kalib9

ធ្លាប់យល់សប្ដិឃើញដួលឫក៏ចេះហោះទេ?

ធ្លាប់យល់សប្ដិឃើញដួលឫក៏ចេះហោះទេ?​​ ហើយវាមានន័យថាម៉េច?បើចង់ដឹង តោះចូលអាន

សុបិនធម្មតា សុបិនអាក្រក់អាចស្ដែងឡើងនូវផ្នែកខ្លះនៃអារម្មណ៍ មនោសញ្ចេតនា និងស្ថានភាពបច្ចុប្បន្នរបស់មនុស្ស។ ក្រៅពីនេះ ការយល់សប្ដិអាក្រក់ ក៏ស្ដែងចេញនូវការព្រួយបារម្ភ ការភ័យខ្លាចក្នុងចិត្តរបស់ម្ចាស់វាផងដែរ។

១. យល់សប្ដិឃើញដួល ៖

ជាសុបិនអាក្រក់មួយនេះ ប្រាប់ថា អ្នកកំពុងជួបបញ្ហាអ្វីមួយក្នុងជីវិត ដោយអ្នកមិនអាចគ្រប់គ្រងវាបាន។ សុបិននេះ ក៏បង្ហាញអំពីអារម្មណ៍ធុញទ្រាន់ ឬក៏ ត្រូវមិត្តម្នាក់​ដែលខ្លួនទុកចិត្ត ធ្វើឱ្យអ្នកអស់សង្ឃឹម។

២. យល់សប្ដិឃើញត្រូវវង្វេង ៖

បង្ហាញថា អ្នកកំពុងត្រូវរង្វេង ឬបាត់បង់ទិសដៅក្នុងជីវិតពិត។ វាក៏បង្ហាញពីអារម្មណ៍ភ័យព្រួយអំពីភាពមិនសមស្របទៅលើបញ្ហាអ្វីមួយផងដែរ។

៣. សុបិនឃើញបាក់ធ្មេញ ឬជ្រុះសក់ ៖

មានន័យថា អ្នកកំពុងប្រឈមនឹងបញ្ហានៃរូបរាងខាងក្រៅ និងមានទាក់ទិននឹងមនុស្សដទៃ។ សុបិនអាក្រក់នេះក៏អាចបង្ហាញថា អ្នកកំពុងមានអារម្មណ៍​កណ្ដោចកណ្ដែង ឯកោ មិនមានអ្វីជាទីពឹង។

៤. យល់សប្ដិឃើញត្រូវគេដេញ ៖

គឺជាសញ្ញាបង្ហាញថា អ្នកកំពុងគេចចេញពីអ្វីមួយក្នុងជីវិតពិត និងបដិសេធការប្រឈមនឹងបញ្ហា។

៥. យល់សប្ដិឃើញអាក្រាត នៅចំពោះមុខមនុស្ស ៖

ប្រការនេះ ទាក់ទិននឹងអារម្មណ៍ខ្មាស់អៀន ឬ​ត្រូវគេបកអាក្រាតនូវចំណុចខ្សោយរបស់ខ្លួន។ សុបិននេះ ក៏ចង្អុលបង្ហាញនូវបញ្ហាអ្វីមួយដែលមិន​សមស្របនឹងសង្គម ហើយម្ចាស់សុបិន មានចំណុចអាក្រក់ខ្លះ ងាយនឹងត្រូវគេរិះគន់។

៦. សុបិនឃើញសត្វពីងពាង ៖

គឺជាសុបិនអាក្រក់ ប្រាប់ថា អ្នកកំពុង “កាន់ខ្សែ ញាក់” អ្នកណាម្នាក់ ឬផ្ទុយកវិញ អ្នកកំពុងត្រូវដោះស្រាយរឿងអ្វីមួយ។

៧. យល់សប្ដិឃើញខ្មោច ឬ​ស្លាប់ ៖

Kalib9

អ្នកជំនាញការមួយចំនួនយល់ថា ការយល់សបឃើញស្លាប់បង្ហាញថាម្ចាស់សុបិន ចង់ឱ្យមានការប្ដូរផ្លាស់ក្នុងជីវិតរស់នៅ។ ប៉ុន្ដែ ការយល់សបឃើញកំពុងត្រដរខ្យល់ គឺអាចទាក់ទិននឹងការព្រួយបារម្ភអំពីបរាជ័យ។

៨. យល់សប្ដិឃើញចេះហោះ ៖

ប្រសិនអ្នកយល់សប្ដិឃើញចេះហោះ ដោយខ្លួនជាអ្នកគ្រប់គ្រងទាំងស្រុង នោះង្ហាញថា អ្នកកំពុងមានសេរីភាពពេញលេញ។ ប៉ុន្ដែ ប្រសិន យល់សប្ដិឃើញ​ចេះ​ហោះ ក្នុងស្ថានភាពបាត់បង់ការគ្រប់គ្រង នោះវានឹងជាសុបិនអាក្រក់ ទាក់ទិននឹង​ការភ័យខ្លាច​ចំពោះ​ការបាត់បង់ភាពជាម្ចាស់ការ ទៅលើសំណាងរបស់ខ្លួន។

៩. សុបិនឃើញដៃគូស្នេហាក្បត់ចិត្ត ៖

គឺជាសុបិនអាក្រក់មួយ កើតឡើងនៅពេលមនុស្សម្នាក់មិន​ត្រូវបានប្រពន្ធ/ប្ដី របស់ខ្លួន យកចិត្តទុកដាក់ក្នុងកម្រិតមួយដែលអាចទទួលយកបាន។ ប្រការនេះ អាចបង្ហាញថា អ្នកទាំងពីរគួរតែចំណាយពេលវេលា សម្រាប់គ្នាឱ្យបានច្រើនជាងមុន។

១០. យល់សប្ដិឃើញត្រូវចូលរួមការប្រឡង ៖

គឺជាសុបិនអាក្រក់មួយ ទាក់ទិននឹងអសន្ដិសុខនិងការ​មិនមានទំនុកចិត្តលើខ្លួនឯង។ វាអាចបង្ហាញអំពីអារម្មណ៍ដែលត្រូវគេត្រួតពិនិត្យ ការមិន​ទាន់​ត្រៀមខ្លួនជាស្រេចសម្រាប់ជីវិតរស់នៅ និងមិនទាន់បញ្ចេញឱ្យអស់នូវសមត្ថភាពរដែលខ្លួនមាន៕

error: Content is protected !!