kalib9

ប្រជ្រុយដែលមានទីតាំងនៅលើផ្នែកមួយចំនួនសុទ្ធតែមានបង្កប់នូវអត្ថន័យល្អនិងអាក្រក់របស់វា!

ប្រជ្រុយ គឺជាស្នាមអ៊ុចតូចមួយដែលយើងអាចមើលឃើញនៅលើផ្នែកផ្សេងនៃរាងកាយ។ យោងតាមហោរាសាស្ត្រចិនទីតាំងនៃប្រជ្រុយដែលមាននៅលើមុខ ឬផ្នែកណាមួយនៃរាងកាយសុទ្ធតែមានន័យរបស់វាផ្សេងៗពីគ្នា ហើយវាក៏បង្ហាញពីបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗផងដែរ។ ប្រជ្រុយ ក៏បង្ហាញពីសំណាងនិងគ្រោះ
ថ្នាក់ដែលអាចនឹងកើតមានក្នុងជីវិតរបស់មនុស្ស។ អានអត្ថបទខាងក្រោម ដើម្បីអាចយល់កាន់តែច្បាស់ពីអត្ថន័យនៃទីតាំងរបស់ប្រជ្រុយ៖

១. ថ្ងាស
ប្រសិនបើអ្នកមានប្រជ្រុយនៅចំកណ្ដាលថ្ងាសរបស់អ្នកតែម្ដងនោះ វាមានន័យថា អ្នកជាមនុស្សដែលមិនមានទំនាក់ទំនងល្អ ឬពូកែទំនាក់ទនងជាមួយនឹងមនុស្សដែលមានអំណាចដូចជា ប្រធាន ចៅហ្វាយ ឬឪពុកម្ដាយរបស់អ្នកឡើយ។ ប្រសិនបើប្រជ្រុយមានទីតាំងនៅចំហៀងនៃថ្ងាសនោះ គឺវាបានបង្ហាញថាអ្នកជាមនុស្ស
ដែលត្រូវបានគេចាប់អារម្មណ៍យកចិត្តទុកដាក់ជាងគេ, ពូកែផ្ដោតអារម្មណ៍ទៅលើអ្វីមួយ ហើយជាមនុស្សមានភាពអង់អាច និងស្វាហាប់។

២. ចិញ្ចើម
ប្រជ្រុយនៅក្រោមចិញ្ចើម គឺបង្ហាញពីភាពសម្បូរបែប និងស្ដុកស្ដម្ភមានទ្រព្យសម្បត្តិច្រើន។ ប្រសិនបើប្រជ្រុយត្រង់កន្លែងនេះហាក់ដូចជាបង្កប់លាក់ខ្លួន គឺមិនមែនបែបគ្រាន់តែក្រឡេកក៏ឃើញភ្លាមនោះ វាត្រូវបានគេចាត់ទុកថាជាប្រជ្រុយដែលកាន់តែពិសេសនិងសំខាន់ ដូចជាកំណប់ទ្រព្យដែលត្រូវបានគេលាក់ទុកអ៊ីចឹង។

៣. ត្របកភ្នែក
ប្រជ្រុយដែលមាននៅលើត្របកភ្នែករបស់អ្នក គឺជានិមិត្តសញ្ញានៃភាពមិនស្មោះត្រង់ មិនស៊ីសង្វាក់គ្នានៅក្នុងគ្រួសារ ហើយវាក៏បង្ហាញពីទំនោរពាក់ព័ន្ធនឹងការខាត
បង់ប្រាក់កាក់។ រីឯប្រជ្រុយដែលនៅក្រោមភ្នែករបស់អ្នកវិញ បង្ហាញថាអ្នកជាមនុស្សដែលឆាប់រំជួលចិត្តហួស ងាយនឹងទទួលរងការប៉ះទង្គិចចំពោះអារម្មណ៍។

៤. ថ្ពាល់
ប្រជ្រុយលើថ្ពាល់ បង្ហាញពីភាពឯកោដែលពិបាកនឹងអាចដោះស្រាយ ឬបំបាត់បានងាយៗ ដោយសារតែបែបនេះវានឹងធ្វើឲ្យអ្នកមានការពិបាកក្នុងការមានគូស្នេហ៍
ឬបង្កើតក្រុមគ្រួសារផ្ទាល់ខ្លួនមួយ។ ប៉ុន្តែប្រសិនបើប្រជ្រុយមានទីតាំងនៅចំផ្នត់លើផ្ទៃមុខដែលលេចឡើងពេលអ្នកញញឹមវិញនោះ គឺវាអាចជាការតំណាងឲ្យគ្រោះ
ថ្នាក់ផ្សេងៗដែលអាចនឹងកើតមានឡើង។

៥. ត្រចៀក
នៅក្នុងហោរាសាស្ត្រចិន ត្រចៀកទាំងគូ គឺតំណាងឲ្យអត្តចរិតនិងនិស្ស័យរបស់មនុស្ស ដូច្នេះប្រសិនបើមានប្រជ្រុយនៅលើទងត្រចៀកនោះវាជាសញ្ញាមួយបង្ហាញ
អំពីបុគ្គលិកលក្ខណៈនិងកេរ្តិ៍ឈ្មោះល្អ។ ប្រសិនបើនៅខាងក្នុងត្រចៀកនោះមានន័យថា អាយុវែង តែបើប្រជ្រុយមានទីតាំងនៅផ្នែកខាងលើនៃត្រចៀក គឺបង្ហាញពី
ភាពឈ្លៀសវៃ។ ប៉ុន្តែប្រសិនបើអ្នកមានប្រជ្រុយនៅលើត្រចៀកទាំងសងខាងនោះ អ្នកនឹងជាមនុស្សដែលមានឥទ្ធិពល មានអំណាច ហើយមានជីវិតប្រកបដោយផាសុកភាពរស់នៅបានសុខស្រួល។

៦. ច្រមុះ
ត្រូវប្រុងប្រយ័ត្ន! ប្រសិនបើអ្នកមានប្រជ្រុយនៅចុងច្រមុះ ព្រោះប្រជ្រុយត្រង់កន្លែងនេះវាតំណាងឲ្យអស្ថិរភាពដែលជាស្ថានភាពមិនទៀង។ វាក៏មានន័យថា អ្នកអាចនឹងជួបប្រទះនូវបញ្ហាក្នុងទំនាក់ទំនងជាមួយដៃគូ ឬសាច់ញាតិនៅថ្ងៃខាងមុខផងដែរ។ រីឯប្រជ្រុយនៅលើខ្ទង់ច្រមុះវិញ ជាសញ្ញាបង្ហាញថាអ្នកនឹងត្រូវធ្វើការធ្ងន់ ហើយលំបាក។ ចំពោះប្រជ្រុយដែលមានទីតាំងនៅចំហៀង ឬជិតរន្ធច្រមុះវិញ គឺចង្អុលបង្ហាញពីនរណាម្នាក់ដែលពូកែរកប្រាក់ ចេះទុកដាក់បានល្អត្រឹមត្រូវ និងកាន់តែពូកែ
ខាងការពារប្រាក់កាក់របស់ពួកគេ។

៧. ចង្កា
ប្រជ្រុយនៅលើចង្កាបង្ហាញពីការចេះអត់ធ្មត់ ការប្តេជ្ញាចិត្ត និងភាពចចេសរបស់បុគ្គលដែលមាន។ វាអាចនាំឲ្យទទួលបានជោគជ័យ ឬអត់ គឺអាស្រ័យលើរបៀបដែលអ្នកដឹកនាំ គ្រប់គ្រង រើសផ្លូវដើរក្នុងជីវិតខ្លួនឯង។ វាក៏តំណាងឲ្យភាពចាំបាច់នៃការផ្លាស់ប្ដូរ ឬធ្វើដំណើរ (ដោយសារតែចង្កាតែងតែមានចលនា)។ ។

៨. បបូរមាត់
ប្រជ្រុយនៅកៀនផ្នែកខាងស្ដាំ ឬខាងឆ្វេងនៃបបូរមាត់បង្ហាញថា អ្នកជាមនុស្សមាត់សំណាងជាមួយចំណីអាហារ ពោលគឺសម្បូរចំណីអាហារសម្រាប់ទទួលទាន។
អ្នកនឹងបានទទួលទាននូវអាហារល្អៗជាច្រើន។ ប្រសិនបើប្រជ្រុយស្ថិតនៅលើបបូរមាត់ខាងក្រោមនោះមានន័យថា កូនៗរបស់អ្នកនឹងទទួលបានជោគជ័យ។

៩. ក
ប្រជ្រុយនៅលើ-ក បង្ហាញពីលំហូរនៃថាមពល ក៏ដូចជាឥទ្ធិពល ប៉ុន្តែវាក៏អាចមានន័យដល់ការខកចិត្តផងដែរ។ ប្រសិនបើអ្នកមានប្រជ្រុយនៅចំកណ្ដាល-ក តែម្ដង
នោះ គឺវាតំណាងឲ្យចរិតមិនល្អពាល ដែលអាចបណ្ដាលឲ្យគ្រួសារជួបការពិបាកចិត្តនិងមានទុក្ខសោក៕