kalib9

តើចំណុចណាខ្លះធ្វើឲ្យអ្នកចេញបង្កើតជំនួញ?

នៅ​ពេល​សួរ​ដល់​រឿង​ការងារ​មនុស្ស​ភាគច្រើន​និយាយ​ថាចង់​មាន​មុខរបរ​ខ្លួន​ឯង​ជាជាង​​​ធ្វើការ​ឲ្យ​គេ​ព្រោះ​អាច​ទទួល​បាន​ចំណូល​ច្រើន​ និង​ ចង់​ឈប់​ ចង់​យ៉ាង​ម៉េច​គឺ​​ស្រេច​​នឹង​​ចិត្ត​ខ្លួន​ឯង។ ​​​ទន្ទឹម​នឹង​ពំនោល​ខាង​លើ​មាន​​មនុស្ស​​មិន​ច្រើន​ប៉ុន្មាន​ទេ​​ដែល​ហ៊ាន​លោតចូល​​ធ្វើ​អាជីវកម្ម ។ ​​​អីចឹង​​​តើ​​មាន​​មូលហេតុ​​អ្វី​​នៅ​​ពី​ក្រោយ​នោះ​បាន​​ជា​ម្នាក់ៗ​មិន​ហ៊ាន​​ធ្វើ​ដូច្នេះ?

ផ្អែក​លើ​ការ​ស្ទាបស្ទង់​មតិ​ដោយ​ក្រុមស្រាវជ្រាវ​ TNS Custom Research ​សម្រាប់​គណៈកម្មាធិការ​អឺរ៉ុប​​កាលពី​​ឆ្នាំ​២០១២បាន​​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​សំណួរ​មួយ​នេះ។ ​​ការ​ស្រាវជ្រាវ​មួយ​នោះ​បាន​រក​ឃើញ​ថាប្រជាជន​អាមេរិក ៥១% ​ចង់​មាន​មុខរបរ​ខ្លួន​ឯង ​ខណៈ ៤៤% ​ទៀត​ចង់​​មាន​ជំនួញ​នៅ​ ៥ ​ឆ្នាំ​បន្ទាប់។ ​

ប៉ុន្តែ​បើ​ងាក​មក​មក​ស្ថិតិ​ពិត​របស់​​ការិយាល័យ​ស្ថិតិ​ការងារប្រជាជន​អាមេរិក​ ៦% ​ប៉ុណ្ណោះ​ដែល​ជា​ម្ចាស់​អាជីវកម្ម។ ​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​សហគ្រិន​មួយ​ចំនួន​មិន​ចាប់​ផ្ដើម​ អាជីវកម្ម​រួម​មាន ៖

មិន​មាន​គំនិត​អាជីវកម្ម (៤%) ​
មិន​មាន​ដើមទុន​ (១៥%)​​​ ​
មិន​មាន​ជំនាញ​ចាំបាច់ (៨%) និង​
​ដោយសារ​ផល​វិបាក​លើ​ជំនាញ​គ្រប់គ្រង​រដ្ឋបាល (២%)
​​​ក្រៅ​ពី​នោះ​នៅ​មាន​ឧបសគ្គ​ធំៗ​មួយ​ ចំនួន​ទៀត។ ​មនុស្ស​ភាគ​ច្រើន​ភ័យខ្លាច​​ថា ​មិន​ដឹង​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​ ប្រសិន​​បើ​មិន​ជោគជ័យ​នោះ​គឺ៖ ​

ភ័យ​ខ្លាច​​ក្ស័យធន (៣៨%) ​និង​
ចំណូល​មិន​ទៀងទាត់ (៣៧%)

​​​​បើ​ទោះ​ជា​ប្រាក់​ជា​ឧបសគ្គ​ក្នុង​ការចាប់ផ្ដើម​អាជីវកម្ម​ដោយ​ខ្លួន​ឯង ​​​មាន​មនុស្ស​តិច​ប៉ុណ្ណោះ​ដែល​និយាយ​ថា ​​ការ​បង្កើត​អាជីវកម្ម​ខ្លួន​ឯង​គឺ​ដើម្បី​​ទទួល​បាន​ប្រាក់​​ច្រើន​នោះ​ (៩%)។ ​៥៤% ​និយាយ​ថា ​ការ​ចង់​បាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​គឺ​ដោយសារ​​ឯករាជ្យ​ សេរីភាព​​ចង់​ធ្វើការ​ពេល​ណា​ កន្លែង​ណា​ក៏​​បាន។
ចុះ​អ្នក​វិញ​ធ្លាប់​ចង់​​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ដែរ​ឬ​ទេ ហើយ​​បាន​ធ្វើ​វា​ហើយ​ឬ​នៅ?

error: Content is protected !!