kalib9

ទោះជានៅក្នុងឧស្សាហកម្មអ្វីក៏ដោយ ឧបសគ្គជាទូទៅទាំងបីនេះ តម្រូវឱ្យម្ចាស់អាជីវកម្ម…

ទោះជានៅក្នុងឧស្សាហកម្មអ្វីក៏ដោយ ឧបសគ្គជាទូទៅទាំងបីនេះ តម្រូវឱ្យម្ចាស់អាជីវកម្មទាំងអស់រក្សាតុល្យភាព ដែលមានយុទ្ធសាស្រ្តរយៈពេលវែងឆ្ងាយ។

ជាយូរមកហើយដែលគេចាត់ទុកថា សហគ្រិនភាពជាដំណើរចែកមិនដាច់ពីការព្យាយាម ប្រឹងប្រែងដើម្បីសម្រេចគោលដៅ។ សូម្បីតែនៅក្នុងសម័យកាល ដែលមានបច្ចេកវិទ្យាទំនើបៗ ចាំជួយគ្រប់ស្ថានការណ៍ ក៏មានតែសហគ្រិនបន្តិចបន្តួចប៉ុណ្ណោះ ដែលដើរបានយូរក្នុងដំណើរនេះ។ អ្នកខ្លះទៀតបរាជ័យតាំងពីពេលចាប់ផ្តើម ហើយមនុស្សមួយចំនួនទៀត មិនបានទាំងចាប់ផ្តើមសោះតែម្តង។ ប្រសិនបើអ្នកចង់ដើរឱ្យបានវែងឆ្ងាយ និងជោគជ័យលើវិថីសហគ្រិនភាព អ្នកត្រូវស្គាល់ឧបសគ្គទាំងបី៖

១. ជៀសវាងការធ្វើការហួសកម្លាំង
មហិច្ឆតាដែលឆេះក្នុងចិត្តសហគ្រិនក៏អាចនឹងរុញច្រានឱ្យយើងដួលរលំបានដែរ។ មនុស្សយើងភាគច្រើនចំណាយពេលវេលា លុយកាក់ មហិច្ឆតា និងកម្លាំងកាយចិត្តលើដំណើរផ្សងព្រេងរបស់យើង។ យើងប្រថុយនឹងការដួលរលំ ប្រសិនបើបន្តធ្វើការមិនឈប់គ្រប់ពេល។ ពេលខ្លះសហគ្រិនក៏ដកឃ្លាមួយរយៈពីការងារ ដើម្បីបញ្ចូលថាមពលថ្មីដែរ។

ការសិក្សាមួយរបស់ក្រុមហ៊ុន Xero ក្នុងពេលថ្មីៗនេះបានរកឃើញថា ម្ចាស់ពាណិជ្ជកម្មខ្នាតតូច១៤ភាគរយជឿថា គេអាចពិនិត្យមើលពាណិជ្ជកម្មរបស់គេបាន ក្នុងពេលកំពុងតែសម្រាកលំហែកាយ នៅកន្លែងឆ្ងាយពីការងារ។ ចំណែកម្ចាស់ពាណិជ្ជកម្មខ្នាតតូច៨៥ភាគរយផ្សេងទៀត សារភាពថាគេធ្វើការទាំងនៅក្នុងពេលសម្រាកលំហែកាយ។ សហគ្រិនភាគច្រើនជ្រើសរើសប្រើប្រាស់ច្បាប់៨០.២០ គឺនៅក្នុងពេលសម្រាកលំហែកាយ គេចំណាយពេល៨០%សប្បាយផ្ទាល់ខ្លួន និងទុកពេល២០%ធ្វើការ។

ទោះជាអ្នកប្រើប្រាស់វិធីណាក៏ដោយ រឿងដែលសំខាន់គឺអ្នកត្រូវមានពេលខ្លះ ដើម្បីសម្រាកពីការងារទើបជាការល្អសម្រាប់ផ្នត់គំនិត ជាអ្នកដើរទៅមុខបានវែងឆ្ងាយ។ បើអ្នកមិនយកចិត្តទុកដាក់ ចំពោះសុខភាពផ្ទាល់ខ្លួនទេ ពាណិជ្ជកម្មរបស់អ្នកនឹងជួបបញ្ហាជាក់ជាមិនខាន។

២. តាមដានលំហូរលុយ
លំហូរលុយជាសរសៃឈាមនៃពាណិជ្ជកម្មទាំងអស់។ តាមពិតទៅការគ្រប់គ្រងលំហូរលុយមិនបានល្អ ជាមូលហេតុចម្បងមួយដែលធ្វើឱ្យពាណិជ្ជកម្មដួលរលំ។ ការតាមដានលំហូរលុយចូលនិងលុយចេញប្រហែលជាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាជាកត្តាកំណត់ភាពខុសគ្នា រវាងសហគ្រិនល្អនិងសហគ្រិនអស្ចារ្យ។ ការបង្កើតផែនការគ្រប់គ្រង លំហូរលុយច្បាស់លាស់ជារឿងសំខាន់ ដើម្បីធានាដល់អាយុជីវិតរបស់ពាណិជ្ជកម្ម។

៣. ប្រមូលដើមទុន
នៅក្នុងដំណាក់កាលបត់បែននៃដំណើរពាណិជ្ជកម្មរបស់អ្នក អ្នកនឹងត្រូវការប្រមូលដើមទុនបន្ថែម ដើម្បីអាចពង្រីកសកម្មភាពនិងអនុវត្តគំនិតថ្មីៗបន្ថែមទៀត។ ប្រសិនបើអ្នកគឺជាសហគ្រិនជើងថ្មី អ្នកនឹងច្រើនតែបាត់បង់អត្ថប្រយោជន៍ ដោយសារកង្វះខាតបណ្តាញទំនាក់ទំនង ឬប្រភពនៃប្រាក់ចំណូលពីពាណិជ្ជកម្មកន្លងមក។ ក្នុងពេលដែលមនុស្សភាគច្រើន គិតដល់តែការខ្ចីលុយពីធនាគារមកពង្រីកពាណិជ្ជកម្ម សហគ្រិនសម័យថ្មីមានជម្រើសច្រើនផ្សេងទៀត ក្នុងការប្រមូលដើមទុន។ សហគ្រិនត្រូវចងចាំថា គេមិនអាចពឹងលើប្រភពតែមួយ ក្នុងការប្រមូលដើមទុននោះទេ បើមិនដូច្នោះ គេនឹងឃើញផ្លូវទាល់យ៉ាងឆាប់។

ប្រភព​៖ Entrepreneur

error: Content is protected !!