញុំធ្លាប់ជួបចរិយាម្សិលមិញ នៅពេលចុះបង្រ្កាបឈ្នួញ
ជួញដូរគ្រឿងញឿនម្សិលមិញ ។ ពេលដែលកំពុងរត់ដេញចាប់ជនសង្ស័យ ក៏រត់បុក
ចរិយាដួល ហេីយក៏មានការយល់ច្រឡំគ្នាដោយសារចរិយា យល់ច្រឡំថាខ្ញុំជាជនអន្ធ
ពាល ហេីយខ្ញុំក៏យល់ច្រឡំនឹងចរិយាដែរដោយសារចរិយាស្លៀកពាក់ចម្លែក ខ្មែរ
មិនចំខ្មែរ អឺរ៉ុបមិនចំអឺរ៉ុប ខ្ញុំស្មានតែចរិយាជាមនុស្សដែលគេរៀបចំមកដេីម្បីរារាំង
ខ្ញុំទេតេី! ។

លោកឧត្តមសេនីយ៍ឯក៖ អូ…អ៊ីចឹងទេ! ហិហិ

ចរិយាសម្លក់វិសុទ្ធហេីយក្តាប់់មាត់ដោយសារខឹងវិសុទ្ធខ្លាំងពេក តែមិនអាចនិយាយអ្វីបាន។ លោកឧត្តមសេនីយ៍ឯកឃេីញចរិយាសម្លក់វិសុទ្ធបែបនេះក៏និយាយទៅកាន់ចរិយា

លោកឧត្តមសេនីយ៍ឯក៖ កូនចរិយាហេតុអីក៏សម្លក់ក្មួយសុទ្ធបែបហ្នឹងកូន?

ចរិយាក៏ងាកមុខចេញឈប់សម្លក់វិសុទ្ធ ហេីយមិនបាននិយាយអីតបលោកឧត្តមសេនីយ៍ទេ។
វិសុទ្ធក៏កាត់សម្តីតបលោកឧត្តមសេនីយ៍ឯកបន្តទៀត

វិសុទ្ធ៖ អត់អីទេ! លោកឧត្តមសេនីយ៍ ចរិយាសម្លក់ខ្ញុំប្រហែលជានាងខានឃេីញមុខខ្ញុំយូរពេក
ហេីយ រហូតដល់ភ្លេចមុខគ្នាអស់រលីងទេីបនាងខំសម្លក់មកខ្ញុំដេីម្បីចងចាំមុខខ្ញុំវិញនោះអី! ។

និយាយរួចវិសុទ្ធងាកមុខទៅរកចរិយារួចញញឹមឌឺចរិយា។ លោកឧត្តសេនីយ៍ឯកក៏តបនឹងវិសុទ្ធ

ឧត្តមសេនីយ៍ឯក៖ អូ …ប្រហែលជាអ៊ីចឹងហេីយក្មួយសុទ្ធប្រសប់និយាយណាស់។

លោកឧត្តមសេនីយ៍និយាយចប់ក៏សេីច ហេីយអ្នកគ្រប់គ្នាក៏នាំគ្នាសេីចបន្ទរតាមក្រោយ

រីឯចរិយាធ្វេីមុខស្ងួត មិននិយាយតបសូម្បីមួយម៉ាត់ ទាំងក្នុងចិត្តខឹងវិសុទ្ធតែមិនអាចនិយាយ
អ្វីទាំងអស់។

ក្រោយញុាំអាហារជុំគ្នាចប់លោក វិស័យ អ្នកស្រី គន្ធា និង វិសុទ្ធ លាក្រុមគ្រួសារលោកឧត្តម
សេនីយ៍ឯក ត្រឡប់ទៅផ្ទះវិញ។

អ្នកស្រីម៉ាលី និង ចរិយា រៀបចំទុកដាក់សម្អាតតុអាហាររួច ក៏មកអង្គុយមេីលទូរទស្សន៍ជុំគ្នាបណ្តេីរ និយាយគ្នាបណ្តេីរ ។ លោកឧត្តមសេនីយ៍ឯកបាននិយាយសរសេីរវិសុទ្ធនៅមុខប្រពន្ធកូន

លោកឧត្តមសេនីយ៍ឯក៖ ក្មួយសុទ្ធគឺជាមនុស្សល្អម្នាក់មានសម្ថភាពខ្ពស់ ឧស្សាហ៍ព្យាយាម ហេីយ
ថែមទាំងសង្ហាទៀតផង ។ បេីបានគេជាកូនប្រសារមិនដឹងថាល្អយ៉ាងណាទេ? មែនទេអូនម៉ាលី?

អ្នកស្រីម៉ាលី៖ ខ្ញុំមេីលទៅក្មួយសុទ្ធជាមនុស្សល្អ រូបសម្បត្តិក៏ស្រស់សង្ហា តែមិនដែល
ដឹងពីសមត្ថភាពរបស់ក្មួយសុទ្ធ។ខ្ញុំមិនសម្រេចបែបណាទេលោកបងតែអូនគិតថាប៉ូលីសភាគច្រេីនគឺដេីរផឹកសុីស្រីញីអូនបង ។

ចរិយា៖ មែនហេីយម៉ាក់ ប៉ូលីសឥឡូវគឺដូចម៉ាក់និយាយអ៊ីចឹង!។

លោកឧត្តមសេនីយ៍ឯក៖ ហា…! ប៉ាក៏ជាប៉ូលីសដែរប៉ាមានតែម៉ាក់ឯងតេី!

អ្នកស្រីម៉ាលី៖ មែនហេីយពេលនេះបងមានតែអូនមួយតែកាលនៅក្មេងស្រីរាប់ភ្លេច។

លោកឧត្តមសេនីយ៍ឯក៖រឿងកាលពីមុនឈប់រំឭកទៅនៅមុខកូនណា! ទុកមុខឲ្យបងផង!។

ចរិយា និង រាជក៏សេីចព្រមគ្នា ។ លោកអនុសេនីយ៍ឯក បន្តនិយាយបន្តទៀត

លោកឧត្តមសេនីយ៍ឯក ៖ បងជឿជាក់ក្មួយសុទ្ធគេជាកូនចៅបងជិតដប់ឆ្នាំហេីយ មិនដែល
ឃេីញក្មួយសុទ្ធទៅខូចខិលឯណាផងមិនខ្វះទេស្រីតាមគេ តែគេមិនចាប់អារម្មណ៍។
បងដឹងថាអូនចូលចិត្ត មេីលកំណាព្យនិង អត្ថបទផ្សេងៗរបស់អ្នកស្រី ផ្កា អង្គាបុស្ប
ព្រោះវាសុទ្ធតែជាកំណាព្យល្អ អត្ថបទល្អតែអូនកុំសូវជឿពេកប្រយត្នជាតិក្រោយក្លាយជាកុកទៅ។

អ្នកស្រីម៉ាលី៖ ចាស៎! អូនជឿតាមបងសិនចុះ!។

ចរិយា៖ ឥឡូវយប់ណាស់ហេីយប៉ាម៉ាក់ កូនត្រូវទៅគេងហេីយ ព្រោះស្អែកជាថ្ងៃដេីមខែថ្មីផងកូនត្រូវចូលធ្វេីការនៅមន្ទីរពេទ្យ មិនអាចទៅយឺតទេ ព្រោះជាថ្ងៃធ្វេីការដំបូងផង។

លោកឧត្តមសេនីយ៍ឯក៖
អ្នកស្រីម៉ាលី៖ អ៊ីចឹងកូនៗទៅគេងចុះ! ប៉ាម៉ាក់ក៏ត្រូវទៅគេងដែរ ព្រោះស្អែកមានការងារច្រេីនទៀតត្រូវធ្វេី។

ព្រឹកឡេីង វិសុទ្ធ និង សុភក្រ្ត ត្រូវទៅមេីលជនសង្ស័យនៅមន្ទីរពេទ្យ ។

វិសុទ្ធ ៖ អាភក្រ្តអ្នកជំងឺនៅបន្ទប់លេខប៉ុន្មានដែរ?

សុភក្ត្រ៖ គឺនៅបន្ទប់លេខ៤៤បត់ស្តាំបន្តិចដល់ហេីយ។

ទៅដល់បន្ទប់ឃេីញ សែហ្វចាប និង សែហ្វចូច អង្គុយមុខបន្ទប់បន្ទាប់ សែប ចូច អង្គុយអានកា
សែត ចំណែក សែបចាបកំពុងអង្គុយតែងកំណាព្យបណ្តេីរ។

សែហ្វចាប៖ អ្នកគ្រូពេទ្យអេីយស្អាតអស្ចារ្យ ទាក់ទាញចិន្តាចាបលង់ស្នេហ៍ចាបគេងគិតព្រួយគ្មានពេលល្ហែព្រោះតែចង់ក្បែរអ្នកគ្រូពេទ្យ។

វិសុទ្ធ ៖ ហេីយសែហ្វចាបតែងកំណាព្យអីដែរហ្នឹង?​ ហេីយសែហ្វចូចអានព័ត៌មានអីដែរ?

សែហ្វចាប និង សែហ្វចូចភ្ញាក់ព្រេីត រួចនិយាយព្រមគ្នា

សែហ្វចាប សែហ្វចូច៖ សូមគោរពលោកអនុសេនីយ៍ឯក
វិសុទ្ធ !
សូមគោរពលោកអនុសេនីយ៍ឯកសុភក្រ្ត ។

វិសុទ្ធ សុភក្រ្ត ៖ មិនបាច់គួរសមទេសែហ្វចាប សែហ្វចូច ។

សុភក្រ្តនិយាយបន្ត

សុភក្រ្ត ៖ សែហ្វអាចចេញទៅរកអីញាុំបាន ព្រោះខ្ញុំនិង អនុសេនីយន៍ឯកវិសុទ្ធ នៅទីនេះហេីយ។

ថ្ងៃធ្វេីការដំបូងរបស់ចរិយា លោកវេជ្ជបណ្ឌិតលី សម្បត្តិ បានចាត់តាំងឲ្យចរិយា និង អ្នកគ្រូពេទ្យ នារី ប្តូរវេនគ្នាមេីលថែអ្នកជំងឺ នៅបន្ទប់……។

សូមរង់ចាំអានភាគបន្ត! សូមអរគុណ!

រចនាដោយបងស្រី រាជិនី ខិល

តេីលោកវេជ្ជបណ្ឌិត លី សម្បត្តិ នឹងឲ្យចរិយាមេីល
ថែអ្នកជំងឺបន្ទប់លេខប៉ុន្មាន?
តេីចរិយាអាចនឹងជួបអ្នកណា?

និពន្ធដោយ Doremon Titi Uncute