kalib9

មនុស្សស្រីដែល​កើត​ឆ្នាំ ឆ្លូវ ម្សាញ់ ច និង កុរ គឺ​មាន​សំណាង នាំលាភ​ដល់​ប្តី ឬក៏​គ្រួសារទាំងមូល​!

មនុស្សស្រីដែល​កើត​ឆ្នាំ ឆ្លូវ ម្សាញ់ ច និង កុរ គឺ​មាន​សំណាង នាំលាភ​ដល់​ប្តី ឬក៏​គ្រួសារទាំងមូល​! សូមអានការទស្សទាយ

មនុស្សស្រីទាំងឡាយណាដែលកើតចំឆ្នាំទាំង៤ (ឆ្លូវ ម្សាញ់ ច និង កុរ)នេះ អាចនិយាយបានថាជាស្រី្តមាន​សំណាង ហើយ​សំណាង​ដល់​ប្តី ឬក៏​គ្រួសារ​ថែម​ទៀត​ផង ព្រោះពួកគេបានស្ពាយយកទ្រព្យតាំងតែពីចាប់កំណើតមកម្ល៉េះ បើអ្នកណាបានយកធ្វើជាប្រពន្ធ គឺពិតជាលទ្ធផលនៃការខំសាងបុណ្យកុសល៣ជាតិមកអ៊ីចឹងដែរ ។

ដើម្បីកុំអោយចាំយូរ ទៅមើលៗទាំងអស់គ្នា ថាតើស្រី្តដែល​កើត​ឆ្នាំ ឆ្លូវ ម្សាញ់ ច និង កុរ នាំទ្រព្យ នាំសំណាង ដល់​ប្តី ឬក៏​គ្រួសារ យ៉ាងណាទៅ?

១. នារីកើតឆ្នាំឆ្លូវ

ស្រ្តីកើតឆ្នាំឆ្លូវនេះវិញ ល្អវិសេសវិសាលខ្លាំងណាស់ ដោយសារតែត្រង់នេះហើយ នាងមិនចេះទ្រអ្នកណា លើកជើងអ្នកណាឡើយ ហើយឃើញអ្វីថាហ្នឹង។ ពេលមិនទាន់រៀបការ លុយកាក់ដូចជាធូរចេញក្រៅបន្តិច ព្រោះគេជាមនុស្សមានចិត្តល្អប៉ាវគេរហូត តែបើគ្រាន់តែរៀបការមានសា្វមី មានគ្រួសារហើយភ្លាម គេគឺចេះគិតគូរណាស់ ទំហំប្រាក់ណាត្រូវចាយទើបចាយ ទើបប៉ាវ មិនត្រូវចាយ សូម្បីតែមួយរៀលក៏មិនអោយរបូតដែរ។

ម្យ៉ាងវិញទៀត ស្រ្តីកើតឆ្នាំនេះ ត្រូវបានគេមើលឃើញថា មានអំណាចលើប្តីច្រើន តែបើក្នុងគ្រួសារនាងវិញ នាងចេះគោរព ស្រលាញ់និងអោយតម្លៃលើស្វាមីខ្លួនណាស់ ទោះតែមានពេលខ្លះពូកែង៉ក់ងរបន្តិចក៏ដោយចុះ។

២. នារីកើតឆ្នាំម្សាញ់

សម្រាប់ស្រីកើតឆ្នាំម្សាញ់នេះវិញ មានទឹកចិត្តក្លាហាន ហ៊ានគិតធំ និងមានឆន្ទៈខ្ពស់តាំងពីកំណើតព្រមនឹងទ្រព្យដែលនាងបានស្ពាយមកជាមួយនោះផង ។ មនុស្សស្រីឆ្នាំនេះ គឺមិនចាញ់មនុស្សប្រុសឡើយ នាងហ៊ានគិតធំ ហ៊ានធ្វើធំ ហ៊ានសម្រេចចិត្តផឹងៗ ហើយ អ្វីដែលនាងដាក់ចិត្តចង់សម្រេចហើយ នាងប្រាកដជាសម្រេចវាអោយបាន គ្រាន់តែយូរ ឬក៏ ឆាប់តែប៉ុណ្ណោះ។ នារីឆ្នាំនេះ បើមិនទាន់រៀបការ មិនសូវបង្ហាញពីមហិច្ឆតា របស់នាងប៉ុន្មានទេ តែបើរៀបការ មានស្វាមី មានកូន មានបន្ទុកគ្រួសារហើយ អ្វីក៏នាងចង់បាន អ្វីក៏នាងធ្វើបានដែរ អោយតែគ្រួសាររុងរឿង មានហូបចុក គ្រប់គ្រាន់ ៕

៣. នារីកើតឆ្នាំច

ស្រ្តីណាដែលកើតឆ្នាំចនេះ មានប្រាជ្ញាឈ្លាសវៃណាស់ គិតគូរវែងឆ្ងាយ មានចិត្តល្អ ចំពោះក្រុមគ្រួសារ មានអាជីពមានតុល្យភាពល្អ តែងតែជួបជីវិតសុខសប្បាយ និង ឈ្នះរាល់មារសត្រូវ ដោយសារមានកម្លាំងនៃអំពើល្អរបស់នាងជួយពីក្រោយ។ នាថ្ងៃមុខ ទោះជានាងមានទំហំទ្រព្យ ស្តើងក្តី ក្រាស់ក្តី នាងចេះសន្សំសំចៃទុកដាក់យ៉ាងល្អ មិនងាយមានការបាត់បង់នោះឡើយ។

នារីដែលកើតឆ្នាំនេះ មុនពេលរៀបការ មិនសូវខ្វល់ មិនសូវពិបាកចិត្ត និង មិនសូវទុកអ្នកដទៃសំខាន់ជាខ្លួនទេ លុះ ក្រោយពេលរៀបការហើយ នាប្រែជាស្រ្តីចេះគិតច្រើន ខ្វល់ពីប្តី ពីកូន និងស្វែងយល់ពីអ្នកដទៃ​ជុំវិញខ្លួន ជានិច្ច ហើយ នាងជាមនុស្សស្រ្តីម្នាក់ដែលតែងតែសំណាងដល់ស្វាមី ឲ្យធ្វើការបានឡើងដំណែង បើករបររកស៊ីវិញ លុយដល់ៗដៃ មិនងាយមាននរណាហ៊ានបោកឡើយ។

៤. នារីកើតឆ្នាំកុរ

ស្រ្តីកើតឆ្នាំកុរនេះវិញ ល្អវិសេសវិសាលខ្លាំងណាស់ ដោយសារតែត្រង់នេះហើយ នាងមិនចេះទ្រអ្នកណា លើកជើងអ្នកណាឡើយ ហើយឃើញអ្វីថាហ្នឹង។ ពេលមិនទាន់រៀបការ លុយកាក់ដូចជាធូរចេញក្រៅបន្តិច ព្រោះគេជាមនុស្សមានចិត្តល្អប៉ាវគេរហូត តែបើគ្រាន់តែរៀបការមានសា្វមី មានគ្រួសារហើយភ្លាម គេគឺចេះគិតគូរណាស់ ទំហំប្រាក់ណាត្រូវចាយទើបចាយ ទើបប៉ាវ មិនត្រូវចាយ សូម្បីតែមួយរៀលក៏មិនអោយរបូតដែរ។

នារីឆ្នាំនេះ បើមិនទាន់រៀបការ មិនសូវបង្ហាញពីមហិច្ឆតា របស់នាងប៉ុន្មានទេ តែបើរៀបការ មានស្វាមី មានកូន មានបន្ទុកគ្រួសារហើយ អ្វីក៏នាងចង់បាន អ្វីក៏នាងធ្វើបានដែរ អោយតែគ្រួសាររុងរឿង មានហូបចុក គ្រប់គ្រាន់ ៕