kalib9

Facebook អាចដាក់បច្ខេកវិទ្យាចុងក្រោយមួយដែរអាចដឹងថានរណាចង់ធ្វើ អត្តឃាត

មានរឿងជាច្រើនរាប់មិនអស់ មិនថានៅស្រុកខ្មែរយើង ឬនៅបរទេសនោះទេ ការធ្វើអត្តឃាត ខ្លួនឯង ដោយបង្ហោះជារូបភាព និងវីដេអូ បានកើតឡើងរួចមកហើយ មានទាំងប្រុសទាំងស្រី ដែលវាគឺជារឿង សំខាន់បំផុតមួយ ដែលក្រុមការងារ Facebook ខិតខំលុបបំបាត់ ចោលឲ្យអស់តាម ដែលអាចធ្វើទៅបាន ព្រោះថាវាគឺជារឿង ចង្រៃយ៍មួយមិនគួរកើត មានឡើងឡើយ ម្យ៉ាង Facebook មិនមែនជា កន្លែងសម្រាប់បង្ហោះ ឲ្យគេឃើញថាខ្លួនធ្វើ អត្តឃាតឯណា។

ដោយសារតែមូលហេតុធ្វើអត្តឃាតនេះកើនឡើងទើបក្រុមការងារ Facebook បាន់ចាត់វិធានការ ក្ដៅៗជាច្រើន តែនៅមិនទាន់អាច ដោះស្រាយបាន ដោយសារតែវា ទូលំទូលាយពេក តែមិនថ្វីនោះទេ ឥឡូវ Facebook បានបញ្ចេញជាផ្លូវការ នូវកម្មវិធីថ្មី ដែលជាមុខងារ AI ទំនើបបំផុត សម្រាប់យុគ្គសម័យនេះ ជាមួយនឹង (ប្រាជ្ញាសិប្បនិម្មិត) អាចមើលដឹងអំពី អ្នកប្រើប្រាស់ Facebook មានគំនិតចង់ធ្វើ អត្តឃាតខ្លួនឯងបាន។

មុខងារថ្មីនេះ នឹង មិនធ្វើការតាមដាន រាល់ការបង្ហោះ របស់អ្នកឡើយ តែវាអាចធ្វើការវិភាគ ជុំវិញរូបភាព ថែមទាំងអាច វិភាគទៅលើការផ្សាយ បន្តផ្ទាល់ជាលក្ខណៈ Live តាមបណ្ដាញសង្គម Facebook ថាតើម្ចាស់គណនីនោះ មានគំនិតចង់ធ្វើ អត្តឃាតខ្លួន ឯងឬក៏អត់? បើមានបញ្ហាកម្មវិធីនឹង ធ្វើការផ្ញើសារ ទៅកាន់ម្ចាស់គណនីនោះ ផ្ទាល់តែម្ដង។

ប្រិយមិត្តអាចនឹងឆ្ងល់ថា តើមុខងារ AI ថ្មីនោះដំណើរការ យ៉ាងណាទៅ? ក្រុមការងារ Facebook ក៏បានប្រាប់ឲ្យដឹង ផងដែរថាមុខងារនោះ នឹងធ្វើការមើល ទៅលើការ Comment ក៏ដូចជាចំនួននៃ Reaction ដែលអាចសន្និដ្ឋានជុំវិញ បញ្ហាផ្លូវចិត្តរបស់ម្ចាស់ គណនីនោះផ្ទាល់តែម្ដង។

ជាងនេះទៅទៀត Facebook ក៏បានបន្ថែមនូវក្រុម ការងារធ្វើការបន្ថែម ដែលធ្វើការទាំងយប់ ទាំងថ្ងៃ ទៅតាមវេន ដែលបាន កំណត់គឺ 365 ថ្ងៃក្នុងមួយឆ្នាំ ដែលមើលទៅ លើរាល់ការ Post ក្នុងបណ្ដាញសង្គម ដើម្បី តាមដានមើលបន្ថែម ជុំវិញអ្នកចង់ធ្វើអត្តឃាត ខ្លួនឯងតាមរយៈ Facebook នេះ ព្រោះថា AI ត្រូវការបង្កើន សមត្ថភាពបន្ថែមទៀត មិនទាន់មានសមត្ថភាព ខ្លាំងជាជាងមនុស្ស អ្នកពិនិត្យ ផ្ទាល់នោះទេ។

មុខងារ AI ថ្មីនេះត្រូវបានក្រុមហ៊ុន Facebook ចាប់ផ្ដើមបើកឲ្យអ្នកប្រើប្រាស់ Facebook តាមរយៈកុំព្យូទ័រ ស្មាតហ្វូន និងថេប្លេត ទាំងអស់ធ្វើការ Update យកទៅប្រើហើយ ដោយដំបូង គឺចាប់ផ្ដើមនៅទ្វីប អាមេរិកខាងជើង និងអាមេរិកខាងត្បូង ជាមុនសិន ហើយនឹងបន្ត ទៅកាន់បណ្ដា ទ្វីបផ្សេងៗទៀត ក្នុងពេលឆាប់ៗនេះ។ ដូច្នេះសម្រាប់ ប្រិយមិត្ត ដែលមិនដែល គិតដល់រឿង ដូចបានរៀបរាប់ ខាងលើនោះទេ មិនចាំបាច់ឈឺក្បាល ឬខ្វាយខ្វល់ នោះទេ ព្រោះគ្មាននរណា ចង់ធ្វើអញ្ចឹងនោះទេ! ចង់ល្បីមែនទេ បានជាធ្វើអត្តឃាត ខ្លួនឯងក្នុង បណ្ដាញសង្គម Facebook?