kalib9

លោក​ Zig Ziglar ជា​អតីត​អ្នក​និពន្ធ និង ​ជា​​អ្នក​ជំនាញ​ផ្នែក​​​បណ្ដុះ​ភាព​ជោគជ័យ​ដ៏​ល្បី​របស់​អាមេរិក​

លោក​បាន​លើក​ឡើង​ថា ​​សម្រាប់​អ្នក​​លក់​គ្រប់រូប​ តែង​ជួប​ប្រទះ​នឹង​ឧបសគ្គ​ធំៗ​​៥​យ៉ាង​ ដែល​ធ្វើ​​​ឲ្យ​ពួកគេ​មិន​ងាយ​នឹង​ទទួល​បាន​ជោគជ័យ​។

​ទី១ គឺ​​​​​មិន​ត្រូវ​ការ​
អ្នក​​លក់​ភាគច្រើន តែងតែ​ជួប​នឹង​អតិថិជន​ដែល​​និយាយ​បែប​នេះ ​​ហើយ​វា​ពិត​ជា​ពិបាក​​ក្នុង​ការ​ចរចា​​ ឬ ​បញ្ចុះ​បញ្ចូល​​​​​ឲ្យ​គេ​ទិញ​ផលិតផល​របស់​ខ្លួន​ ព្រោះ​ថា ​​នៅ​ពេល​ពួកគេ​និយាយ​ថា ​​មិន​ត្រូវ​ការ​​​ហើយ​ អ្នក​លក់​ប្រាកដ​ជា ​ទាល់​គំនិត​មិន​ខាន​​។

ទី២ គឺ​​គ្មាន​​លុយ​ទិញ
​​ ​​​មនុស្ស​មួយ​ចំនួន​ ​ពិត​ជា​ចង់​បាន​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​លក់​ ប៉ុន្តែ​ដោយហេតុ​ថា ​កត្តា​ហិរញ្ញវត្ថុ​​មិន​អំណោយ​ផល​ គឺ​មិន​អាច​​​ឲ្យ​​​ពួកគេ​អាច​ទិញ​​​​បាន​​។
​ទី៣ ​​មិន​ប្រញាប់​​

​​មិន​ប្រញាប់​​នេះ ​​មាន​ន័យ​ថា ​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​​លក់​នោះ ​មិន​ទាន់​ជា​តម្រូវការ​សំខាន់​សម្រាប់​ពួកគេ​នៅ​​ឡើយ​ ដូច្នេះ​ហើយ​ ​អ្នក​ទាំង​នោះ​​​​​មិន​ត្រូវ​ការ ឬ ​ទុក​វា​​​នៅ​ជម្រើស​បន្ទាប់​។ ទី៤ គឺ​​​មិន​ចង់​បាន​។ ​​​​នេះ​ក៏​ជា​ឧបសគ្គ​​ដ៏​ធំ​មួយ​ដែរ​ សម្រាប់​អ្នក​​លក់​ ព្រោះ​ថា ​​កាល​ណា​​​មនុស្ស​មិន​ពេញ​ចិត្ត​ ឬ មិន​ត្រូវ​ការ​​​ផលិតផល​ ឬ សេវាកម្ម​ទាំង​នោះ ​ហើយ​​ គឺ​អ្នក​លក់​មិន​ងាយ​នឹង​បញ្ចុះបញ្ចូល​នោះ​ឡើយ​។
​​ឧបសគ្គ​ចុង​ក្រោយ​នោះ​ គឺ​​​គ្មាន​ការ​ជឿជាក់​​។ មាន​ន័យ​ថា​ ​​​អ្នក​ទាំង​នោះ​​មើល​មក​កាន់​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​នោះ ហាក់​ដូច​ជា ថ្មី​​ពេក​នៅ​​​លើ​ទីផ្សារ ឬ ​ក៏​មើល​ទៅ​លើ​​លក្ខណៈ​ទូទៅ​​​មិន​សូវ​ទំនង​ ឬ ​គួរ​​​ឲ្យ​ទុកចិត្ត​បាន​​ ពិសេស​​នោះ​នៅ​ពេល​អ្នក​លក់​​​គ្មាន​​តិកនិក​​ក្នុង​ការ​ពន្យល់​​​ឲ្យ​បាន​ច្បាស់​ ជា​ពិសេស​​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​​​ឲ្យ​ពួកគេ​មាន​ទំនុក​ចិត្ត​៕
អត្តល្អផ្សេងទៀត

«កាំបិត​ដែល​សហគ្រិន​ត្រូវ​​សំលៀង​​ឱ្យ​មុត» មុន​ចាប់​ផ្ដើម​​​បើក​អាជីវកម្ម​របស់​ខ្លួន
ភាព​ជោគជ័យ​​ គឺ​ជា​បំណង​ប្រាថ្នា​របស់​សហគ្រិន​ទាំង​អស់។ ប៉ុន្តែ អាជីវកម្ម​ដែល​បង្កើត​ឡើង​មិនមែន​សុទ្ធតែ​ទទួល​បាន​ផ្លែផ្កា​ស្របតាម​ការ​ចង់​បាន​របស់​ខ្លួន​​ទាំងអស់​នោះ​ទេ ពោល​គឺ​ឧបសគ្គ​ជា​ច្រើន​នឹង​កើត​មាន​នៅ​ក្នុង​មុខជំនាញ​របស់​អ្នក។ ខាងក្រោម​នេះ គឺ​ជា​​គន្លឹះ​សំខាន់ៗ​ទាំង​៥​ដែល​សហគ្រិន​ទូទៅ​​គូរ​យល់​ដឹង​មុន​ពេល​បើក​អាជីវកម្ម​របស់​ខ្លួន។

១) ប្រែក្លាយ​​បញ្ហា​ ឬ​ឧបសគ្គ​ទៅ​ជា​ឱកាស​​ដើម្បី​បង្កើត​អាជីវកម្ម​​​៖
បញ្ហា​សេដ្ឋកិច្ច ​​អត្រា​គ្មាន​ការងារ​ធ្វើ វិស័យ​ឧស្សាហកម្ម​ធ្លាក់​ចុះ ទាំង​នេះ​គឺ​ជា​សញ្ញាណ​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​សហគ្រិន​ក្នុង​ការ​បើក​អាជីវកម្ម​របស់​ខ្លួន។ ប៉ុន្តែ ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​​អ្នក និង​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ និង​ការ​ប្ដេជ្ញា​ចិត្ត​​ក្នុង​ការ​​​​បើក​​អាជីវកម្ម ​​នឹង​​ធ្វើ​ឱ្យ​​អ្នក​មិន​ភ័យខ្លាច​​ហានិភ័យ​ទាំង​​នេះ​នោះ​ឡើយ។ ​អ្នក​​ត្រូវ​​សម្លឹង​មើល​​ពី​ភាព​លូតលាស់​នៅ​ពេល​អនាគត។​

២) ​យកចិត្តទុកដាក់​លើ​ម៉ាក (Brand) និង កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន (Reputation)៖

ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​ សហគ្រិន​ត្រូវ​យល់​ថា តើ​​ម៉ាក​​​ផលិតផល​ឬ សេវាកម្ម​របស់​ខ្លួន​ត្រូវ​មាន​លក្ខណៈ​ពិសេស​​បែប​ណា​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​​អតិថិជន? ត្រង់​នេះ សហគ្រិន​ទាំង​អស់​ត្រូវ​​​ផ្ដោត និង​សិក្សា​​លើ​តម្រូវ​ការ​របស់​អតិថិជន​មក​វិញ ​​ដើម្បី​ប្រើប្រាស់​​​ម៉ាក​​​​​​ផលិតផល​ឬ សេវាកម្ម​របស់​ខ្លួន​​ប្រកប​ដោយ​គុណភាព​​ក្នុង​ការ​​​ប្រកួតប្រជែង​នៅ​​លើ​ទីផ្សារ។
៣) មិន​ត្រូវ​ដាក់​ក្តី​សង្ឃឹម​ខ្ពស់​ពេក​ពេល​ចាប់​ផ្ដើម​អាជីវកម្ម៖

ដើម្បី​បង្កើត​អាជីវកម្ម​ដំបូង​​ ​​​មិន​ខុស​អ្វី​ក្រៅ​ពី​បង្រៀន​ក្មេង​ឲ្យ​ចេះ​ដើរ​នោះ​ឡើយ ​ ត្បិត​អី​ក្រុមហ៊ុន​របស់​អ្នក​នៅ​តូច នឹង​មិនសូវ​មាន​អតិថិជន​ច្រើន​ស្គាល់​​ទៀត​ផង។ ដូច្នេះ ជា​សហគ្រិន​ម្នាក់ អ្នក​​មិន​ត្រូវ​​ដាក់​ក្ដី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទទួល​បាន​សមិទ្ធផល​យ៉ាង​គាប់​ប្រសើរ​​ក្នុង​ពេល​ដ៏​ឆាប់​នោះ​ឡើយ។ ប៉ុន្តែ ពេល​នេះ គឺ​ជា​អំឡុង​ពេល​នៃ​ការ​​សិក្សា​​លើ​ការ​ដំណើរ​ការ​អាជីវកម្ម​របស់​អ្នក​ជា​មួយ​អតិថិជន​​ទូទៅ​ ដើម្បី​ស្វែង​រក​​ចំណុច​ខ្លាំង​ ​និង​ចំណុច​ខ្សោយ​របស់​ក្រុមហ៊ុន។
៤) មិន​ជោគជ័យ​មិន​បោះបង់៖

ឧបសគ្គ​មួយ​ចំនួន​នឹង​រារាំង​ដល់​ការ​បើក​អាជីវកម្ម​របស់​អ្នក។ ដូច្នេះ អ្នក​​​ត្រូវ​រៀន​ដើរ​​ទៅ​មុខ​បន្តិច​ម្ដង​ៗ​យ៉ាង​ស្វាហាប់​បំផុត​ទោះបី​ជា​បរាជ័យ​ម្ដង​ជា​ពីរ​ដង ហើយ​សម្លឹង​មើល​ពី​ភាព​ចន្លោះ​ខ្វះខាត​ទាំង​នោះ​​លើ​ផលិតផល ឬ សេវាកម្ម​ដើម្បី​ភាព​រឹងមាំ​​ក្នុង​​អាជីវកម្ម​​ឆ្លើយ​តប​តាម​តម្រូវ​ការ​​ទីផ្សារ​នា​ពេល​អនាគត។
៥) ​មាន​មហិច្ឆតា​ខ្ពស់​​លើ​អាជីវកម្ម៖

ការ​ប្រឡូក​ក្នុង​អាជីវកម្ម សហគ្រិន​ត្រូវ​​ដាក់​មហិច្ឆតា​ជា​គោលដៅ​សំខាន់​បំផុត​មួយ​។ អ្នក​ត្រូវ​មាន​មហិច្ឆតា​ខ្ពស់​​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ដើម្បី​ចំណាយ​ពេល​ដ៏​ត្រឹមត្រូវ​មួយ​លើ​ការងារ​នោះ។ នេះ​ហើយ​គឺ​ជា​ការ​ចាប់​ផ្ដើម​អាជីវកម្ម និង​​សិល្បៈ​គ្រប់គ្រង​ជំនួញ៕​​​​​
ប្រ​ភព៖​​ https://unsplash.com

error: Content is protected !!