kalib9

យើង​បាន​ឃើញ​វីដេអូ​ជាច្រើន​នៃ iPhone X ដែល​កំពុង​ត្រូវ​បាន​ធ្វើតេស្ត​ភាព​ធន់ទ្រាំ

ទៅតាម​ផ្នែក​ផ្សេងៗ​នៃ​ទូរស័ព្ទ ដែល​រួម​មាន​ ការ​ធ្វើតេស្ត​ទម្លាក់, ធ្វើតេស្ត​ដាក់​ក្នុង​ទឹក ការ​ធ្វើតេស្ត​បង្កក​ក្នុង​ទឹក​ និង​ជាច្រើន​ទៀត។ ហើយ​ឥឡូវ​នេះ មាន​ការ​ធ្វើតេស្ត​ផ្សេង​មួយ​ទៀត បង្ហាញ​ពី​ការ​ទម្លាក់​ទូរស័ព្ទ iPhone X ​កម្ពស់​ខ្ពស់​ដល់​ទៅ ១០០០ហ្វីត ឬ​ប្រហែល ៣០៥ម៉ែត្រ​ពី​ដី។ ចង់​ដឹង​ថា តើ iPhone X ​នឹង​ទៅ​ជា​យ៉ាងណា ក្រោយ​ធ្លាក់​ពី​ទី​ដ៏​ខ្ពស់ សូម​ទស្សនា​វីដេអូ​ធ្វើតេស្ត​ខាង​ក្រោម៖

ទូរស័ព្ទ​កំពូល​ជំនាន់​ថ្មី iPhone X ​គឺ​ធ្វើ​បាន​យ៉ាង​ល្អ នៅ​ក្នុង​វីដេអូ​ទម្លាក់​ខ្លះៗ​កន្លង​មក ហើយ​ពេល​នេះ វា​កាន់​តែ​ពិសេស សម្រាប់​ការ​ធ្វើតេស្ត​ទម្លាក់​ពី​កម្ពស់​ដល់ ១០០០ហ្វីត (ប្រហែល ៣០៥ម៉ែត្រ)។ គេ​បាន​ចង​ព្យួរ iPhone X ​ទៅ​នឹង​កូន​យន្តហោះ​ដ្រូន ឱ្យ​ហោះ​ឡើង​កម្ពស់ ១០០០ហ្វីត រួច​ទម្លាក់​មក​លើ​ដី​វិញ។ វា​ពិត​ជា​រំភើប​សម្រាប់​ការ​ធ្វើតេស្ត​ប្លែក​បែប​នេះ។

ដូច​ដែល​យើង​បាន​ឃើញ ក្នុង​វីដេអូ​អីចឹង iPhone X ​ត្បិត​រង​ការ​ខូចខាត ដោយ​បែក​កញ្ចក់ និង​សំបក​ខាង​ក្រោយ ប៉ុន្តែ​វា​នៅ​តែ​ដំណើរការ​មុខងារ​កាមេរ៉ា​បាន ចំណែក​អេក្រង់​មុខ ក៏​គ្មាន​បញ្ហា ប្រេះស្រាំ​អ្វី​គួរ​កត់​សម្គាល់​ទេ។ យ៉ាងណា នេះ​អាច​បណ្ដាល​មក​ពី​ការ​ទម្លាក់ ជា​ភាព​ចៃដន្យ​មិន​ចំ​ទីតាំង​ទំនង​នឹង​អាច​ផ្ដល់​សម្ពាធ​ខ្លាំង ប៉ុន្តែ​កាល​ដែល iPhone X អាច​ធ្វើ​បាន​ដូចនេះ គឺ​ចាត់ទុក​វា​ជា​ស្មាតហ្វូន​ធន់​រឹងមាំ​ហើយ។ នៅ​ក្នុង​វីដេអូ​នេះ គេ​បាន​ត្រឹមតែ​ឆែក​មើល​មុខងារ​កាមេរ៉ា​តែ​ប៉ុណ្ណោះ គេ​មិន​បាន​ធ្វើតេស្ត​លើ​មុខងារ​ផ្សេង​ទៀត​នៅ​លើ iPhone X ក្រោយ​ទម្លាក់​ពី​ដ្រូន​ឡើយ៕