kalib9

តោះស៊ែទាំងអស់គ្នា! ការរៀបចំជីវិតឲ្យមានភាពធូរស្រាល

មនុស្ស​រមែង​មាន​ឧបសគ្គ និង​ជោគជ័យ​លាយឡំ​គ្នា​ពេញ​មួយ​ជីវិត​រស់នៅ ។ ព្រះអង្គ​បាន​ទេសនា​ប្រដៅ​សត្វលោក​ថា ជីវិត​គ្រប់រូប​រមែង​កើត​មក​ហើយ​មាន​សំពាយ​កម្ម​មក​ជាមួយ​គ្រប់ៗ​រូប ។ ហេតុដូច្នេះ​ហើយ​ទើប​ព្រះអង្គ​ពោលថា អាត្មា​មិន​ខ្លាច​សេចក្តីស្លាប់ តែ​អាត្មា​ខ្លាច​បំផុត​ការ​ចាប់កំណើត​ជា​សត្វមាន ជីវិត ។​

​ ​ទោះបីថា មនុស្ស​ម្នាក់ៗ​មាន​មរតក​ម្ម​មក​ជាមួ​យក្តី ប្រសិនបើ​យើង​វៃឆ្លាត​ចេះ​រៀបចំ​កែសម្រួល​ឆាកជីវិត​ខ្លួនឯង​ខ្លះៗ​ក៏បាន​​ធូរស្រាល​មួយ​កម្រិត​ដែរ ។​ខាងក្រោម​នេះ​យើង​មាន​វិធី​ណែនាំ​ដែល​ជួយ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ថា ធូរស្រាល​ក្រោយពេល​បាន​សាក​ល្បង​ប្រើ​វា​រួចហើយ ។ ប្រសិន​បើ​ចង់ដឹង​ច្បាស់​យើង​មើល​ទាំងអស់​គ្នា តើ​គួរ​ធ្វើ ដូចម្តេចខ្លះ ?

​១- ប្រមូលរបស់រ​បរដែ​ល​លែង​ត្រូវការ​ប្រើប្រាស់​ហើយ​យក​ទៅ​បរិច្ចាកឲ្យ​អ្នក​ខ្វះខាត ដូចជា​ស្បែកជើង សម្លៀក​បំពាក់​​គ្រឿង​សង្ហារឹម​ចាស់ៗ ហាម​មាន​អារម្មណ៍​ស្តាយស្រណោះ ជាមួយនឹង​របស់​ដែល​លែង​ប្រើ ។​

​២- កាត់បន្ថយ​កិច្ចការ​ដែល​នាំទុក្ខ​កង្វល់​តប់ប្រមល់​ចោល​ខ្លះ ដូច​ជា​កិច្ចការ​ប្រជុំ​ដែល​កំណត់​យក​ការ​ជាក់លាក់​ការងា​រប្រ​​កួត​ប្រជែង ។​ល​។ អាច​សុំ​ឈប់​ពី​គណៈកម្មការ​ក្នុង​ការងារ​ដទៃៗ​ទៀត​ខ្លះ​ព្រោះ​លោក​អ្នកដឹង​ឬ​ទេ​ថា ការងារ​ច្រើន​បែប​នេះ​ដែល​ធ្វើឲ្យ​​លោក​អ្នក​មាន​អារម្មណ៍​ធុញ​ថប់ ។​

៣- ជ្រើសរើស​យក​តែ​ការងារ​ណា​ដែល​សំខាន់ៗ​នឹង​គួរ​ចូលរួម​តែប៉ុណ្ណោះ ។ បើ​មិន​ដូច្នោះ​ទេ លោកអ្នក​ប្រាកដ​គ្មាន​ពេល​វេ​​លា​សម្រាប់​ខ្លួនឯង​នោះឡើយ ។​

៤- អាន​កាសែត សៀវភៅ ឬ​ទស្សនា​វ​ដ្តី​ឲ្យ​តិច​បំផុត ជាពិសេស​ព័ត៌មាន​ព្រហ្មទណ្ឌ ឬ​ព័ត៌មាន​ណា​ដែល​អូស​ទាញអារម្មណ៍​
​លោក​អ្នក​ឲ្យ​កើត​ភាព​ធុញថប់​តប់ប្រមល់ ។​

៥- ឈប់​មើល​កម្មវិធី​ទូរទស្សន៍​ដែលមាន​សកម្មភាព​សោកសៅ មនោសញ្ចេតនា ឬ​សេចក្តីរាយការណ៍​ណាមួយ​ដែល​ផ្តល់​សម្ពាធ​ដល់​អារម្មណ៍ ។ ក្រៅពី​នោះ​ក៏​មាន​កម្មវិធី​ទូរទស្សន៍​បែប​មាន​ពិធីករ​២-៣​នាក់​ជជែក​គ្នា ដែល​ទាក់ទាញ​ឲ្យ​លោក​អ្នកប្រឹង​ស្តាប់ ហើយ​ឆាប់​​កើត​មាន​អារម្មណ៍​ធុញ​ថប់ ។​

៦- កុំ​ប្រញាប់​ទទួល​ធានា ឬ​សន្យាថា នឹង​ធ្វើ​អ្វី​មួយ​ឲ្យ​អ្នកដទៃ​លឿន​ពេក គួរ​ចេះ​ឆ្លើយ​បដិសេធ​កុំ​ខ្វល់​និង​ការ​ក្រែង​ចិត្ត​ច្រើនពេក ។​

៧- កុំ​ព្យាយាម​កែសម្រួល​អ្នកដទៃ​ឲ្យសោះ​ព្រោះជា​ការងារ​ដែល​លំបាក​បំផុត ហើយ​ថែមទាំង​ធ្វើឲ្យ​អារម្មណ៍​របស់​យើង​
​លិចលង់​នៅក្នុង​ភាព​ខក​បំណង​របស់​អ្នកដទៃ​ទៀត​ផង ។ លើសពីនេះ​ទៅទៀត​ក៏​អាច​ធ្វើឲ្យ​លោក​អ្នកកើត​គំនិត​ស្អប់ខ្ពើម​សង្គម​នៅ​ជុំ​វិញ​ខ្លួន ។ ដូច្នេះ​គួរ​ព្យាយាម​ស្រលាញ់​អ្នក​ដទៃ​និង​ព្រម​ទទួលស្គាល់​គេ​ទៅ​តាម​ការពិត​ទៅ​ចុះ ។ ក៏ប៉ុន្តែ​ប្រសិន​ធ្វើ​ចិត្ត​ស្រឡាញ់​មិនបាន គួរ​​តែ​មើល​រំលង​ឲ្យបាន ហើយ​ព្យាយាម​កាត់បន្ថយ​ក្តីសង្ឃឹម​នៅក្នុង​ខ្លួនឯង​ផង​ដែរ ។ ក្រោយ​ពេល​វេលា​រំលង​ហួស​ទៅ​ហើយ យើង​ងាក​ទៅ​រក​អ្វី​ថ្មីៗ​យើង​នឹង​បាន​យល់​ហើយ​ព្រម​ស្រឡាញ់​គេ​ទៅ​តាម​អ្វី​ដែល​ជា​ការពិត​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។​

៨- កាត់បន្ថយ​មិត្ត​ភ័ក្តិ​រួម​ដំណើរ​ទៅ​ណា​មក​ណា​ម្នាក់​ឯង​ខ្លះព្រោះ​វា​ជួយ​កាត់បន្ថយ​នូវ​ភាពស្មុគស្មាញ​ក្នុង​ចិត្ត​លោក​អ្នក​បាន​ហើយ​ថែមទាំង​មាន​ពេលវេលា​ទៅ​ណា​មក​ណា​កាន់តែ​ច្រើន​ទៀត​ផង ។​

៩- កាត់បន្ថយ​អាការ​ឆ្កួត​នឹង​ការងារ ឆ្កួត​នឹង​លុយកាក់ ឆ្កួត​នឹង​អំណាច​ឆ្កួត នឹង​កេរ្តិ៍ឈ្មោះ​កិត្តិយស​ព្រោះ​វា​អាច​ជួយ​កាត់​​បន្ថយ​បាន​នូវ​អារម្មណ៍​ធុញថប់​តប់ប្រមល់ ដែល​ចិត្ត​បង្ខំ​ឲ្យ​លោក​អ្នកធ្វើការងារ ។​

១០- ប្រសិន​បើ​ស្រលាញ់​នរណាម្នាក់ សូម​កុំ​លះបង់​ក្តីស្រលាញ់​ឲ្យគេ​អស់រលីង​ពី​ក្នុងខ្លួន ហើយ​ក៏​កុំ​ព្យាយាម​លូក​ដៃ​កកូរ​​កាយ​ក្នុង​ជីវិត​របស់​គេ​ផង​ដែរ ។ ប្រសិន​បើ​លោក​អ្នក​ធ្វើ​បែប​នេះ​បាន​ពិត​ជីវិត​របស់​អ្នក​បាន​ធូរស្រាល​ក្នុង​អារម្មណ៍ ៕