kalib9

Qualcomm Snapdragon 845 ផ្តោតលើ AI, VR និងអាយុកាលថ្ម

ក្រុមហ៊ុន Qualcomm ​ថ្មីៗ​នេះ បាន​ប្រកាស​ចេញ​ឈីប​អង្គ​ប្រតិបត្តិ​ជំនាន់​ថ្មី​គឺ Snapdragon 845 ​សម្រាប់​បំពាក់​នៅ​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ នៅ​ក្នុង​កិច្ចប្រជុំ Snapdragon Tech Summit។ 845 ​ជា​អ្នក​ស្នង​តំណែង​ពី​ឈីប​ដ៏​ពេញ​និយម​ Snapdragon 835 ដែល​ចេញ​កាលពី​ឆ្នាំ​មុន។ ឈីប​ថ្មី​នេះ នឹង​បាន​បន្ថែម​សមត្ថភាព ប្រសិទ្ធភាព​ដំណើរការ​ខ្ពស់​ជាង​មុន ហើយ​កែលំអ​លើ​ផ្នែក​រូបភាព។


ឈីប​ខួរក្បាល​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​អាមេរិក​នេះ ទំនង​នឹង​ឃើញ​វត្តមាន​របស់​វា​នៅ​លើ​ស្មាតហ្វូន Android ​កំពូលៗ​អំឡុង​ឆ្នាំ២០១៨ ខាង​មុខ ហើយ​ក៏​អាច​ឃើញ​ប្រើ​នៅ​លើ​ឡេបថប Windows 10 ផង​ដែរ។ កាលពី​ឆ្នាំ​មុន​បន្ទះ​ឈីប Snapdragon 835 ត្រូវ​បាន​ផលិត​ខ្នាត ១០ណានូម៉ែត្រ ​ហើយ​ចំណែក​ឈីប​ថ្មី 845 នេះ​វិញ នឹង​នៅ​រក្សា​ទំហំ​ខ្នាត​នេះ​ដដែ។ Qualcomm នឹង​ភ្ជាប់​ឈីប 845 ​ជាមួយ​ម៉ូឌឹម X20 LTE ​ថ្មី​ចុងក្រោយ ដែល​នឹង​ផ្ដល់​ល្បឿន​តំណភ្ជាប់ gigabit លើ​បណ្ដាញ។


ក្រុមហ៊ុន Qualcomm កំពុង​រៀបចំ​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក្នុង​សប្ដាហ៍​នេះ​តែម្ដង ដែល​យើង​នឹង​អាច​បាន​ដឹង​សមត្ថភាព​កាន់តែ​លំអិត​របស់​ឈីប Snapdragon 845 នេះ៕

techcrunch.com

error: Content is protected !!