kalib9

មើលចរិកបុរសស្រវឹងស្រា បញ្ជាក់ថាមាននិស្ស័យដូចម្តេច?

1. ​យំ​តម្អូញតម្អែ​
ពេល​ស្រា​ចូល​ពោះ​ការបញ្ចេញ​កាយវិការ​របស់​បុរស​នោះ​ផ្សេងៗ​ពីគ្នា​ទៅ​តាម​ចរិក​របស់​ពួកគេ​ម្នាក់ៗ​ក្នុង​នេះ​ដូចជា​អ្នកខ្លះ​បាន​យំ​តម្អូញតម្អែ​រៀបរាប់​រឿង​រាវ​មិនចេះចប់ នោះ​បញ្ជាក់ថា​ជា​ប្រភេទ​មនុស្ស​បង្កប់​ទៅ​ដោយ​ភាព​ទន់ជ្រាយ​ក្នុង​ខ្លួន​​។​គេ​ត្រូវ​ការយកចិត្តទុកដាក់​និង​ការចាប់អារម្មណ៍​ពី​នរណា​ម្នាក់​ប៉ុន្តែ​មិន​ហ៊ាន​បញ្ចេញ​មក​ទាល់តែ​នៅពេល​ជាតិ​ស្រា​ចូល​ពោះ​ជោគជាំ​ទើប​បញ្ចេញ​រឿង​រាវ​ការពិត​ខ្លះៗ​ទាំងនេះ​ចេញមក​។​ទោះបី​យ៉ាងណា​នៅ​ពេល​បាត់​ស្រវឹង​បុរស​ក្រុម​នេះ​តែង​បង្ហាញ​ពី​ភាពរឹងមាំ​ឡើងវិញ​ដែល​ហាក់​មើល​ទៅ​គេ​ដូចជា​មនុស្ស​ធម្មតា​ប៉ុន្តែ​តាមពិត​បង្កប់​ទៅដោយ​ភាព​ទន់ជ្រាយ​នៅ​ផ្នែក​ខាងក្នុង​តែប៉ុណ្ណោះ​។​

​2. ចំអេស​ចំអេស​
ក្រុម​បុរស​ដែល​នៅ​ពេល​ផឹក​ស្រវឹង​ហើយ តែង​បង្ហាញ​ពី​អា​ការនិយាយ​ចំអេសចំអាស​ឡើងមក​នោះ បញ្ជាក់ថា​ជា​មនុស្ស ចូលចិត្ត​ការសប្បាយ​ពី​សេស​ក្នុង​រឿង​បញ្ហា​លើ​គ្រែ​តែម្តង ។​និស្ស័យ​របស់​គេ​គេ​ចូលចិត្ត​បញ្ហា​នេះ​និង​ព្រម​ជាមួយ​គ្នា​ក៏​បង្ហាញ​ពី​ការ​ដែល​មាន​ថាមពល​ផ្លូវភេទ​ក្នុង​ខ្លួន​ខ្ពស់​ដែរ​។​បុរស​ក្រុម​នេះ​មិនសូវ​ចាប់អារម្មណ៍​ពី​ភាព​អៀនខ្មាស​ឬ​សេចក្តីថ្លៃថ្នូរ​ក្នុង​ខ្លួន​ប៉ុន្មាន​ទេ ហើយ​បញ្ហា​ដែល​គេ​ត្រូវការ​តែ​មួយ​គឺ​ស៊ិច​។​
ទោះបី​យ៉ាងណា​មនុស្ស​ក្នុង​ក្រុម​នេះ ក៏​ចូល​ចិត្ត​សេរីភាព មិន​ចូល​ចិត្ត​ឱ្យ​អ្នកដទៃ​គ្រប់គ្រង​ឬ​បង្គាប់​បញ្ជា​នោះ​ឡើយ​។​

3. ​​និយាយ​ច្រើន​
សម្រាប់​ក្រុម​មនុស្ស​ដែល​នៅ​ពេល​ចាប់ផ្តើម​ស្រវឹង​ហើយ​និយាយ​ឥត​ឈប់​មាត់​ឬ​កាន់តែ​ពូកែ​និយាយ​ច្រើន​ឡើង​នោះ​បញ្ជាក់ថា​ជា​មនុស្ស​ចូល​ចិត្ត​សប្បាយរីករាយ ស្រឡាញ់​ការជួបជុំ​ផឹកស៊ី មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ ចូលចិត្ត​ជីវិត​ដែល​ហ៊ឺហា មាន​ទ្រព្យ និង​ចង់​រស់នៅ​ក្នុង​ចំណោម​ហ្វូង​មិត្តភក្តិ ។​
មនុស្ស​ស្ថិតនៅ​ក្រុម​នេះ​តែង​មាន​ជំនឿ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង ឆ្មើង​ឆ្មៃ មើលងាយ​មនុស្ស ចូល​ចិត្ត​មើល​អ្នក​ដទៃ​ថា​ល្ងង់​ជាង​ខ្លួន​ឯង គិតថា​ខ្លួនឯង​ឆ្លាត ដូចនេះ​ការរស់នៅ​ទើប​ឃើញ​ថា​មាន​ក្រុម​មនុស្ស​ដែល​ស្អប់​ច្រើន​ជាង​ស្រឡាញ់​ចូល​
​ចិត្ត​។​

​​4. មុខ​ក្រហម​
ក្រុម​មនុសុ្ស​ដែល​នៅពេល​ស្រវឹងស្រា​ហើយ មុខ​ឡើង​ក្រហម នោះ​បញ្ជាក់ថា​ជា​មនុស្ស​មិន​សូវ​ចេះ​លាក់បាំង​អារម្មណ៍​ពិត ឬ​មិន​អាច​លាក់​នូវ​រឿង​រាវ​អាថ៌កំបាំង​កើត ប៉ុន្តែ​ក្នុង​ខណៈពេល​ជាមួយ​គ្នា​គេ​ក៏​មិនមែន​ជា​មនុស្ស​ដែល​បើកចំហ​រឿង​រាវ​ដែរ​ពិសេស​រឿង​រាវ​ផ្ទាល់​របស់​ខ្លួនឯង​តែ​ម្តង​។​
មនុស្ស​ក្រុម​នេះ​តែង​មាន​បញ្ហា​ខាង​សុខភាព ហើយ​ការថែទាំង​សុខភាព​មុនពេល​មាន​ជំងឺ​នោះ​មិនសូវ​ខ្វាយខ្វល់​ឡើយ​ប៉ុន្តែ​នៅពេល​ចាប់ផ្តើម​ដឹងថា​មាន​រោគ​ជំងឺ​ជាប់​ខ្លួន​ហើយ​ទើប​ខ្វាយខ្វល់​។​ក្រៅពី​នេះ​ក្រុម​មនុស្ស​ទាំងនេះ​តែង​ស្វែងរក​សុ​វត្តិភាព និង​ភាពជាក់លាក់​ក្នុង​ជីវិត​យ៉ាង​ខ្លាំងក្លា​ផង​ដែរ​។​

​​5. ឡូឡា​រករឿង​
ក្រុមមនុស្ស​ដែល​ស្រវឹង ហើយ​តែង​ឡូឡា​រករឿង​អ្នក​ដទៃ​នោះ​បញ្ជាក់​ពី​និស្ស័យ​ជា​មនុស្ស​ចូលចិត្ត​ប្រើ​ហឹង្សា ចរិក​មាន​ការផ្លាស់ប្តូ​រញឹ​ញាប់ ម្តង​ល្អ​ម្តង​អាក្រក់ ។​ជា​មនុស្ស​ឆាប់​ខឹង តែ​ក៏​ឆាប់​បាត់​ទៅ​វិញ ចិត្ត​ទូលាយ ចូលចិត្ត​មាន​មិត្តភក្តិ​ច្រើន ប៉ុន្តែ​ការនិយាយស្តី​មិនសូវ​ចូល​ត្រចៀក​អ្នកដទៃ​ប៉ុន្មាន​នោះ​ឡើយ​៕