kalib9

ការ​ឲ្យ​ត្រី​ទៅ​មនុស្ស គេ​អាច​រស់​នៅ​បាន​មួយ​ថ្ងៃ

​តែ​បើ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ស្ទូច​ត្រី​ គេ​អាច​រស់​នៅ​បាន​មួយ​ជីវិត»។ ​​នេះ​ជា​ពាក្យ​មួយ​ឃ្លា​ដែល​​​​ពោល​ដោយ​អ្នក​ប្រាជ្ញ​ទស្សនៈ​វិទូ​​ជនជាតិ​ចិន គឺ​លោក Lao Tzu ។​ សុភាសិត​មួយ​នេះ​ មាន​ន័យ​​​ថា ​​​ប្រសិន​ជា​យើង​ចង់​ជួយ​នរណា​ម្នាក់ យើង​គួរ​តែ​​បង្រៀន​ពួក​គេ​ឬ​ផ្ដល់​ជំនាញ​​ដល់​ពួក​គេ ​ព្រោះ​វា​​មាន​សារ​ប្រយោជន៍​បាន​យូរ​អង្វែង​​ជាជាង​​ការ​ជួយ​ដោយ​ផ្ដល់​ឲ្យ​នូវ​អ្វី​​ដែល​ពួក​គេ​ចង់​បាន​។ ​

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត ប្រសិន​ជា​យើង​ផ្តល់​នូវ​អាហារ​ដែល​ពួក​គាត់​ចង់​បាន មួយ​ម៉ោង​ក្រោយ​ពួក​គាត់​នឹង​ឃ្លាន​ម្ដង​ទៀត​ តែ​ប្រសិន​ជា​អ្នក​បង្រៀន​ពួក​គាត់​ឲ្យ​ចេះ​រក​អាហារ នោះ​ពួក​គាត់​អាច​នឹង​ផ្គត់ផ្គង់​ខ្លួន​ឯង​​ពេញ​​មួយ​ជីវិត។ វា​ពិត​ជា​មាន​តម្លៃ​ក្នុង​ការ​បង្រៀន​​នរណា​​ម្នាក់​ឲ្យ​ចេះ​ធ្វើ​អ្វី​មួយ​ជា​ជាង​អ្នក​ទៅ​​ធ្វើ​ឲ្យ​ពួក​គេ៕

ប្រ​ភព៖​​ pexel.com