kalib9

Google ​| Amazon | Apple និង Samsung នាំមុខគេក្នុងការលក់ឧបករណ៍ផ្ទះវៃឆ្លាត

ប្រាក់ចំណូលក្នុងការលក់ឧបករណ៍ផ្ទះវៃឆ្លាតនិងសេវាកម្មត្រូវបានព្យាករណ៍ថានឹងកើនដល់ ១៩៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២១ នេះបើយោងតាមរបាយការណ៍ថ្មី។

ឧបករណ៍ផ្ទះឆ្លាតដូចជា voice-activated speaker Echo របស់ក្រុមហ៊ុន Amazon និង Smart smoke detector Nest Protect របស់ Google ត្រូវបានលក់ដាច់បំផុតក្នុងចំណោមឧបករណ៍ផ្ទះវៃឆ្លាតដទៃទៀត។

ទិន្នន័យថ្មីដែលចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថាការលក់នៃផ្នែករឹងនិងសេវាកម្មផ្ទះឆ្លាតត្រូវបានរំពឹងថានឹងកើនឡើងដល់ ៨៣ ពាន់លានដុល្លារ នៅឆ្នាំនេះ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ juniper ។

ចំនួននេះត្រូវបានរំពឹងថានឹងមានច្រើនជាងពីរដងនៅក្នុងរយៈពេលបួនឆ្នាំខាងមុខទៀត និងកើនឡើងដល់ ១៩៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២១ ។

ឧបករណ៍ផ្ទះវៃឆ្លាតផ្នែករឹងនិងសេវាកម្មគ្របដណ្តប់គ្រប់ប្រភេទ រួមបញ្ចូលទាំងការកំសាន្ត ស្វ័យប្រវត្តិកម្ម ការថែទាំសុខភាពនិងឧបករណ៍ភ្ជាប់។ តំបន់លូតលាស់លឿនបំផុតក្នុងរយៈពេលប្រាំឆ្នាំខាងមុខត្រូវបានគេរំពឹងថានឹងមានស្វ័យគ្រប់គ្រងក្នុងផ្ទះនិងឧបករណ៍ឆ្លាតនេះបើយោងតាម ​​juniper ។

អត្ថបទ៖ cnet.com

error: Content is protected !!