kalib9

បែក្បាលដំណេកទៅតាមទិសនៃឆ្នាំកំនើតឲ្យត្រូវតាមក្បួនហុងស៊ុយ ដើម្បីឲ្យមាសប្រាក់ លាភសាក្ករៈហូរចូលពេញផ្ទះ

តាម​ជំនឿ​ហើយ​ការរៀបចំ​ទីកន្លែង​ក្បាល​ដំណេក​របស់​យើង​នោះ​មាន​សារសំខាន់​ណាស់​ពីព្រោះ​ថា​ក្រៅពី​ឱ្យ​មាន​របៀបរៀបរយ​ល្អ​ហើយ​នៅ​ជួយ​លើក​ដួង​រាសី​ឱ្យបាន​ខ្ពស់​ថែម​ទៀត​។​

តើ​កា​រៀប​ចំ​ទិស​ក្បាល​ដំណេក​តាម​ឆ្នាំ​កំណើត​បែបណា​ដើម្បិ​ឱ្យ​ត្រូវ​តាម​ក្បួន​ហុងស៊ុយ ៖

​​អ្នក​កើត​ឆ្នាំ​ជូត
គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងជើង ប៉ុន្តែ​ហាម​បែរ​ទៅ​ទិស​ខាងត្បូង​ដាច់ខាត​។

​អ្នក​កើត​ឆ្នាំឆ្លូវ​
គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងកើត​ឆៀង​ខាងជើង​(​ឦសាន​) ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ ខាងត្បូង​(​និរតី​)​ដាច់ខាត​។​

​អ្នក​កើត​ឆ្នាំខាល​
គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងកើត ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ខាងជើង​ដាច់ខាត​(​ពាយ័​​ព្យ​)​។​

​អ្នក​កើត​ឆ្នាំថោះ​
គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងកើត ប៉ុន្តែ​ហាម​ដេក​យក​ក្បាល​ដំណេក​បែរ​ទៅ​ទិស​ខាងលិច​ដាច់ខាត​។​

​​អ្នក​កើត​ឆ្នាំ​រោង​
គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ត្បូង​(​និរតី​) ប៉ុន្តែ​ហាម​បែរ​ទៅ​ទិស​ខាងកើត​ឆៀង​ខាងជើង​
(​ឦសាន​)​ដាច់ខាត​។

​​អ្នក​កើត​ឆ្នាំម្សាញ់​
អ្នក​កើត​ឆ្នាំម្សាញ់​គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងត្បូង ប៉ុន្តែ​ហាម​បែរ​ទៅ​ទិស​ខាងជើង​ដាច់ខាត​។​

​អ្នក​កើត​ឆ្នាំមមី​
គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងត្បូង ប៉ុន្តែ​ហាម​បែរ​ទៅ​ទិស​ខាងជើង​ដាច់ខាត​។​

​អ្នក​កើត​ឆ្នាំមមែ​
គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​លិច​ឆៀង​ខាងត្បូង​(​និរតី​)​ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងកើត​ឆៀង​ខាងជើង​(​ឦសាន​)​ដាច់ខាត​។​

​​អ្នក​កើត​ឆ្នាំវក​
គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ជើង​(​ពាយ័ព្យ​)​ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងកើត​ដាច់ខាត​។​

​​អ្នក​កើត​ឆ្នាំ​រកា​
គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ខាងជើង​(​ពាយ័ព្យ​)​ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងកើត​ដាច់ខាត​។​

​អ្នក​កើត​ឆ្នាំ​ច​
គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងកើត​ឆៀង​ខាងជើង​(​ឦសាន​)​ប៉ុន្តែ​ហាម​ប្រើ​ក្បាល​ដំណេក​ទៅ​ទិស​លិច​ឆៀង​ត្បូង​(​និរតី​)​ដាច់ខាត​។​

​​អ្នក​កើត​ឆ្នាំកុរ​
គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងជើង ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងត្បូង​ដាច់ខាត​៕

error: Content is protected !!