kalib9

សំណុំរឿងអន្ទងបេះដូង ភាគ១២

………….#សូមជូនរឿង#………….

#សំណុំរឿងអន្ទងបេះដូង# ភាគ១២

លោកឧត្តមសេនីយ៍ឯក៖ បានតេីកូន ចាំស្អែកប៉ាជូនទៅ !។

ចរិយា៖ ចាស៎ អរគុណលោកប៉ា!
អ៊ីចឹង កូនទៅគេងសិនហេីយ
លោកប៉ាព្រោះស្អែកត្រូវធ្វេី
ដំណេីរផ្លូវឆ្ងាយផង។

លោកឧត្តមសេនីយ៍ឯក៖ កូនទៅគេង
ចុះ ប៉ា និង ម៉ាក់ឯងក៏ត្រូវទៅ
គេងដែរ។ មួយរយៈនេះមាន
ការងារច្រេីននឿយហត់
ណាស់ គិតរកគេងឲ្យបាន
ឆ្អែតម្តង។

ព្រឹកឡេីងលោកឧត្តមសេនីយ៍ឯកទៅធ្វេីការយឺតជាងថ្ងៃធម្មតា។ លោកឧត្តមសេនីយ៍ឯកដេីរទៅបន្ទប់ធ្វេីការ ឃេីញលោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថនអង្គុយចាំនៅមុខបន្ទប់ ។ លោកឧត្តមសេនីយ៍ឯកនិយាយទៅកាន់លោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន

លោកឧត្តមសេនីយ៍ឯក៖ អូ…! លោកឧត្តមសេនីយ៍ទោ សៃយុទ្ធថនមកចាំខ្ញុំយូរហេីយឬ?

លោក សៃ យុទ្ធថន៖ បាទ ទាន ! ទេីបតែចាំអម្បាញ់មិញនេះទេ លោកឧត្តមសេនីយ៍ឯក ខ្ញុំឮតាមសែហ្វវឿនប្រាប់ថា លោកឧត្តមសេនីយ៍ឯករកខ្ញុំ។

លោកឧត្តមសេនីយ៍ឯក៖ មែនហេីយ ខ្ញុំមានរឿងសំខាន់ចង់និយាយជាមួយលោក។ សុំទោសផង! ដែលឲ្យលោករង់ចាំ ព្រោះព្រឹកមិញនេះ ជាប់រវល់ជូន កូនចរិយាទៅ មន្ទីរពេទ្យ។ ថ្ងៃនេះ
កូនចរិយា ត្រូវឡេីងឡានទៅបំពេញ
បេសកកម្មនៅខេត្តប៉ៃលិន មិនអាច
បេីកឡានទៅមន្ទីរពេទ្យខ្លួនឯងបាន។
តោះ!លោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន អញ្ជេីញចូលទៅក្នុងពិភាក្សាគ្នា។

លោក សៃ យុទ្ធថន៖ បាទ ទាន! ។

លោកឧត្តមសេនីយ៍ឯកបេីកទ្វារបន្ទប់អញ្ជេីញលោកឧត្តមសេនីីយ៍ទោ សៃ យុទ្ធថន ចូលក្នុងពិភាក្សាគ្នាបន្ត

លោកឧត្តមសេនីយ៍ឯក៖ ម្សិលមិញនេះលោកឧត្តមសេនីយ៍ត្រី ម៉ម សារឿន ស្នងការខេត្ត ប៉ៃលិន បានផ្ញេីលិខិតស្នេីសុំឲ្យអង្គភាពយេីងចូលរួមសហការ និង ផ្តល់តម្រុយខ្លះទាក់ទិននឹងការស្លាប់របស់ជនសង្ស័យ នៅមន្ទីរពេទ្យ និង ការចុះបង្រ្កាបបាញ់សម្លាប់ឃាតករឈ្មោះ ចិត្ត រាជសីហ៍ ដែលយេីងធ្លាប់បាន
សន្និដ្ឋានថា ជាមេជួញដូរគ្រឿងញៀនកាលពីពីរខែមុន។ ក្រោយពីការស្លាប់របស់ ចិត្ត រាជសីហ៍ បានពីរខែ ការជួញដូរគ្រឿង ញៀននៅខេត្ត ប៉ៃលិន និង នៅខេត្តបាត់ដំបង មិនឃេីញមានការថមថយសោះ ទេីបលោកឧត្តមសេនីយ៍ត្រី ម៉ម សារឿន
ស្នេីសុំការសហការពីអង្គភាពយេីង
ដេីម្បីឈានដល់ការចាប់ខ្លួន មេខ្លោង
ជួញដូរគ្រឿងញៀនពិតប្រាកដ។
ខ្ញុំចង់ឲ្យលោកឧត្តសេនីយ៍ទោ សៃ
យុទ្ធថន ចុះបំពេញបេសកកម្មនេះ ព្រោះលោកជាអ្នកខេត្តប៉ៃលិនស្រាប់។

លោក សៃ យុទ្ធថន៖ បាទ លោកឧត្តសេនីយ៍ឯក ខ្ញុំថាគួរតែឲ្យអ្នកផ្សេងទៅជំនួសខ្ញុំចុះ ព្រោះថាពេលនេះខ្ញុំក៏ចាស់ណាស់ហេីយដែរ មិនសូវរហ័សរហួនទេ។ ខ្ញុំចង់យកពេលវេលាខ្លះលំហែកាយមុនពេលចូលនិវត្ត។

លោកឧត្តមសេនីយ៍ឯក៖ តែខ្ញុំដូចជាមិនទុកចិត្តអ្នកណាជាងលោកសោះ។

លោក សៃ យុទ្ធថន៖ ប៉ូលីសក្មេងៗឥឡូវមានសមត្ថភាពគរគោក ដូចជាលោកអនុសេនីយ៍ឯក គង់ វិសុទ្ធ ជាដេីម។

លោកឧត្តមសេនីយ៍ឯក៖ លោកអនុសេនីយ៍ឯកវិសុទ្ធឋានៈតូចពេក ហេីយក៏ក្មេងពេកដែរ ខ្លាចតែ
ខាងស្នងការខេត្តប៉ៃលិន មិនសូវឲ្យតម្លៃ ហេីយចោទថាយេីងបញ្ជូនក្មេងទៅធ្វេីការជាមួយគេ ។

លោក សៃ យុទ្ធថន៖ ក្មេងណាមិនដឹងទេ! តែចំពោះ លោកអនុសេនីយ៍ឯក គង់ វិសុទ្ធ មិនអាច មេីលស្រាលបានទេ។ ខ្ញុំជឿជាក់លេីសមត្ថភាពគាត់។

លោកឧត្តមសេនីយ៍ឯក៖ អ៊ីចឹង បញ្ជូនលោកអនុសេនីយ៍ឯក គង់ វិសុទ្ធ និង អនុសេនីយ៍ឯក ជួប សុភក្រ្ត ទៅជាមួយគ្នាចុះ។

លោក សៃ យុទ្ធថន៖ ទេ! លោកឧត្តមសេនីយ៍ឯកតាមខ្ញុំយល់គួរតែបញ្ជូនសែហ្វចាប ឬ សែហ្វ ចូច ទៅជាមួយតែម្នាក់បានហេីយ
ទុកលោកអនុសេនីយ៍ឯក ជួប សុភក្រ្ត នៅភ្នំពេញ ចាំធ្វេីការងារផ្សេងវិញល្អជាង។ ព្រោះបេីឲ្យអនុសេនីយ៍ឯក ជួប សុភក្រ្ត ទៅដែរ ចៃដន្យមានទល្មេីសអីផ្សេងបង្កឡេីងនៅភ្នំពេញច្បាស់ជាពិបាកហេីយ។

លោកឧត្តមសេនីយ៍ឯកក៏សម្រេចបញ្ជូនវិសុទ្ធ និង សែហ្វចាប ទៅខេត្ត ប៉ៃលិន។ លោកឧត្តមសេនីយ៍ឯកចេះតែគិតច្រេីន និង ព្រួយបារម្ភពី
សុវត្ថិភាព វិសុទ្ធ និង សែហ្វចាប ខ្លាចបំពេញបេសកកម្មបរាជ័យ និង មានគ្រោះថ្នាក់ដល់ជីវិត។ លោកឧត្តមសេនីយ៍ឯកដេីរចេញពីបន្ទប់ធ្វេីការឃេីញសុភក្រ្ត និង ស្រីអូនកំពុងនិយាយគ្នាលេងលោកឧត្តមសេនីយ៍ឯកក៏ដេីរទៅជិត រួចនិយាយ

លោកឧត្តមសេនីយ៍ឯក៖ ខ្ញុំខំតែរកលោកអនុសេនីយ៍ឯក ជួប សុភក្រ្ត តាមពិតមកអង្គុយ សាសងគ្នាជាមួយ អនុសេនីយ៍ទោ ឡុង ស្រីអូន សោះ។ ព្រឹកមិញនេះ ខ្ញុំបានបញ្ជូនលោកអនុសេនីយ៍ឯក គង់ វិសុទ្ធ និង សែហ្វចាប ទៅសហការបង្រ្កាបគ្រឿងញៀន
នៅខេត្តប៉ៃលិន ។ លេីកនេះខ្ញុំចេះមានប្រផ្នូល មិនសូវល្អសោះ។ ខ្ញុំចង់បញ្ជូនលោកទៅម្នាក់ទៀតក្រែងអាចជួយ លោកអនុសេនីយ៍ឯកវិសុទ្ធ និង សែហ្វចាប បានខ្លះ។

សុភក្រ្ត៖ បាទ ទទួលបញ្ជា! លោកឧត្តមសេនីយ៍ឯក។

ស្រីអូន៖ លោកឧត្តមសេនីយ៍ឯក ឲ្យខ្ញុំសុំទៅជាមួយលោកអនុសេនីយ៍ឯក សុភក្រ្ត ផងចុះ!។

សុភក្រ្តក្រឡេកមកមេីលមុខស្រីអូន រួចងាកទៅនិយាយជាមួយលោកឧត្តមសេនីយ៍ឯក

សុភក្រ្ត៖ ទេ! លោកឧត្តមសេនីយ៍ឯក កុំឲ្យអនុសេនីយ៍ទោ ឡុង ស្រីអូន ទៅអី ព្រោះអាចនឹងមានគ្រោះថ្នាក់។

ស្រីអូន៖ លោកឧត្តមសេនីយ៍ឯក ឲ្យខ្ញុំទៅផងចុះបេីខ្ញុំមិនអាចជួយអីបានច្រេីន ក៏អាចជួយ ផ្តល់ដំណឹងឲ្យលោក ឧត្តមសេនីយ៍ឯកដែរ។

លោកឧត្តមសេនីយ៍ឯកក៏យល់ព្រមឲ្យស្រីអូនទៅជាមួយសុុភក្រ្តដែរ។

ពេលរសៀលបន្តិចវិសុទ្ធ និង សែហ្វចាបបានទៅដល់ខេត្ត ប៉ៃ លិន ។ វិសុទ្ធ និង សែហ្វចាប បានទទួល
ការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉ម សារឿន និងប៉ូលីសទាំងអស់នៅស្នងការ
ខេត្តប៉ៃលិន។ ពេលយប់វិសុទ្ធ និង សែហ្វចាប ស្នាក់នៅស្នងការខេត្តប៉ៃលិន ជាមួយប៉ូលីសដែលត្រូវវេន
យាមពីរនាក់។ នៅពេលម៉ោងប្រហែល៩យប់ស្រាប់តែសែហ្វចាបមានអាការ: គ្រុនរងាក្តៅ ។ ដោយគ្មានឡានប្រចាំការនៅស្នងការខេត្ត វិសុទ្ធ ជិះម៉ូតូធំដឹកសែហ្វចាបទៅមន្ទីរ ជាមួយសែហ្វម្នាក់ដែលត្រូវវេន
ប្រចាំការឈ្មោះ សែហ្វ តុ ។

នៅមន្ទីរពេទ្យឯណេះវិញចរិយាអង្គុយនៅបង់ក្នុងបរិវេណមន្ទីរពេទ្យ កំពុងសញ្ជឹងគិតតែម្នាក់ឯង។
ចរិយាហាក់ដូចជាមានអារម្មណ៍ថានឹកដល់ផ្ទះដែលនាងមិនធ្លាប់នឹកបែបនោះពីមុនសោះ។ ហេីយចរិយាក៏មានអារម្មណ៍នឹកដល់វិសុទ្ធផងដែរ ។

ចរិយាសម្លឹងមេីលព្រះចន្ទ និង មេីលតារា រួចនិយាយតិចៗ តែម្នាក់ឯង

ចរិយា៖ លោកប៉ា អ្នកម៉ាក់ ប្អូនរាជ ខ្ញុំធ្លាប់ឃ្លាតអ្នក ទាំងបីរាប់ឆ្នាំ តែមិនសូវនឹកដូចពេលនេះទេ។ ហេតុអ្វីក៏ពេលនេះមកមិនទាន់បានមួយថ្ងៃ
ផងនឹកអ្នកទាំងអស់គ្នាខ្លាំងម៉្លេះ?
លោកវិសុទ្ធ ខ្ញុំមិនយល់សោះហេតុអ្វីក៏ខ្ញុំនឹកលោកនៅពេលនេះ? ខ្ញុំមិនដឹងសោះថាមកពីអ្វី? កាលពីមុនខ្ញុំស្អប់លោកណាស់បន់តែកុំឲ្យជួបលោកទេ! ។ តែហេតុអ្វីពេលនេះមិនជួបលោក ខ្ញុំបែរជានឹកលោក? បេីលោកនៅទីនេះមិនដឹងជាល្អយ៉ាងណាទេ។

រំពេចនោះមានក្រុមចោរបួននាក់មកចាប់ចរិយាឡេីងឡាន ដោយគ្មានអ្នកណាហ៊ានចេញមុខជួយចរិយា។ ក្រោយគ្នាបន្តិចនោះ វិសុទ្ធដឹក សែហ្វ ចាប សែហ្វតុ មកដល់មន្ទីពេទ្យ។ គ្រូពេទ្យនាំគ្នារត់មករក វិសុទ្ធ ។ អ្នកគ្រូពេទ្យម្នាក់និយាយទៅកាន់វិសុទ្ធ

អ្នកគ្រូពេទ្យ៖ លោកប៉ូលីសជួយផង មានចោរមួយក្រុមចាប់អ្នកគ្រូពេទ្យ ប្រាក់ ចរិយា បេីកទៅស្តាំបាត់ហេីយ។

វិសុទ្ធ៖ អ្នកគ្រូពេទ្យ ប្រាក់ ចរិយា មកពីភ្នំពេញ តេីមែនទេ?អ្នកគ្រូពេទ្យ៖ ចាស៎ មែនហេីយលោក។ ឮដូច្នេះវិសុទ្ធបេីកម៉ូតូចេញដេញតាមចោរ ទុកឲ្យ សែហ្វចាប នៅមន្ទីរពេទ្យជាមួយសែហ្វតុ។ ដោយស្ថានភាពផ្លូវពិបាក ឡានចោរបេីកមិនបានលឿនទេ ។ វិសុទ្ធបេីកដេញតាមរហូតដល់ផ្លូវភ្លោះជាប់ជេីងភ្នំ ។ វិសុទ្ធបានបេីកម៉ូតូទៅស្កាត់ចាំមុខឡានចោរ រួញទម្លាក់ថ្មធំៗពីចង្កេះភ្នំមកបាំងផ្លូវឡាន
ចោរ (ដុំថ្មធំៗទាញពីចង្កេះភ្នំទម្លាក់មកលើផ្លូវ មិនសូវជាធ្ងន់ដូចលើកចេញទេ) ។ ឡានចោរបេីកមកដល់កន្លែងវិសុទ្ធធាក់ថ្មទម្លាក់ មេចោរបញ្ជាឲ្យកូនចៅ២នាក់ចុះទៅរេីសថ្ម
ចេញពីីផ្លូវ

មេចោរ៖ចុះ វាកេីតស្អីបានជាដុំថ្មធំៗធ្លាក់មកច្រេីនម៉្លេះ? ពួកឯងចុះពីរនាក់ទៅរេីសថ្មចេញ។

ចោរពីរនាក់ចុះទៅរេីសថ្មចេញ តែដោយដុំថ្មខ្លះធំពេក ក៏ស្រែកសំុជំនួយពីមេចោរ

ចោរម្នាក់៖ លោកបងអេីយ! ដុំនេះធំណាស់លេីកមិនរួចទេ ។

មេចោរ៖ ស្អីហ្អា..! គ្នាពីរនាក់លេីកមិនរួចសីុបាយអស់តែអង្ករមែន។

មេចោរចុះទៅជួយលេីកថ្មចេញពីផ្លូវទុកឲ្យចោរម្នាក់នៅយាមចរិយា

មេចោរ៖ ឯងនៅយាមអ្នកគ្រូពេទ្យម្នាក់នេះអញទៅជួយលេីកថ្មអាពីរនាក់នោះ។

ពេលដែលមេចោរចុះទៅលេីកដុំថ្ម វិសុទ្ធចេញពីគុម្ពោតព្រៃ យកដំបងវាយចោរដែលនៅយាមចរិយា
ពីក្រោយសន្លប់ រួចស្រាយចំណងចរិយា។

ចរិយា៖ លោកវិសុទ្ធ! ហេតុអ្វីបានជាលោកមកទីនេះបាន?

វិសុទ្ធ៖ កុំទាន់អាលនិយាយ តោះឆាប់
រត់។

ពេលនោះមេចោរងាកមកឃេីញវិសុទ្ធនាំចរិយារត់ក៏លាន់មាត់

មេចោរ៖ ចង្រៃយក៍ ចាញ់បោកវាហេីយវានាំ អ្នកគ្រូពេទ្យនោះរត់ហេីយ
ឆាប់ដេញតាម។

និយាយរួចស្នូរកាំភ្លេីងរបស់មេចោរបានផ្ទុះឡេីង សូមរង់ចាំអាចភាគបន្ត! សូមអរគុណ!

រចនារូបភាពដោយបងស្រី Jet Konswa

សំណួរ

តេីវិសុទ្ធអាចនឹងត្រូវរបួសដែរឬទេ?
តេីពួកចោរអាចនឹងចាប់ចរិយា និង វិសុទ្ធបានដែរឬទេ?

Doremon Titi Uncute