kalib9

ល្ពៅជារុក្ខជាតិម្យ៉ាង​ដែលមានប្រភពកំណើត​មិនច្បាស់លាស់

ផ្លែល្ពៅមាន​ប្រភពមកពីណា? នេះជាសំនួរឆោតមួយ ដោយបងប្អូន​ខ្លះ​ប្រហែល​ជាគិតថា វាជារុក្ខជាតិពីបុរាណដែលមានស្រាប់ នៅលើទឹកដីខ្មែរយើង ប៉ុន្តែតាមពិតទៅវា​ជាប្រភេទរុក្ខជាតិ ដែលមានប្រភពពីតំបន់ដ៏ឆ្ងាយពីយើងបំផុតមួយ។ នេះបើតាមការ​ប្រភព​ពីវែបសាយសុខភាពអន្តរជាតិ Health។

ល្ពៅគឺជារុក្ខជាតិដែល​មានគុណសម្បត្តិ ជាប្រយោជន៍ដល់មនុស្ស​យ៉ាងច្រើនលើសលប់ ទាំងសម្រាប់ធ្វើ​ជាអាហារ បង្អែមបានគ្រប់រូបបែប ផ្តល់នូរសារធាតុ​អាហារសំខាន់ៗជាច្រើន រួមទាំងមាន​សព្វគុណ​ខាងផ្នែកថ្នាំ​ព្យាបាលរោគផ្សេងៗមួយចំនួនផងដែរ។

ល្ពៅក្រៅពីជា​របស់ល្អ មានតំលៃថោក​ថែមទាំងអាចរកទិញ​បានយ៉ាងងាយ ព្រោះអ្នកស្រុកនិយមដាំ​ច្រើននៅតាម​គេហដ្ឋាន ឬចំការជាលក្ខណៈ​គ្រួសារ ឬសំរាប់ធ្វើអាជីរកម្ម។

ល្ពៅជារុក្ខជាតិម្យ៉ាង​ដែលមានប្រភពកំណើត​មិនច្បាស់លាស់។ អ្នកខ្លះថាវា​មានប្រភពមក​ពី​អេហ្ស៊ីប ឬ ទីក្រុងរ៉ូម ដែលមានកំណើត​តាំងពីសម័យ​អេហ្ស៊ីបបុរាណ ឬសម័យ​អាណាចក្ររ៉ូម និងបាប៊ីឡូន ប៉ុន្តែពុំមាន​ឯកសារណាបញ្ជាក់​ច្បាស់លាស់ទេ។ ប៉ុន្តែយើងគិតអំពី​តំបន់​ទាំងពីរ​នេះ គឺស្ថិតនៅមិនឆ្ងាយពីគ្នានោះ (ជុំវិញសមុទ្រមេឌីទែរ៉ាណេ)។

ល្ពៅជាប្រភេទរុក្ខជាតិ​ដើមវល្លិ៍ វារនៅលើដី​ជារុក្ខជាតិ ដែលចូលអាចដាំដុះបានល្អក្នុងគ្រប់​ប្រភេទដី តែរុក្ខនេះចូលចិត្តប្រភេទ​ដីផុសៗ ទើបអាចធំធាត់បានល្អ។ គេអាចពង្រីក​ពូជរបស់វា ដោយការប្រើ​គ្រាប់ ហើយវានឹងផ្តល់ផលល្អ និងលូតលាស់ល្អបំផុត​នៅរដូវរងារ៕