kalib9

ពិចារណាទៅលើ ៨​ ចំនុចនេះមុនសម្រចចិត្តចូលធ្វើការងារកន្លែងណាមួយ

 

នេះជាសញ្ញាណខ្លះៗដែលអ្នកអាចយកទៅពិចារណា ពេលចូលសម្ភាសន៍កន្លែងការងារណាមួយ៖

១) តំណែងហ្នឹងមានអ្នកដាក់ពាក្យសុំច្រើន
ការដែលក្រុមហ៊ុនជ្រើសរើសបុគ្គលិកច្រើនក្នុងពេលតែមួយ ជាសញ្ញាបញ្ជាក់ថាលក្ខខណ្ឌការងារនោះអាចមិនល្អ បើសិនមិនមែនជាក្រុមហ៊ុនទើបបើកថ្មីទេនោះ។
២) គ្មានការបែងចែកការងារឲ្យបានច្បាស់លាស់
ធ្វើការងារដែលមិនមានការបែងចែកទំនួលខុសត្រូវ តួរនាទីច្បាស់លាស់អាចនឹងធ្វើឲ្យអ្នកមិនពេញចិត្តនឹងការងារនោះនាពេលណាមួយមិនខាន។
៣) ថៅកែស្រែកប្រទេច និង ជះកំហឹងដាក់បុគ្គលិកនៅមុខអ្នក
បើជួបរឿងបែបនេះហើយនោះ ចូរអ្នកសាកពិចារណាមើលថា អ្នកអាចធ្វើការងារជាមួយមេប្រភេទនេះកើតឬអត់!

៤) អ្នកសម្ភាសន៍អួតពីក្រុមហ៊ុនហួសលើសពីការពិត
ក្រុមហ៊ុនដែលល្អ គេមិនដែលបង្ហាញពីក្តីរំពឹងទុកមុនដែលខុសពីការពិតនោះទេ ព្រោះធ្វើបែបនេះអាចប៉ះពាល់ដល់ទឹកចិត្តអ្នកនៅពេលក្រោយ។


៥) ដំណែងទំនេរនោះនៅចន្លោះជាច្រើនខែរកអ្នកបំពេញមិនបាន
ចំពោះចំនុចនេះ វាអាចបណ្តាលមកពីបញ្ហាផ្សេងៗរបស់ក្រុមហ៊ុនដូចជា ផ្តល់ប្រាក់ខែផ្តល់ឲ្យមិនសមរម្យទៅនឹងតួរនាទី ឬគេគ្រាន់តែប្រកាសថារើសតែការពិតមិនត្រូវការក៏ថាបាន។
៦) អ្នកត្រូវបង់ថវិការសម្រាប់ការហ្វឹកហាត់ផ្សេងៗ
ក្រុមហ៊ុនដែលល្អមួយមិនតម្រូវឲ្យបុគ្គលិកខ្លួនបង់ថ្លៃហ្វឹកហាត់ការងារនោះទេ។ នេះជារឿងមួយដែលអ្នកត្រូវតែប្រុងប្រយ័ត្ន។

៧) បុគ្គលិកជានិច្ចកាលតែងរអ៊ូរទាំពីការងាររបស់គេ
អ្នកអាចស្វែងរកបុគ្គលិកណាម្នាក់ដែលធ្វើការក្នុងនោះ ហើយសាកសួរគេឲ្យបានច្បាស់ជាមុនសិន មុននឹងសំរេចចិត្ត។
៨) បរិយាកាសការងារមានសម្ពាធខ្លាំង
ពេលចូលទៅសម្ភាសន៍ អ្នកអាចមើលបរិយាកាសការងារក្នុងក្រុមហ៊ុននោះ ថាតើវាជាកន្លែងដែលអ្នកប៉ងប្រាថ្នាឬអត់!
ប្រភព៖ Brightside

error: Content is protected !!