kalib9

សំណុំរឿងអន្ទងបេះដូង ភាគទី៤

……………សូមជូនរឿង………………

#សំណុំរឿងអន្ទងបេះដូង# ភាគ៤

លោកវេជ្ជបណ្ឌិត លី សម្បត្តិ បានចាត់ឲ្យចរិយាទៅមេីលថែអ្នកជំងឺ បន្ទប់លេខ ៤៤ដោយផ្លាស់
ប្តូរវេនគ្នាជាមួយអ្នកគ្រូពេទ្យ ប៊ុន នារី ។ចំណែកអ្នកគ្រូពេទ្យ ឈាង វរលក្ខណ៍ ត្រូវប្តូរទៅមេីលថែអ្នកជំងឺថ្មី។

ចរិយាបានដេីរមកដល់បន្ទប់លេខ ៤៤ ក៏បានជួបនឹងវិសុទ្ធ ។ ពេលក្រឡេកឃេីញចរិយា វិសុទ្ធមានការ
ភ្ញាក់ផ្អេីលយ៉ាងខ្លាំង

វិសុទ្ធ ៖ អ្នកនាងចរិយា..! ប្រហែលជានិស្ស័យហេីយដែលបានជួបអ្នកនាងនៅទីនេះ។ មិននឹកស្មា
នថាអ្នកនាងជាគ្រូពេទ្យនៅទីនេះសោះ។ អ្នកគ្រូពេទ្យទីនេះស្អាតអ៊ីចឹង! បានជាសែហ្វចាប និង សែហ្វចូច ចង់នៅយាមអ្នកជំងឺណាស់ ។សុភក្រ្ត នេះគឺអ្នកនាងចរិយា កូនស្រីលោកឧត្តមសេនីយ៍ឯក។

សុភក្រ្ត ៖ សួស្តី! អ្នកនាង ចរិយា។

ចរិយា ៖ ចាស៎ សួស្តី ! លោកសុភក្រ្ត ។

ចរិយានិយាយបន្ត

ចរិយា ៖ ផែនដីនេះពិតជាចង្អៀតណាស់ មិនដឹងថាជាតិមុនខ្ញុំជំពាក់អ្វីលោកវិសុទ្ធទេ?
ទេីបជាជាតិនេះបានជួបមនុស្សដូចលោកមិនឈប់សោះ។ បេីខ្ញុំជំពាក់អ្វីលោកសូមជាតិនេះសងលោកឲ្យអស់ចុះ កុំឲ្យខ្ញុំជួបលោកទៀត។

សុភក្រ្តអស់សំណេីចនឹងពាក្យសម្តីចរិយាជាខ្លាំងរួចក៏សុំចេញមកក្រៅ

សុភក្ត្រ ៖ ហិហិ វិសុទ្ធ ខ្ញុំដូចជាឃ្លានហេីយ ចង់រកអីញាុំ បន្តិចសិន ឯងនៅកំដរអ្នកនាង
ចរិយាទៅខ្ញុំចង់ចេញទៅក្រៅមួយភ្លែត។ខ្ញុំលាសិនហេីយ អ្នកនាងចរិយា។

ចរិយា ៖ ចាស៎ លោកសុភក្រ្ត ។

សុភក្ត្របានដេីរទៅក្រៅ រីឯវិសុទ្ធនៅបន្តនិយាយឌឺដងជាមួយចរិយាបន្ត។ ចរិយាកំពុងពិនិត្យ មេីលអាការៈអ្នកជំងឺ បណ្តេីីរស្តាប់វិសុទ្ធនិយាយបណ្តេីរ

វិសុទ្ធ ៖ អូ…! អ្នកជំងឺនេះសំណាងណាស់ហ្ន៎! គ្រាន់តែជាឈ្មួញជួញដូរគ្រឿងញៀនម្នាក់ បាញ់គ្នាជា
មួយប៉ូលីស ត្រូវប៉ូលីសបាញ់ឲ្យរបួសក៏មានអ្នកគ្រូពេទ្យដ៏ស្រស់ស្អាតមេីលថែ យកចិត្តទុកដាក់់យ៉ាងនេះ ។

ចរិយា ៖ ន្ហែ៎ !លោក ទោះគេជាអ្វីក៏ដោយមិនសំខាន់សំខាន់ពេលនេះ គេជាអ្នកជំងឺរបស់ខ្ញុំ ។
ខ្ញុំត្រូវតែមេីលថែគេអ៊ីចឹងហេីយ។បេីលោកច្រណែនអ្នកជំងឺ ខ្ញុំសូមជូនពរលោកឲ្យមានថ្ងៃត្រូវគ្រាប់កាំភ្លេីងដូចគេដែរ។

វិសុទ្ធ ៖ បាទ អរគុណអ្នកនាង! បេីសិនមានថ្ងៃខ្ញុំត្រូវគ្រាប់កាំភ្លេីង សុំឲ្យអ្នកនាងនៅមេីលថែ
ខ្ញុំផងចុះ។

ចរិយារឹតតែខឹងនឹងវិសុទ្ធ តែនិយាយមិនឈ្នះវិសុទ្ធពេលពិនិត្យអ្នកជំងឺរួចចរិយាក៏ចេញពីបន្ទប់នោះ។
វេលាថ្ងៃត្រង់វិសុទ្ធ នឹង សុភក្រ្ត ក៏ត្រូវមកអង្គភាពវិញទុកឲ្យសែហ្វ ចាប សែហ្វ ចូចនៅយាមអ្នកជំងឺ ។
វិសុទ្ធ និង សុភក្រ្តដេីរចេញពីបន្ទប់អ្នកជំងឺ បានឃេីញចរិយា អង្គុយនិយាយគ្នាលេងជាមួយបុរសម្នាក់
ឈ្មោះ លឹម ចិត្រា ។ វិសុទ្ធ ស្គាល់ចិត្រាដែរព្រោះចិត្រាជាក្មួយប្រុសលោកឧកញ៉ា លឹម ម៉េងសៀង ដែលជាដៃគូរកសីុជាមួយប៉ាវិសុទ្ធ។ វិសុទ្ធក៏ដេីរទៅជិតបង់អង្គុយនោះចំណែកសុភក្រ្តនៅឈរក្បែរជណ្តេីរ ជិតកន្លែងបង់ដែរ តែមិនបានចូលនិយាយអ្វីទេ។ វិសុទ្ធដេីរដល់បង់រួចនិយាយ

វិសុទ្ធ ៖ សួស្តីលោក ចិត្រា។

ចិត្រា ៖ បាទ សួស្តី លោកវិសុទ្ធ។

វិសុទ្ធ ៖ អូ …! លោកស្គាល់អ្នកគ្រូពេទ្យចរិយាដែរ?

ចិត្រា ៖ បាទ ចរិយា និង ខ្ញុំ ស្គាល់គ្នាតាំងពីរៀននៅវិទ្យាល័យមកម៉្លេះ ហេីយក៏ធ្លាប់មានទំនាក់
ទំនងលេីសពីមិត្តធម្មតាទៀតផង មុនពេលដែលចរិយាទៅរៀននៅបារាំង។

ចរិយាកាត់សម្តី

ចរិយា ៖ ចាស៎ ត្រូវហេីយ ខ្ញុំនឹងចិត្រាស្គាល់យូរហេីយលោកវិសុទ្ធ។

វិសុទ្ធ ៖ ហេីយចុះលោកចិត្រាមកមន្ទីរធ្វេីអ្វីដែរ?

ចិត្រា៖ បាទ ខ្ញុំយកលោកពូរបស់ខ្ញុំ មកពិនិត្យជំងឺ។

វិសុទ្ធ៖ អូ….! ហេីយចុះជំងឺលោក ឧកញ៉ា យ៉ាងម៉េចហេីយដែរ?

ចិត្រា ៖ បាទ ជំងឺលោកពូបានប្រសេីរហេីយ អរគុណលោក។

និយាយរួចវិសុទ្ធបានលាលោកចិត្រា និង ចរិយា ។កំពុងដេីរជាមួយសុភក្រ្តទៅយកឡាននិយាយគ្នា
បណ្តេីរ

សុភក្រ្ត ៖ អាសុទ្ធ អេីយ! សត្រូវស្នេហាឯងបង្ហាញខ្លួនហេីយតេី! ហេីយជាក្មួយឧកញ៉ាទៀតផង មេីលទៅឯងពិបាកយកឈ្នះគេហេីយ។

វិសុទ្ធ ៖ ហេីយចុះវារឿងស្អីឯង?អ្នកណាជាម្ចាស់ស្នេហ៍ខ្ញុំ អ្នកណាជាសត្រូវស្នេហ៍ខ្ញុំ?

សុភក្រ្ត ៖ ខ្ញុំមិនដឹងទេ! ឯងសាកយកទៅគេងគិតទៅ។

កំពុងដេីរមានបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាគ្រូពេទ្យ ដេីរប៉ះវិសុទ្ធ ។ បុរសនោះធ្លាក់ កាតាប
លេីការ៉ូ វិសុទ្ធក៏ ជួយរេីសកាតាបឲ្យបុរសនោះ

វិសុទ្ធ ៖ លោកគ្រូពេទ្យនេះកាតាបលោក

លោកគ្រូពេទ្យ៖ បាទ អរគុណលោក! ។

សម្តីបុរសនោះតបទាំងភ័យ ហេីយដេីរយ៉ាងលឿនឆ្ពោះ ទៅអគារដែលមានជនសង្ស័យស្នាក់ព្យាបាល
នៅទីនោះ។

វិសុទ្ធ និង សុភក្រ្ត បានបេីកឡានចេញពីមន្ទីរពេទ្យ ឃេីញឡានមួយចតនៅក្បែរ របងមន្ទីរពេទ្យ
ហេីយមានមនុស្សពីរនាក់មានសកម្មភាពលឹបលគួរឲ្យសង្ស័យ ។

វិសុទ្ធ ៖ អាភក្រ្តឯងមានសង្ស័យអត់?

សុភក្រ្ត៖ សង្ស័យរឿងអីអាសុទ្ធ?

វិសុទ្ធ ៖ អម្បាញ់មិញលោកគ្រូពេទ្យម្នាក់ដេីរបុកខ្ញុំខ្ញុំរេីសកាតាបឲ្យគាត់ មេីលទៅទឹកមុខគាត់
ដូចជាភ័យស្លន់ស្លោណាស់ គ្រាន់តែអរគុណរួចដេីរយ៉ាងលឿន ។ ហេីយនៅរបងមន្ទីរពេទ្យមិញនេះឯងមានឃេីញឡានមួយចតនៅរបងមន្ទីរពេទ្យទេ? មនុស្សពីរនាក់ឈរក្បែរឡាននោះដូចជាកំពុងរង់ចាំអ្នកណាម្នាក់មេីលទៅគួរឲ្យសង្ស័យណាស់។

សុភក្រ្ត ៖ ឬមួយជាឃាតករមកសម្លាប់ជនសង្ស័យបំបិទមាត់។

វិសុទ្ធ ៖ អ៊ីចឹងឯងឆាប់បេីកឡានត្រឡប់ក្រោយវិញភ្លាម។

សូមរង់ចាំអានភាគបន្ត! សូមអរគុណ!

រចនារូបភាពដោយយបងស្រី រាជិនី ខិល

សំណួរ

តេីលោកគ្រូពេទ្យដែលដេីរបុកវិសុទ្ធជានរណា?
តេីអ្នកជំងឺអាចនឹងត្រូវឃាតករសម្លាប់បានដែរឬទេ?

Doremon Titi Uncute

error: Content is protected !!