kalib9

ធនាគារជាតិ​នៃ​កម្ពុជា​បានប្រកាស​ជូន​ដល់​ពលរដ្ឋ​ទាំងអស់​​ សូម​មានការ​ប្រុងប្រយ័ត្ន​BitCoins

ធនាគារជាតិ​នៃ​កម្ពុជា​បានប្រកាស​ជូន​ដល់​ពលរដ្ឋ​ទាំងអស់​​ សូម​មានការ​ប្រុងប្រយ័ត្ន​ ចំពោះ​ការប្រើប្រាស់​កាក់​ឌីជីថល​ពពួក​ប្រភេទ Bitcion (ការយក​លុយ​ទិញ​តួលេខ​ទឹកប្រាក់​ ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​ឯកជន​បរទេស ដើម្បី​ចាយវាយ​ជំនួស​រូបិយប័ណ្ណ) ដែល​កាក់​ឌីជីថល​នេះ កំពុងមាន​ការចាប់អារម្មណ៍​ច្រើន ​ពី​សំណាក់​ប្រជាជន​ក្នុងប្រទេស​មួយចំនួន​ នៅលើ​ពិភពលោក​ នៅ​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧។

ការប្រកាស​នេះ កាលពី​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៤ ក៏​ធនាគារជាតិ​ធ្លាប់បាន​ប្រកាស​ផងដែរ​ថា មិន​ទទួលស្គាល់​ឧបករណ៍ BitCoin និង​ឧបករណ៍​អេឡិចត្រូនិក​ ដែលមាន​លក្ខណៈ​ប្រហាក់​ប្រហែលជា​រូបិយប័ណ្ណ ឬ​ជា​ឧបករណ៍​ទូទាត់​ស្របច្បាប់ ​នៅ​ប្រទេស​កម្ពុជា។

ក្រោយ​បញ្ចប់​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី៤ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ លោកជំទាវ ជា សេរី អគ្គនាយិកា​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា ​បានលើកឡើង​ថា «ថ្មីៗនេះ​ខ្ញុំ​បាន​លឺថា ក្រុមហ៊ុន​មួយចំនួន​បាន​ដើរទៅ​បំផុសបំផុល​ប្រជាពលរដ្ឋ​ ដែល​លក់​នៅក្នុង​ហាង​ទំនិញ​មួយចំនួន ​ឲ្យ​ទទួលយក​កាក់​ឌីជីថល​នេះ​ ជា​រូបិយប័ណ្ណ បន្ទាប់មក​ចាំ​យក​កាក់​នេះ​ទៅ​ប្ដូរ​ជាមួយ​ធនាគារ​មួយចំនួន​នៅ​កម្ពុជា ដើម្បី​ប្ដូរ​យក​សាច់ប្រាក់​មកវិញ​ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​នឹង​ផ្ដល់ប្រាក់​កម្រៃជើងសារ​ជូន​ ដល់​ពលរដ្ឋ​ណា​ដែល​បាន​ប្រមូល​គ្នីគ្នា​ ឲ្យ​ទទួលយក​កាក់​នេះ​ជំនួស​រូ​បិ​បណ្ណ​ផងដែរ។

លោកស្រី ជា សេរី បន្តថា ក្នុងនាម​ជា​ធនាគារជាតិ​នៃ​កម្ពុជា ខ្ញុំ​សូម​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ទាំងអស់​ថា ​កាក់​ទាំងនោះ​ធនាគារជាតិ មិន​ទទួលស្គាល់​នោះឡើយ ព្រោះ​អាចជា​ឧបករណ៍​មួយ​ផ្ដល់​ហានិភ័យ​ខ្ពស់…ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន ​ធនាគា​ជាតិ​សូម​ប្រកាសថា មិន​ទទួលស្គាល់ និង​ទទួលខុសត្រូវ​ចំពោះ​ការ​ជួញដូរ​កាក់​ឌីជីថល ដូចជា​ប្រភេទ Bitcoin នោះទេ»។

លោកស្រី​បាន​បន្ថែមថា ធនាគារជាតិ​បាន​ទាក់ទង​ទៅខាង​ធនាគារពាណិជ្ជ​រួចរាល់​ហើយ​ដែរ ដោយ​ក្រើន​ប្រាប់​ថា មិន​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ណា​ពាក់ព័ន្ធ និង​កាក់​ឌី​ជថ​ល​នេះឡើយ។ ចំណែក​ពលរដ្ឋ​វិញ​ក៏​សូម​ប្រុងប្រយ័ត្ន​ដូចគ្នា​ដែរ ព្រោះ​កាលណា​ទទួល​កាក់​នេះ​មកហើយ​ តែ​ធនាគារពាណិជ្ជ​មិន​ទទួល​នោះ ​នឹង​នាំ​ឲ្យ​មានការ​ខាត​បង់។

ការប្រើប្រាស់​រូប​បិ​យ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច (ប្រភេទ Bitcoin) បាននិងកំពុង​ពេញនិយម​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​មួយចំនួន ​ដូចជា​ជប៉ុន អាមេរិក និង​តំបន់​អឺរ៉ុប​ជាដើម ​ដែល​គេ​ប្រើប្រាស់​រូបិយប័ណ្ណ​នេះ​ ជំនួស​ក្រដាសប្រាក់៕

error: Content is protected !!