kalib9

សំណុំរឿងអន្ទងបេះដូង ភាគទី៨

…………#សូមជូនរឿង#……….

#សំណុំរឿងអន្ទងបេះដូង# ភាគ៨

វិសុទ្ធ៖ វីវរហេីយអាភក្រ្ត រាជ និង វីរបុត្រសន្លប់បាត់ហេីយ។

វិសុទ្ធ និង សុភក្រ្ត យករាជ និង វីរបុត្រទៅមន្ទីរពេទ្យ។
ចំណែកលោកឧត្តមសេនីយ៍ សៃ យុទ្ធថន លោកវីរសេនីយទោ សុទ្ធ សុវណ្ណ សែហ្វចាប សែហ្វចូច នាំក្រុមចោរមកអង្គភាព។

ធ្វេីដំណេីរយ៉ាងប្រញាប់ប្រញាលបំផុត ម៉ោងប្រហែលជា ៧ និង ៣០ នាទី វិសុទ្ធ និង សុភក្រ្ត
មកដល់មន្ទីរពេទ្យ។ ពេលមកដល់មន្ទីរពេទ្យ វិសុទ្ធ បីរាជ សុភក្រ្ត បីវីរបុត្រ ចូលបន្ទប់ព្យាបាល។

គ្រូពេទ្យបានពិនិត្យអាការៈ រាជ និង វីរបុត្រ និង បានព្យួរសារ៉ូមផ្តល់កម្លាំង រាជ និង វីរបុត្រ។ វិសុទ្ធ នៅបន្ទប់រាជគេងព្យាបាលចាំមេីលថែរាជ។ រីឯសុភក្រ្ត នៅបន្ទប់វីរបុត្រគេងព្យាបាលចាំមេីលថែវីរបុត្រ។ រយៈពេលប្រមាណជាង១ម៉ោងក្រោយមកក្រុមគ្រួសារវីរបុត្រចូលមកមេីលវីរបុត្រ។ ចំណែក
ចរិយាមកមេីលរាជផងដែរ។ ចរិយារត់មកដល់បន្ទប់
រាជគេងព្យាបាលជំងឺ

ចរិយា៖ លោកវិសុទ្ធ ប្អូនរាជយ៉ាងម៉េចហេីយ?

វិសុទ្ធ៖ រាជអស់អីហេីយ អ្នកនាងកុំបារម្ភពេកអី!
រាជមិនបានញាុំអាហារពីរថ្ងៃ ហេីយត្រូវរត់គេចពីក្រុមចោរដេញចាប់ រហូតទន់ជេីង អស់កម្លាំងពេករាជក៏សន្លប់ ។
ឥឡូវគ្រូពេទ្យបានដាក់សារ៉ូមផ្តល់កម្លាំងឲ្យគេហេីយ គេគេងតែបន្តិចទៀតអស់គេអស់អីហេីយ។

ចរិយា៖ ចាស៎ អរគុណលោកវិសុទ្ធណាស់!។ ខ្ញុំនិង លោកប៉ាអ្នកម៉ាក់ ពិតជាបារម្ភ ពីរាជខ្លាំងណាស់រហូតគេងមិនលក់បក់មិនល្ហេីយ ខ្ញុំពិតជាអរគុណលោកខ្លាំងមែនទែន។

ចរិយានិយាយដោយពាក្យសម្តីទន់ភ្លន់ និង សម្លឹង
វិសុទ្ធដោយកែវភ្នែកស្រទន់។ វិសុទ្ធក៏តបចរិយាវិញ

វិសុទ្ធ ៖ មិនអីទេអ្នកនាងចរិយា ប្អូនអ្នកនាងក៏ដូចជាប្អូនរបស់ខ្ញុំដែរ។

ឮពាក្យវិសុទ្ធបែបនេះចរិយាសម្លឹងវិសុទ្ធ ធ្វេីភ្នែកស្លឺ។
វិសុទ្ធនិយាយបន្ត

វិសុទ្ធ ៖ អូ…!ខ្ញុំចង់មានន័យថា ខ្ញុំចាត់ទុកប្អូនរាជដូចជាប្អូនប្រុសខ្ញុំដែរ ពេលគេមានគ្រោះថ្នាក់ជួយគេជារឿងធម្មតាទេ។

ចរិយា៖ ចាស៎ ខ្ញុំមិនបានថាអីឯណា!
ឥឡូវលោកហត់ហេីយ លោក
អាចទៅងូតទឹកសម្រាកសិនចុះ
ទុកឲ្យខ្ញុំនៅមេីលប្អូនរាជ។

វិសុទ្ធ៖ បាទ! អ៊ីចឹងខ្ញុំសូមលាអ្នកនាងសិនហេីយ។

ចរិយា ៖ ចាស៎! ជម្រាបលាលោក។

វិសុទ្ធត្រឡប់ទៅផ្ទះងូតទឹក និង សម្រាក។ ចរិយានៅមេីលថែរាជ។ ប្រហែលជាម៉ោង១០ព្រឹកលោក
ឧត្តមសេនីយ៍ឯក និង អ្នកស្រី សាន ម៉ាលី បានមកមេីលរាជ។ លោកឧត្តមសេនីយ៍ឯក និង អ្នកស្រី
សាន ម៉ាលី រត់សំដៅទៅបន្ទប់រាជ សម្តែងនូវក្តីបារម្ភចំពោះរាជយ៉ាងខ្លាំង។

អ្នកស្រីម៉ាលី៖ កូនចរិយា តេីកូនរាជយ៉ាងម៉េចហេីយ?

ចរិយា៖ ចាស៎ អ្នកម៉ាក់រាជគេអស់អីហេីយ គ្រាន់តែពេលនេះ គេត្រូវការគេងឲ្យបានច្រេីន។ អម្បាញ់មិញបងស្វា គាត់បានខលមកពី បារាំងសួរសុខទុក្ខ ប្អូនរាជដែរ។

លោកឧត្តមសេនីយ៍ឯក៖ ហ្អា….! ស្វាណាអ៊ីចេះកូន ចរិយា? ឬមួយស្វានៅបារាំងចេះនិយាយភាសា មនុស្ស?

ចរិយា៖ ចាស៎ មិនមែនសត្វស្វាទេលោកប៉ា
ស្វាដែលកូននិយាយនោះ ជាមនុស្ស ឈ្មោះស្វា គឺជាក្មួយអ្នកមីងធីតានៅជិតផ្ទះយេីងនោះអី។

លោកឧត្តមសេនីយ៍ឯក៖ អូ….! អ៊ីចឹងទេ ប៉ាមិនដឹងស្មានតែស្វានៅបារាំងចេះនិយាយ។

បន្តិចក្រោយមកអ្នកស្រី សាន ម៉ាលី សួររកវិសុទ្ធ

អ្នកស្រីម៉ាលី៖ អូ..ចរិយា និយាយអ៊ីចឹង ក្មួយវិសុទ្ធទៅណាហេីយ ម៉ាក់មិនទាន់បានអរគុណគេដែលបានជួយរំដោះកូនរាជ ពីពួកចោរចាប់ជម្រិត និង នាំកូនរាជមកផង។

លោកឧត្តមសេនីយ៍៖ អូ…..! មែនហេីយកូនក្មួយសុទ្ធទៅណាហេីយកូន?

ចរិយា៖ ចាស៎ លោកប៉ាអ្នកម៉ាក់ លោកវិសុទ្ធគាត នឿយហត់ពេញមួយយប់ អស់កម្លាំង កូនបានឲ្យគាត់ទៅងូតទឹកសម្រាកហេីយ។

អ្នកស្រីម៉ាលី៖ ក្មួយវិសុទ្ធពិតជានឿយហត់ខ្លាំងមែនហេីយ គួរតែល្មមយកពេលសម្រាក ខ្លះហេីយ។

អ្នកស្រីម៉ាលីបន្តនិយាយសរសេីរពីវិសុទ្ធចំពោះមុខចរិយា។

អ្នកស្រីម៉ាលី៖ មេីលទៅក្មួយសុទ្ធ គេមិនត្រឹមតែសង្ហាសុភាពរាបសារទេ ថែមជាមនុស្សមានសមត្ថភាព គួរឲ្យសរសេីរមែន។

លោកឧត្តមសេនីយ៍ឯក៖ ចុះបងធ្លាប់ប្រាប់អូនហេីយថាក្មួយសុទ្ធជាមនុស្សមានសមត្ថភាព បេីមិនអ៊ីចឹងទេ មិនមែនបងចង់លេីកកូនចរិយាឲ្យគេទេ។

និយាយរួចលោកឧត្តមសេនីយ៍ និង អ្នកស្រីសាន
ម៉ាលី ញញឹមដាក់គ្នា រួចសម្លឹងទៅចរិយា។ ចរិយាអៀនមិនហ៊ាននិយាយអ្វីទេ បានត្រឹមឈ្ងោកមុខ។

តាំងពីថ្ងៃនោះមកអ្នកស្រី សាន ម៉ាលីចាប់ផ្តេីមពេញចិត្តពេញថ្លេីមនឹងវិសុទ្ធ។ ចំណែកចរិយាក៏ចាប់ផ្តេីមកែប្រែទស្សនៈខ្លួន មកមេីលវិសុទ្ធក្នុងផ្លូវល្អវិញដែរ។ វិសុទ្ធក៏ឧស្សាហ៍ចេញចូលផ្ទះលោកឧត្តមសេនី
យ៍ឯកញឹកញាប់ជាងមុន។

បន្ទាប់ពីរាជបានចេញពីមន្ទីពេទ្យវិញការងារអង្គភាព ចេះតែរវល់ច្រេីន លោកឧត្តមសេនីយ៍ឯកគាត់រវល់មិនសូវមានពេលសម្រាកសោះ ។ ប្រហែលជាជាងដប់ថ្ងៃក្រោយមកលោកឧត្តមសេនីយ៍ឯក ឆ្លៀត
ពេលបានទំនេរខ្លះ ។ លោកឧត្តមសេនីយ៍ឯកបានអញ្ជេីញប៉ូលីសដែលបានទៅរំដោះកូនប្រុសគាត់ញាុំ
អាហារពេលល្ងាចជុំគ្នាផ្ទះគាត់ដេីម្បីថ្លែងអំណរគុណ។

មុនពេលម្ហូបឆ្អិន លោកឧត្តសេនីយ៍ឯកនិយាយលេងជាមួយភ្ញៀវពីនេះពីនោះយ៉ាងសប្បាយរីករាយ។ បន្តិចក្រោយមកម្ហូបឆ្អិនល្មម អ្នកស្រីសានម៉ាលី និង ចរិយាលេីកម្ហូបមកដល់។ អ្នកស្រីសាន ម៉ាលី និង ចរិយា ធ្វេីបដិសណ្ឋារកិច្ច
ភ្ញៀវរួច ក៏អង្គុយញាុំអាហាររួមគ្នា។

ចរិយាអង្គុយជិតវិសុទ្ធ ទាំងអាកប្បកិរិយាអឹមអៀន។ជារឿងដែលចៃដន្យនោះគឺវិសុទ្ធ លូកដៃកាន់កូនវែក
បម្រុងដួសសម្លម្ជូរគ្រឿង ចរិយាក៏លូកដៃកាន់វែកតែមួយព្រមគ្នា។ លោកឧត្តមឃេីញបែបនេះក៏និយាយ

លោកឧត្តមសេនីយ៍៖ កូនចរិយា និង អនុសេនីយ៍ឯក វិសុទ្ធ មិនត្រឹមតែសមគ្នាទេ ថែមទាំងចូលចិត្តម្ហូបដូចគ្នាទៀត។

ឮបែបនេះចរិយាអៀនឡេីងក្រហមមុខ។ ចំណែកវិសុទ្ធបានត្រឹមតែញញឹមមិនបាននិយាយ
អ្វីតប។ វិសុទ្ធដកដៃឲ្យចរិយាកាន់វែកដួសសម្លមុន។

នៅលេីតុអាហារកំពុងញាុំ បណ្តេីរ និយាយបណ្តេីរចម្អន់វិសុទ្ធ និង ចរិយាបណ្តេីរ ស្រាប់តែពេលនោះសំឡេងទូរសព្ទលោកឧត្តមសេនីយ៍ឯក បន្លឺ
សំឡេងឡេីង។ លោកឧត្តម សេនីយ៍ឯកសុំទទួលទូរសព្ទ

លោកឧត្តមសេនីយ៍ឯក៖ អាឡូ! អាឡូ!….ជម្រាបសួរ!

អ្នកខលមក៖ សូមគោរពលោកឧត្តមសេនីយ៍ឯកមានគេផ្តល់ដំណឹងមកថា លោកឧកញ៉ា លឹម ម៉េងសៀង
ស្លាប់បាត់ហេីយ។

សូមរង់ចាំអានភាគបន្ត! សូមអរគុណ!

រចនាដោយបងស្រី រាជិនី ខិល

សំណួរ

តេីលោកឧកញ៉ា លឹម ម៉េងសៀងជានរណា?
តេីការស្លាប់របស់គាត់អាចជាបទល្មេីសមនុស្សឃាត
ដែរឬទេ?

Doremon Titi Uncute