kalib9

ឆ្នាំរកលុយអោយគេចាយទាំង១២

ពាក្យចាស់តែងតែពោលថា មនុស្សមានកំណើតដូចគ្នា តែវាសនាខុសគ្នា ដូចនៅក្នុងអត្ថបទ​នេះអ៊ីចឹង ទោះបីជាមនុស្សប្រុស ឬស្រី កើតក្នុងឆ្នាំតែមួយក៏ដោយ ក៏មិនប្រាកដថា ពួកគេ អាចមានវាសនា ជាអ្នកពូកែរកលុយដូចគ្នាដែរ ព្រោះអ្នកខ្លះបែរជាមនុស្សពូកែខាងចាយ​លុយ ទៅវិញ ។ ដើម្បីឲ្យកាន់តែជាក់ច្បាស់មហាស្នេហា សូមស្រាយលម្អិតដូចតទៅ៖

ប៉ុន្តែមុននឹងឈានដល់ការបកស្រាយ មហាស្នេហា សូមនិយាយមួយម៉ាត់់ទៀតថា សព្វថ្ងៃមានអ្នកខ្លះ ពូកែរកលុយណាស់ តែរកមកតែងតែមិនចេះចាយមិនចេះវាយឡើយ គឺសន្សំទុករហូត ហើយចេះតែរអ៊ូថាខ្លួនគ្មានលុយគ្មានកាក់។ សំណាងតែឆ្នាំខ្លះ វាសនាសប្បាយ ចាយរហូត តែបើអោយរកវិញ ដូចអូសឬស្សីបញ្ច្រាស់ចុងអញ្ចឹង ខ្ចិលរកណាស់ ព្រោះតែមានគេរកអោយចាយស្រាប់។ តោះ! ទៅមើលទាំងអស់គ្នា តើឆ្នាំអ្នកជាឆ្នាំចាំចាយលុយ ឬជាឆ្នាំរកលុយអោយគេចាយ?

ឆ្នាំជូត៖ បើជាស្រីច្រើនតែជាអ្នកពូកែរកលុយ តែបើជាមនុស្សប្រុស ចាំតែចាយទេ។
ឆ្នាំឆ្លូវ៖ ច្រើនតែជាអ្នកពូកែរកលុយ ទាំងប្រុសទាំងស្រី។
ឆ្នាំខាល៖ កើតចំឆ្នាំនេះ បើជាស្រីចាំចាយលុយប្តី បើជាប្រុសវិញ ពូកែរកណាស់ តែក៏ចេះចាយដែរ។
ឆ្នាំថោះ៖ មនុស្សប្រុសឆ្នាំនេះ រកលុយរហូតមួយជីវិត គ្មានលុយមិនខ្ចីយកប្រពន្ធ តែបើជាមនុស្សស្រីវិញ រកបណ្តើរចាយបណ្តើរ។

ឆ្នាំរោង៖ ទាំងប្រុសទាំងស្រី រកបានក្តីរកមិនបានក្តី ចាយគ្មានសល់!។
ឆ្នាំម្សាញ់៖ មនុស្សស្រីរកលុយទុកដាក់ មនុស្សប្រុសវិញស៊ីចាយហ៊ឺហារ។
ឆ្នាំមមី៖ នឿយណាស់ ទាំងស្រីទាំងប្រុស មិនចេះចាយលុយគេទេ រកបានខ្លួនឯងហើយ នៅតែមិនចង់ចាយផង។
ឆ្នាំមមែ៖ ពូកែរកណាស់ ហើយចាយក៏ពូកែចាយណាស់ដែរ តិចៗមិនចាយទេ បើចាយម្តងៗ អស់ទាំងដុំទាំងដុំតែម្តង។
ឆ្នាំវក៖ បើជាមនុស្សប្រុស តែងតែជាអ្នករកលុយ មនុស្សស្រីវិញច្រើនស្រណុកចាយលុយគេ។
ឆ្នាំរកា៖ ឆ្នាំនេះមិនខុសពីឆ្នាំវកប៉ុន្មានទេ គ្រាន់តែមនុស្សប្រុសឆ្នាំវក រកហើយទុក មនុស្សប្រុសឆ្នាំរការ រកដើម្បីតែចាយខ្លួនឯង។

ឆ្នាំច៖ រកមិនសូវបានមិនសូវចាយទេ តែបើរកបានវិញ ចាយដូចព្យុះ ទាំងប្រុសទាំងស្រី ខុសតែមនុស្សស្រីឆ្នាំនេះចេះទុកខ្លះ បើមនុស្សប្រុសវិញ មិនទុកអោយសល់ទេ «អស់ហើយចាំរកទៀត»។
ឆ្នាំកុរ៖ ខុសស្រលះពីការគិតអ្នកគ្រប់គ្នា មិនស្រណុកចាំចាយលុយទេ ត្រូវតែរកខ្លួនឯងទើបមានលុយចាយ ហើយចាយសន្សំៗ មិនហ៊ានចាយច្រើនទេ៕
Copyrighted: Moha Sneha