kalib9

មនុស្ស​ជោគជ័យ​ជា​ច្រើន​ដែល​មាន​បទពិសោធន៍​ជ្រៅជ្រះ​ក្នុង​ជីវិត​តែង​រៀបចំ​ពាក្យ​សំដី​ល្អៗ

មនុស្ស​ជោគជ័យ​ជា​ច្រើន​ដែល​មាន​បទពិសោធន៍​ជ្រៅជ្រះ​ក្នុង​ជីវិត​តែង​រៀបចំ​ពាក្យ​សំដី​ល្អៗ ដើម្បី​លើក​ទឹក​ចិត្ត​ និង​ប្រាប់​ការពិត​មួយ​ចំនួន​​ដល់​មនុស្ស​ជំនាន់​ក្រោយ​របស់​ខ្លួន​ដែល​សម្លឹង​រក​ជោគជ័យ​ក្នុង​ជីវិត។
ខាង​ក្រោម​នេះ​ជា​សម្រង់​សម្ដី​ពី​បុគ្គល​ជោគជ័យ​បី​រូប​ដែល​អ្នក​អាច​នឹង​យក​មក​ប្រើ​នៅ​ក្នុង​ដំណើរ​ស្វែង​រក​​ជោគជ័យ។

“ប្រសិន​​អ្នក​ព្យាយាម​ធ្វើ​អ្វី​មួយ​ដែល​ជា​ប្រយោជន៍ អ្នក​បាន​សម្រេច​ជោគជ័យ​មួយ​​ដ៏​អស្ចារ្យ​រួច​ទៅ​ហើយ សូម្បី​មុន​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ធ្វើ​រឿង​នោះ​ទៅ​ទៀត។ ចូរ​បំភ្លេច​ពី​បរាជ័យ។ ប្រសិន​បើ​កិច្ចការ​មិន​ដំណើរការ​ដូច​ដែល​អ្នក​ត្រូវការ​ទេ ចូរ​អ្នក​ងើប​មុខ​​ឡើង​ជាមួយ​នឹង​មោទនភាព ហើយ​ចាប់​ផ្ដើម​ធ្វើ​ម្ដង​ទៀត ហើយ​ព្យាយាម​ម្ដង​ទៀត ហើយ​ព្យាយាម​ម្ដងទៀត!” Sarah Dessen។
“ការ​អប់រំ​នៅ​សាលា​នឹង​ផ្ដល់​ចំណេះ​ដឹង​សម្រាប់​ការ​ចិញ្ចឹម​ជីវិត​របស់​អ្នក ការ​អប់​រំ​ខ្លួន​ឯង​នឹង​ផ្ដល់​សំណាង​ដល់​អ្នក។” Jim Rohm ។

“ពេល​អ្នក​ឃើញ​មនុស្ស​ពូកែ គិត​ដល់​វិធី​ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​ពូកែ​ដូច​គេ។ ពេល​អ្នក​ឃើញ​មនុស្ស​មិន​សូវ​ពូកែ ចូរ​មើល​មក​ខ្លួន​ឯង​រក​ចំណុច​ខ្សោយ។” Confucius ។
តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​របស់​ពួក​គាត់?