kalib9

ជឿទេ? តើវាមានអ្វីពិសេស? កង់​មួយគ្រឿង​តម្លៃ​៤០​ម៉ឺន​ដុល្លារ​!

​សម័យ​បច្ចុប្បន្ន​ខណៈ​អ្នកមាន​ទ្រព្យ​ស្តុក​ស​ម្ភ​ចូលចិត្ត​ប្រជែង​គ្នា​ខាង​សម្ភារ​និយម​ជាពិសេស​រថយន្ត​ទំនើបៗ​ថ្លៃ​ក​កប់​ពពក អ្នកមាន​ទ្រព្យ​ច្រើន ផ្សេងទៀត​បែរជា​ងាក​មក​ចាប់អារម្មណ៍​ការលេង​ម៉ូត​កង់​ទុក​សម្រាប់​ជិះ​ហាត់ប្រាណ ពីព្រោះ​ពួកគេ​យល់​ពី​សារៈសំខាន់ នៃ​ការថែទាំ​សុខភាព​។​

​ចំណែកឯ​នៅ​ប្រទេស​កម្ពុជា យើង​វិញ កង់​ក៏​កំពុង​ទទួលបាន​ការពេញនិយម​ដែរ​សម្រាប់​អ្នកមាន​ទ្រព្យធន​មួយចំនួន​ន ប៉ុន្តែ​កង់​ដែល​ពួកគេ ជិះ​សម្រាប់​ហាត់ប្រាណ​ទាំងនោះ​មានតម្លៃ​ថ្លៃ​ជាង​ម៉ូតូ ឬ​សូម្បី​រថយន្ត​មួយ​ទឹក​ខ្លះ​ទៅទៀត​។ កង់​ទាំងនោះ​មានតម្លៃ​ចាប់ពី​រាប់ពាន់​ដុល្លារ រហូតដល់​ជាង ៣០.០០០ ដុល្លារ​។​

​ទោះជា​យ៉ាងណា តម្លៃ​នេះ​គ្មានអ្វី​អស្ចារ្យ​ឡើយ​បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​កង់​ដ៏​គួរឱ្យ​ទាក់ទាញ​មួយ​ប្រភេទ ដែល​ផលិត​ដោយ​ប្រទេស អង់គ្លេស​។

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ល្បីឈ្មោះ Goldgenie របស់​ប្រទេស​អង់គ្លេស បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ខ្លួន​បាន​ផលិត​កង់​ធ្វើ​ពី​មាស​សុទ្ធ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​។ កង់​សម្រាប់​មហាសេដ្ឋី​សម័យថ្មី​នេះ​មានតម្លៃ​ជិត ៤០ ម៉ឺន​ដុល្លារ​អាមេរិក​៕