kalib9

សំណុំរឿងអន្ទងបេះដូង ភាគទី៦

…………..សូមជូនរឿង………….

#សំណុំរឿងអន្ទងបេះដូង# ភាគ៦

ចរិយាស្តាប់ឮហេីយមានអារម្មណ៍ភ័យស្លន់ស្លោជាខ្លាំង

ចរិយា៖ ស្លាប់ហេីយព្រះអេីយ! ប្អូនរាជរៀននៅសាលានោះដែរ។ លោកវិសុទ្ធឲ្យខ្ញុំសុំទៅជាមួយ
លោកដែរ! ។

វិសុទ្ធ៖ អត់ទេអ្នកនាងចរិយា! អ្នកនាងមិនគួរទៅទេដឹងទេថាវាគ្រោះថ្នាក់ខ្លាំងណាស់?

ចរិយា៖ ឱ្យខ្ញុំអង្វរលោកក៏ព្រមដែរ ឱ្យខ្ញុំទៅជាមួយផងចុះ! ព្រោះខ្ញុំមិនចង់នៅរង់ចាំដំណឹងទាំង
ក្តីបារម្ភបែបនេះទេ។

វិសុទ្ធ៖ អ៊ីចឹងអ្នកនាងឆាប់ឡេីងឡានមក។

វិសុទ្ធ និង ចរិយាធ្វេីដំណេីរទៅសាលារៀនធនធានខេមរា ។ ខណៈពេលនេះពួកជនចាប់ជំរិត
បានគំរាមមនុស្សក្នុងសាលាមិនឲ្យចេញទៅណាទាំងអស់ ។ មេចោរចាប់ជំរិតបានបញ្ជាឲ្យកូនចៅ
ដេីររកចាប់កូនប្រុសឧកញ៉ា ពេជ្រ រតនា ឈ្មោះពេជ្រ វីរបុត្រ ។ ចោរចាប់ជរិតបានចាប់ភ្ជង់លោក
គ្រូបង្រៀនម្នាក់ឈ្មោះ កែវ សារាយ នាំផ្លូវទៅបន្ទប់ដែល វីរបុត្រ រៀន។ ពេលដេីរដល់បន្ទប់មេចោរចាប់
ជំរិតបញ្ជាឲ្យកូនចៅទៅចាប់វីរបុត្រ ។ ស្របពេលគ្នានោះដែរ រាជដែលជាមិត្តរួមថ្នាក់ជាមួយវីរបុត្របានស្ទុះទៅនិយាយហាមឃាត់ពួកចោរ។

រាជ ៖ ពួកឯងឆាប់លែងមិត្តភក្តិយេីងភ្លាមទៅ! ពួកឯងដឹងទេថាប៉ាយេីងជាមេប៉ូលីស?
ប្រយត្នយេីងប្រាប់គាត់ឲ្យចាប់ពួកឯងដាក់គុក។

ក្រុមចោរបានសេីចឮៗ ឌឺទៅរាជ។ មេចោរបាននិយាយទៅកាន់រាជ

មេចោរ៖ អូយ…! ខ្លាចណាស់ ហាស ហាពួកឯងឆាប់ចាប់អាក្មេងម្នាក់នេះទៅដែរអញចង់ដឹងថាប៉ាវាខ្លាំងប៉ុនណា?

រាជត្រូវបានក្រុមចោរចាប់ជរិតចាប់ចេញពី បន្ទប់រៀនជាមួយវីរបុត្រ បណ្តេីរចុះមកក្រោមដាក់ឡានបម្រុងបេីកឡានចេញ ឡានវិសុទ្ធនិង ចរិយា ក៏បេីកមកដល់។ វិសុទ្ធ និង ចរិយាចុះពីលេីឡាន បន្ទាប់មកវិសុទ្ធដេីរសំដៅទៅឡានពួកចោរ ដកកាំភ្លេីងភ្ជង់ទៅឡានពួកចោរ។ខណៈនោះ ឡាន សុភក្រ្ត និង អនុសេនីយ៍ទោឡុង ស្រីអូន ក៏មកដល់ ដំណាលគ្នានឹងឡានប៉ូលីសមួយក្រុមដែលដឹកនាំដោយដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ប្រាក់ តារា និង លោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន។

វិសុទ្ធភ្ជង់កាំភ្លេីងទៅឡានពួកចោរ

វិសុទ្ធ៖ ពួកឯងឆាប់ដោះលែងមនុស្សភ្លាមហេីយប្រគល់ខ្លួនឲ្យយេីងចាប់តាមសម្រួល។

ក្រុមចោរបានចាប់រាជ និង វីរបុត្រ ចេញពីឡានដោយយកកាំភ្លេីងភ្ជង់ក្បាល រាជ និង វីរបុត្រ។
លោកឧត្តមសេនីយ៍ឯកបាននិយាយទៅកាន់វិសុទ្ធ

លោកឧត្តមសេនីយ៍ឯក៖ ឈប់សិនលោកអនុសេនីយ៍ឯក វិសុទ្ធ ធ្វេីចិត្តឲ្យត្រជាក់ពួកវាមានចំណាប់ខ្មាំងនៅក្នុងដៃ។

វិសុទ្ធបានដេីរថយក្រោយហេីយទុកកាំភ្លេីងវិញ។បន្ទាប់មកមេចោរបាននិយាយ

មេចោរ៖ បេីពួកឯងមិនចង់ឲ្យក្មេងពីរនាក់នេះស្លាប់ទេឆាប់បេីកផ្លូវឲ្យយេីងបេីកឡានចេញភ្លាមទៅ។ ហេីយយប់ស្អែកយកលុយមួយលានដុល្លារយកទៅឲ្យយេីងនៅផ្ទះចាស់មួយនៅឆ្នេរសមុទ្រ ក្បែរកំពង់ផែស្វយ័តខេត្តព្រះសីហនុ។ ហាមដាច់ខាតយកកាំភ្លេីងទៅនិង ឲ្យគ្នាទៅមិនលេីសពីបីនាក់ទេ។ បេីសិនពួកឯងលេងល្បិចយេីងនឹងមិនធានាជីវិតក្មេងទាំងពីរនាក់នេះទេ។

ដោយគិតពីសុវត្ថិភាព រាជ និង វីរបុត្រ លោកអនុសេនីយ៍ឯក បានឲ្យកងកម្លាំងដកថយ។ បណ្តោយ
ឲ្យក្រុមចោរបេីកឡានចេញ។ ក្រោយពេលក្រុមចោរចាប់ជំរិតទៅបាត់ លោកឧត្តសេនីយ៍បានបែងចែកកងកម្លាំងធ្វេីការរៀងខ្លួន

លោកឧត្តមសេនីយ៍ឯក៖ លោកអនុសេនីយ៍ឯក ជួប សុភក្រ្ត និង អនុសេនីយ៍ទោឡុង ស្រីអូន ឆាប់ទៅផ្ទះក្មេងប្រុសដែលគេចាប់ទៅជាមួយកូនរាជ។ដេីម្បីសុេីបសួរព័ត៌មានក្រែងមានតម្រុយ
អ្វីខ្លះទាក់ទងនឹងជនចាប់ជំរិត។

សុភក្រ្ត ស្រីអូន ៖ បាទ/ចាស៎! ទទួលបញ្ជាលោកឧត្តមសេនីយ៍ឯក។

លោកឧត្តមសេនីយ៍ឯក៖លោកអនុសេនីយ៍ឯក គង់ វិសុទ្ធជួយជូនចរិយាទៅ ផ្ទះវិញផង។

វិសុទ្ធ៖ បាទ ទទួលបញ្ជាលោកឧត្តមសេនីយ៍។

លោកឧត្តមសេនីយ៍ឯក៖ កូនចរិយាជួយមេីលថែម៉ាក់ឯងផង កុំឲ្យគាត់បារម្ភពេក។

ចរិយា៖ ចាស៎ លោកប៉ា ។

លោកឧត្តមសេនីយ៍ឯក៖ លោកឧត្តមសេនីយ៍ទោសៃ យុទ្ធថន លោកឧត្តមសេនីយ៍ត្រីរ័ត្នន៍ សេនា វីរសេនីយ៍ឯក ដែន សីមានិង សែហ្វ វ៉ែន សែហ្វ វឿន នៅទីនេះសាកសួរព័ត៌មានសាក្សី និងសល់ប៉ុន្មានទៅអង្គភាពជាមួយខ្ញុំ។

ប៉ូលីសទាំងអស់ទទួលបញ្ជាតាមចំណាត់ការរបស់លោកឧត្តមសេនីយ៍ឯកលោកឧត្តមសេនីយ៍ឯក។

ព្រឹកស្អែកឡេីងលោកឧត្តមសេនីយ៍ បានកោះហៅប៉ូលីសក្នុងអង្គភាពប្រជុំ

លោកឧត្តមសេនីយ៍ឯក៖ ថ្ងៃនេះខ្ញុំលេីកពីរឿងក្រុមចោរបិទមុខចាប់ជំរិតពីម្សិលមិញ។
លោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន តេីម្សិលមិញសុេីបបានតម្រុយអីខ្លះដែរ?

លោក សៃ យុទ្ធថន៖ បាទ លោកឧត្តមសេនីយ៍ឯកម្សិលមិញខ្ញុំបានសាកសួរអ្នកដែលនៅក្នុងហេតុការផ្ទាល់ ជាពិសេសសួរគ្រូទទួលបន្ទុកថ្នាក់របស់ រាជ និង វីរបុត្រ ឈ្មោះលោកគ្រូ កែវ សារាយបាននិយាយថា ក្រុមចោរបានភ្ជង់កាំភ្លេីងគាត់ ឲ្យគាត់នាំទៅបន្ទប់ដែលរាជ និង វីរបុត្រ កំពុងរៀន។ គាត់បាននិយាយទៀតថា មេចោរដូចជាស្គាល់វីរបុត្រច្បាស់ណាស់ បានបញ្ជាឲ្យកូនចៅទៅចាប់វីរបុត្រ នៅពេលឃេីញវីរបុត្រភ្លាមដោយគ្មានបំណងចាប់រាជទេ។ ប៉ុន្តែដោយរាជ ចង់ជួយ វីរបុត្រ ដែលជាមិត្តភក្តិក៏បានស្ទុះទៅឃាត់ក្រុមចោរ ហេីយរាជអះអាងខ្លួនជាកូនមេប៉ូលីស។

លោកឧត្តមសេនីយ៍ឯក៖ ចុះខាងលោកអនុសេនីយ៍ជួប សុភក្រ្តមានតម្រុយអ្វីឬអត់?

សុភក្រ្ត៖ បាទ លោកឧត្តមសេនីយ៍ឯកម្សិលមិញនេះខ្ញុំសុេីបសួរ លោកឧញ៉ា
ពេជ្រ រតនា និង លោកជំទាវ គាត់បានបញ្ជាក់ថា គាត់ធ្លាប់បណ្តេញអង្គរក្សពីរនាក់ កាលពីមួយឆ្នាំមុន ម្នាក់ធ្លាប់ជាមេអង្គរក្ស ឈ្មោះជី ឫទ្ធិឋ័ន្ទ និងម្នាក់ទៀតឈ្មោះ ចែម ចក់ព្រោះពួកគេបានយកឈ្មោះជាអង្គរក្សរបស់ឧកញ៉ា ពេជ្រ រតនា ទៅបង្ករឿងបាញ់បោះនៅហាងផឹកសីុមួយកន្លែង។

លោកឧត្តមសេនីយ៍ឯក៖ បេីតាមការលេីកឡេីងរបស់លោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន និង
លោកអនុសេនីយ៍ឯក ជួប សុភក្រ្ត គឺគួរឲ្យសង្ស័យអង្គរក្សទាំងពីរនាក់់របស់លោក
ឧកញ៉ា ពេជ្រ រតនា ណាស់ ព្រោះកាលពីមួយឆ្នាំមុនលោកឧកញ៉ាធ្លាប់ដេញអង្គរក្សពីរនាក់ស្រាប់តែពេលនេះមានជនបិទមុខមកចាប់ជំរិត រាជ និង កូនប្រុសគាត់។ អ្វីដែលគួរឲ្យសង្ស័យនោះគឺ ក្រុមចោរបិទមុខនោះស្គាល់កូនប្រុសលោកឧកញ៉ា ពេជ្រ រតនាច្បាស់ទៀត។ ឈ្មោះ ជី ឫទ្ធិឋ័ន្ទ ដូចជា
ចម្លែកណាស់ មិនដែលឮទាល់តែសោះចំណែកឯឈ្មោះ ចែម ចក់់ ដូចជាប្រហែលឈ្មោះអតីតកូនទាហានខ្ញុំម្នាក់ កាលសម័យសង្រ្គាម។

ឥឡូវខ្ញុំបញ្ជា វីរសេនីយ៍ទោសុទ្ធ សុវណ្ណ សែហ្វចាប និង សែហ្វចូចយកលុយមួយលានដុល្លារ ដែលលោកលោកឧកញ៉ា ពេជ្រ រតនា បានរៀបចំទុកឲ្យទៅដោះដូរចំណាប់ខ្មាំង ព្រោះក្រុមចោរមិនស្គាល់មុខពួកលោក។

តែអ្នកទាំងបីមិនអាចស្លៀកពាក់ឯកសណ្ឋានប៉ូលីសបានទេ ។ ចំណែក លោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន លោកអនុសេនីយ៍ឯកជួប សុភក្រ្ត និង អនុសេនីយ៍ឯក គង់ វិសុទ្ធអាចបង្កប់ខ្លួននៅកន្លែងណាមួយ បង្កាក្នុងការមានករណីភ្លាំងភ្លាត់មានផ្ទុះអាវុធ តែបេីគ្មានការផ្ទុះអាវុធទេមិនអាចចេញមុខបានទេ។បេីសិនជាមានការប៉ះពាល់ដល់អាយុជីវិតចំណាប់ខ្មាំងអ្នកទាំងប្រាំមួយនាក់ត្រូវទទួលខុសត្រូវ។

ក្រោយប្រជុំបញ្ចប់់ប៉ូលីសដែលទទួលភារកិច្ចបានចេញទៅបំពេញភារកិច្ចតាមការបញ្ជា របស់លោកឧត្តមសេនីយ៍ឯក។

រីឯខាងក្រុមចោរឯណោះវិញយាមចំណាប់ខ្មាំងយ៉ាងតឹងតែងបំផុត។ នៅម៉ោងប្រាំពីរល្ងាចក្រុម
ក្រុមចោរបានផ្លាស់់ប្តូរគ្នាយាម និង ញាុំអាហារ។មានចោរម្នាក់យកអាហារឲ្យ រាជ និង វីរបុត្រ។
និយាយដោយសម្តីទន់ភ្លន់មិនដូចចោរដទៃទៀត។

បុរសជាចោរនោះ៖ លោកប្រុសតូចទាំងពីរឆាប់ញាុំបាយទៅ លោកប្រុសទាំងពីរមិនព្រមញាុំតាំងពីម្សិលមិញ។

សូមរង់ចាំអានភាគបន្ត! សូមអរគុណ!

រចនាដោយបងស្រី រាជិនី ខិល

សំណួរ

១.អាចស្មានបានទេថាចោរយកបាយឲ្យរាជ និង វីរបុត្រឈ្មោះអ្វី?
២.តេីចោរនោះអាចនឹងជួយដោះលែងរាជ និង វីរបុត្រឬទេ?
Doremon Titi Uncute