kalib9

ចិត្តវិទ្យា គឺជា ការសិក្សាអំពី ចិត្ត និង ឥរិយាបថ

ចិត្តវិទ្យា មានសារៈសំខាន់ណាស់ ពីព្រោះ វាណែនាំអំពី អ្វីដែលមនុស្សកំពុងមាន កំពុងប្រព្រឹត្តិ ឬ កំពុងមានអារម្មណ៍ (ធម្មជាតិរបស់មនុស្ស) ដែលផ្ទុយស្រឡះអំពី ទស្សនៈវិទ្យា ដែលព្យាយាមបង្វិលធម្មជាតិរបស់មនុស្ស ទៅរកការប្រណិបត្យតាមបែបឧត្តមគិតមួយ។

ចិត្តវិទ្យា៖ ពន្លឺ ១០ ចំនុច មានប្រយោជន៍សម្រាប់អានចិត្តមនុស្ស
ខាងក្រោមនេះជារឿងមួយចំនួនដែលអ្នកគួរដឹងអំពីចិត្តមនុស្ស ដែលបញ្ជាឥរិយាបថរបស់ពួកគេ:

១. នៅពេលដែលអ្នកស្ថិតនៅក្នុងចំណោមមនុស្សមួយក្រុម ហើយមានម្នាក់ បាននិយាយរឿងកំប្លែងមួយ ហើយមនុស្សគ្រប់គ្នាសើច, នៅពេលដែលសើចនោះ មនុស្សដំបូងដែលពួកគេ បានងាកសើចទៅមើលមុនគេបង្អស់ ជាធម្មតា គឺជាមនុស្សដែលជិតបំផុតនឹងពួកគេ។

២. អ្នកដែលមានឥរិយាបថនៃជំហ៊រល្អប្រសើរជាងមុន ជារឿយៗមានទំនុកចិត្តច្រើនជាង អ្នកដែលត្រូវឈរបែបខ្ជិល ហើយ ផ្អែកខ្លួនទល់នឹងអ្វីមួយ។

៣. របៀបនៃការស្លៀកពាក់របស់មនុស្សម្នាក់ គឺជាមធ្យោបាយមួយដើម្បីដឹងថា មនុស្សម្នាក់មានទំនុកចិត្តបែបណា។

៤. របៀបនៃការនិយាយរបស់មនុស្សម្នាក់ ក៏អាចប្រាប់បានច្រើនអំពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់។ អ្នកដែលនិយាយលឿន និង ខ្លាំងៗ ជារឿយៗ ជាមនុស្សដែលចូលចិត្តប្រឡូកនឹងសង្គមខាងក្រៅ, អ្នកដែលនិយាយច្បាស់ៗ មួយៗ (ប៉ុន្តែមិនយឺតពេក) ជាញឹកញាប់ មានទំនុកចិត្តចំពោះខ្លួនឯង ហើយអ្នកដែលនិយាយបែបខ្លាចៗជារឿយៗ គឺជាមនុស្សខ្មាស់អៀន។

៥. មនុស្សគ្រប់គ្នា គឺជាតួសំដែង និងតែងតែ ពាក់របាំងមុខ។

៦. ប្រសិនបើអ្នក បានជួបមនុស្សម្នាក់ ហើយមិនយូរប៉ុន្មាន គាត់ចាប់ផ្តើមនិយាយដើមអាក្រក់អំពីមនុស្សម្នាក់ផ្សេងទៀត, វា គឺជាសញ្ញាដំណឹងក្រហម ប្រាប់ថា បន្តិចទៀត គាត់ក៏នឹងនិយាយដើមអាក្រក់នៅខាងក្រោយខ្នងអ្នកដែរ។ នៅអោយឆ្ងាយពីប្រភេទនៃមនុស្សទាំងនោះ។

វិធីទាំងនេះធ្វើអោយអ្នកលូតកម្ពស់បានលឿនបំផុត

របបអាហារជំនួយការពន្លូតកម្ពស់យ៉ាងមានប្រសិទ្ធភាព
៧. ប្រសិនបើអ្នក ចង់ដឹងថាតើអ្នកអាចជឿទុកចិត្តនរណាម្នាក់បានឬទេ, អ្នកអាចធ្វើបាន។ ចូរអ្នក និយាយរឿងចចាមអារាមមួយដែលធ្លាប់លឺរួចមកហើយ រួចផ្លាស់ប្តូរនូវរឿងការពិតមួយ, ហើយអ្នកប្រាប់ម្នាក់នោះថា អោយរក្សាវាអោយបានស្ងាត់។ ចាំមើល ប្រសិនបើចចាមអារាមនោះ ត្រឡប់មករកអ្នកវិញឬអត់។ ប្រសិនបើវា ត្រឡប់មកមែន អ្នកត្រូវគូសមនុស្សម្នាក់នោះចេញពីបញ្ជីនៃមនុស្សដែល “អាចជឿទុកចិត្ត”បាន។ វិធីនេះ គួរតែត្រូវបានប្រើនៅពេលដែលចាំបាច់ប៉ុណ្ណោះ … ហើយនៅពេលដែលអ្នករកឃើញសម្ព័ន្ធមិត្តមួយហើយ អ្នកគួរតែនៅជាប់ជាមួយនឹងពួកគេ អោយបានយូរតាមតែអាចធ្វើបាន។

៨. បុគ្គលដែលមានភាពចាស់ទុំ គឺ បុគ្គលដែលនឹងទទួលស្គាល់ថា គាត់ មានកំហុស ជាជាងស្តីបន្ទោសស្ថានភាព / បរិស្ថាន ឬ មនុស្សផ្សេងទៀត។

៩. ចូរយកចិត្តទុកដាក់ទៅនឹងជើងរបស់មនុស្ស។ ប្រសិនបើអ្នក បានដើរខិតទៅជិត មនុស្សពីរនាក់ នៅ ពាក់កណ្តាលនៃការសន្ទនារបស់ពួកគេ ហើយ ពួកគេ ត្រឹមតែបង្វែរដងខ្លួនរបស់ពួកគេមករកអ្នក ប៉ុន្តែមិនបង្វិលជើងរបស់ពួកគេមករកអ្នក មានន័យថា ពួកគេ មិនចង់ឱ្យអ្នក ចូលរួមនៅក្នុងការសន្ទនានេះទេ, ដូច្នេះ អ្នកគួរតែព្យាយាមនៅពេលក្រោយ។ ដូចគ្នានេះដែរ ប្រសិនបើអ្នកកំពុងតែនៅក្នុងការសន្ទនាជាមួយអ្នករួមការងារដែលអ្នកគិតថា កំពុងយកចិត្តទុកដាក់ចំពោះអ្នក ប្រសិនបើពួកគេ បង្វែរត្រឹមតែដងខ្លួនរបស់ពួកគេមករកអ្នក ប៉ុន្តែជើងរបស់ពួកគេ មិនបង្វិលមករកអ្នកនោះទេ, មានន័យថា ពួកគេចង់សន្ទនាកាន់តែឆាប់បញ្ចប់។

១០. មនុស្ស នឹងបង្ហាញនូវរូបភាពមួយដែលជារបស់ពួកគេ មកកាន់អ្នក ហើយ ពួកគេ នឹងប្រយុទ្ធប្រឆាំងប្រើធ្មេញផង និង ប្រើក្រចកផង ដើម្បីនៅជាប់នឹងរូបភាពនោះ។ តើអ្នកចង់នៅខាងល្អរបស់ពួកគេឬទេ? ប្រសិនបើមិនចង់ប្រកាសសង្គ្រាមជាមួយពួកគេនោះទេ ចូរសរសើររូបភាពដែលពួកគេបាន បង្ហាញដល់អ្នកនោះ ហើយកុំនិយាយថា រូបភាពនោះខុស ឬ អាក្រក់យ៉ាងណានោះឡើយ។