kalib9

មានអ្នកខ្លះឆ្ងល់ថាហេតុអ្វី បានជាក្នុងចំណោម CEO បណ្តាញសង្គមទាំងអស់ មានតែលោក Mark Zuckerberg ល្បីឈ្មោះជាងគេ?

ជាការពិតដែលឈ្មោះរបស់លោក Mark Zuckerberg ល្បីជាងមនុស្សក្នុងជំនាន់ជាមួយគ្នា ដែលបានបង្កើតឧបករណ៍បណ្តាញសង្គមដែរ។ តើមនុស្សប៉ុន្មាននាក់ដែលស្គាល់ ឬនិយាយអំពីឈ្មោះលោក Jan Koum (ស្ថាបនិកកម្មវិធីWhatsApp)? មនុស្សភាគច្រើនប្រើប្រាស់កម្មវិធី WhatsApp ញឹកញាប់ជាង Facebook ទៅទៀត។

យើងមើលYouTubeរាល់ថ្ងៃ ប៉ុន្តែភាគច្រើនមិនស្គាល់ឈ្មោះ Chad Hurley ឬ Steve Chenទេ។ សូម្បីតែស្ថាបនិកក្រុមហ៊ុន Google ទាំងពីរនាក់ក៏ល្បីមិនដល់លោក Mark Zuckerberg ផង។ មានមនុស្សប៉ុន្មាននាក់ស្គាល់ឈ្មោះស្ថាបនិក Google?

បើងាកចេញពីបណ្តាញសង្គម អ្នកនឹងឃើញថាឈ្មោះរបស់លោក Elon Musk មានប្រជាប្រិយភាពខ្លាំងជាងឈ្មោះ William Durant (ស្ថាបនិកក្រុមហ៊ុន GM) ឬល្បីជាង CEO របស់ក្រុមហ៊ុន GM ទៅទៀត បើទោះជារថយន្តក្រុមហ៊ុន GM មានអ្នកប្រើប្រាស់រាប់រយដង ច្រើនជាងក្រុមហ៊ុនTeslas។

ហេតុដូច្នេះហើយ ចម្លើយនៃភាពល្បីល្បាញ មិនស្ថិតនៅលើចំនួនអ្នកប្រើប្រាស់ឧបករណ៍ ឬសម្ភារៈដែលស្ថាបនិកទាំងអស់នោះបានបង្កើនទេ។ លោក Mark មានប្រជាប្រិយភាពតាំងពីមុនពេលឧបករណ៍របស់លោក មានការប្រើប្រាស់ជាសកលទៅទៀត។

គេប្រហែលជាអាចសន្និដ្ឋានបានមូលហេតុខ្លះ ដែលធ្វើឱ្យលោក Mark Zuckerberg ល្បីខ្លាំងជាងគេ​៖

១/ លោកMark Zuckerberg ជ្រើសរើសរបៀបរស់នៅក្រោមចំណាប់អារម្មណ៍ នៃភ្នែកសាធារណៈ ចំណែក CEO ជាច្រើនទៀតស្ងប់ការរំខានពីសាធារណៈ ហើយសំងំរស់នៅក្នុងភាពស្ងប់ស្ងាត់។

២/ Mark គ្មានសហស្ថាបនិកមកប្រជែងដណ្តើមកេរ្តិ៍។ (រឿងប្តឹងផ្តល់គ្នាក្រោយពេលបង្កើត Facebook ដំបូងៗបានបញ្ចប់ឱ្យលោក Mark ក្លាយជាម្ចាស់កម្មសិទ្ធិលើ Facebook តែម្នាក់ឯង)។

៣/ លោកMark មិនព្រមលក់ក្រុមហ៊ុន បើទោះជាគេឱ្យថ្លៃខ្ពស់យ៉ាងណា ហើយក៏មិនព្រមឱ្យនរណាម្នាក់មកដឹកនាំក្រុមហ៊ុនជំនួស ដែលធ្វើឱ្យលោកជាមនុស្សពិសេសម្នាក់ នៅក្នុងឧស្សាហកម្មមួយនេះ។

៤/ លោកMark ជាអ្នកមានវ័យក្មេងបំផុត ក្នុងចំណោមក្រុមកំពូលអ្នកមានក្នុងពិភពលោក ដូចជាលោក Bill Gates ជាដើម។

៥/ លោកMark មិនមែនជាមនុស្សអួតអាងតម្កើងខ្លួនហួសហេតុ ដូចស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននាក់ផ្សេងទៀត នៅក្នុងតំបន់ Silicon Valley។ ផ្ទុយទៅវិញ លោក Markជាមនុស្សសាមញ្ញនិងចូលចំណោមចុះ ជាមួយមនុស្សទូទៅ។

៦/ Facebook ជាអ្នកគ្រប់គ្រងដ៏សំខាន់លើពត៌មាន។ ក្រុមហ៊ុននេះអាចជ្រើសរើសពត៌មានណា ដែលត្រូវជួយផ្សព្វផ្សាយឱ្យកាន់តែធំ និងពត៌មានណាដែលត្រូវទប់ស្កាត់មិនឱ្យសាយភាយ។

៧/ មិនត្រឹមតែមានវ័យក្មេងទេ ប៉ុន្តែលោក Markក៏ជាមនុស្សចូលចិត្តញញឹមស្រស់ដែរ ដែលធ្វើឱ្យលោកទាក់ទាញ និងជានិមិ្មតរូបនៃសុទិដ្ឋនិយម។

៨/ មានខ្សែភាពយន្តដ៏ពេញនិយមមួយ ត្រូវគេផលិតឡើងអំពីខ្សែជីវិតរបស់លោក Mark ក្នុងពេលសូម្បីតែលោក Bill Gates និងលោក Steve Jobs មិនទាន់មានខ្សែភាពយន្តពេញនិយមបែបនេះផង។ ខ្សែភាពយន្តជីវិតលោក Mark មានចំណងជើងថា The Social Network ហើយរកប្រាក់ចំណូលបាន២៤៤លានដុល្លារភ្លាមៗ ក្រោយដាក់បញ្ចាំង។

ប្រភព​៖ Quora

error: Content is protected !!