kalib9

ប្រុសៗត្រូវតែដឹង!!! ទម្លាប់​អា​ក្រក់៧ចំណុចដែល​ធ្វើ​ឲ្យ​លិង្គរបស់អ្នក​កាន់​តែ​តូច!

មាន​ទម្លាប់​អាក្រក់​មួយ​ចំនួន ដែល​អ្នក​ធ្វើ​វា​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​អ្នក​មិន​ដឹង​ថា​ការ​ធ្វើ​បែប​នេះ​យូរ​ៗទៅ វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ដល់​សុខ​ភាព​ផ្លូវ​ភេទ​នោះ​ទេ។ ជា​ពិសេស​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​ពិសារ​ស្រា, ជក់​បារី, ស្ទីម, អង្គុយ​យូរពេក… វា​គឺ​ជា​ទម្លាប់​ដ៏អាក្រក់ ដែល​ធ្វើ​ឲ្យ​អាអូនតូច​របស់​អ្នក​កាន់​តែ​តូច​ទៅៗ។

១. អង្គុយយូរពេក៖
បើយោងតាមការស្រាវជ្រាវ​ដោយ​ក្រុម​អ្នក​ជំនាញ​ផ្លូវ​ភេទ​បាន​បង្ហាញ​ថា បុរស​ដែល​អង្គុយ​យូរ​ពេក​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព “អាអូនតូច” ជាខ្លាំង។ ការ​អង្គុយ​យូរ​ច្រើន​ពេក​នោះ​អាច​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​របស់​បុរស​មាន​ភាព​ស្លេក​ស្លាំង ព្រោះ​ចរាចរ​នៃ​ឈាម​រត់​មិន​បាន​ល្អ។

ជា​ពិសេស​សម្រាប់​បុរស ដែល​ឧស្សាហ៍​ស្លៀក​ពាក់​រឹប​តឹង អាច​ធ្វើ​ឲ្យ​សីតុណ្ហា​ភាព​របស់​លិង្គ​កាន់​តែ​មាន​កម្តៅ​ខ្ពស់​​ជាង​រាង​កាយ។ នោះ​ហើយ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​អា​អូន​តូច របស់​លោក​អ្នក​កាន់​តែ​តូច ហើយ​សមត្ថភាព​នៃ​ការ​រួម​ភេទ​របស់​អ្នក​មាន​ការ​ចុះ​ខ្សោយ​ដែរ។

២. ជក់បារីអាចប៉ះពាល់ដល់មេជីវិតឈ្មោល៖
ការ​សិក្សា​នេះ​ក៏​បាន​បង្ហាញ​ដែល​ថា អ្នក​ដែល​ជក់​បារី ២០ ដើម​ក្នុង​មួយ​ថ្ងៃ អត្រា​នៃ​ការ​រស់​រាន​នៃ​មេជីវិត​ឈ្មោល​មាន​ត្រឹម​តែ ៥០ ភាគរយ តែ​ប៉ុណ្ណោះ។ជាង​នេះ​ទៅ​ទៀត​ធ្វើ​ឲ្យ​គុណ​ភាព​នៃ​មេជីវិត​ឈ្មោល​កាន់​តែ​ខ្សត់​ខ្សោយ​ទៅៗ រហូត​ដល់​មានជំងឺ​ងាប់​លិង្គ​ទៀត​ផង។

ម្យ៉ាង​វិញ​ទៀត​ជាតិ​នីកូទីន ដែល​មាន​នៅ​ក្នុង​បារី អាច​បណ្តោល​ឲ្យ​មាន​រោគ កន្ទ្រាក់​សាច់​ដុំ និង​បញ្ហា​សាច់​ដុំ។ លោក​វេជ្ជ​បណ្ឌិត​បាន​បង្ហាញ​ថា ការ​ជក់បារី​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ប្រដាប់​ភេទ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​លិង្គ​កាន់​តែតូច និង​ប្រវែង​កាន់​តែ​ខ្លី។

៣. ពិសារគ្រឿងស្រវឹងធ្វើឲ្យប៉ះពាល់ដល់ក្រពេញប្រូស្តាត៖
ចំពោះបុរសដែលពិសារគ្រឿងស្រវឹងច្រើន​ពេក ធ្វើ​ឲ្យ​ប្រឈម​មុខ​នឹង​ហានិ​ភ័យ​នៃ​ជំងឺម​ហារីក​ក្រពេញ​ប្រូស្តាត។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ប្រសិន​បើ​អ្នក​ផឹក​គ្រឿង​ស្រវឹង​ក្នុង​មួយ​ថ្ងៃ ៤ ដប ឬក៏​ពិសា​ស្រា​ក្នុង​មួយ​សប្តាហ៍ ៥ ថ្ងៃ អាចប្រឈម​នឹងជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ខ្ពស់​ជាង​អ្នក​មិន​បាន​ពិសា​ពីរ​ដង។

ក្រៅពី​នេះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ ថប់​អារម្មណ៍, ទុក្ខ​ព្រួយ, អស់​កម្លាំង ហើយ​ការ “ប្រយុទ្ធ” ច្រើន​ពេក​ក៏​ធ្វើ​ឲ្យមាន​រោគ​សញ្ញ​ធ្ងន់​ធ្ងរ​ដល់​ក្រពេញ​ប្រូស្តាត​ផង​ដែរ។

៤. ការស្ទីមធ្វើឲ្យប៉ះពាល់ដល់មេជីវិតឈ្មោល៖
សីតុណ្ហភាពដែលសមរម្យបំផុតសម្រាប់​បុរស​ក្នុង​ការ​ផលិត​មេជីវិត​ឈ្មោល គឺ ៣៥,៦ ដល ៣៦ អង្សា​សេ ប៉ុន្តែ​បុរស​មាន​ទម្លាប់ ឬការ​ងូត​ទឹក​ក្តៅ ឬ​ក៏​ទៅ​ស្ទើម ដោយ​អង្គុយ​យូរ​ពេក ធ្វើ​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការ​ផលិត​មេជីវិត​ឈ្មោល​មាន​ការ​ថយ​ចុះ។ ដូច្នេះ​បុរស​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ នៅ​ពេល​ដែល​សីតុណ្ហ​ភាព​ក្នុង​ការ​ស្ទីម លើស​កម្រិត។

៥. ឆាប់មានការរួមភេទពេក៖
ការប្រញាប់បង្កើតទំនាក់ទំនងផ្លូវភេទ នៅ​វ័យ​ក្មេង​ពេក គឺ​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​សមត្ថភាព​អវៈ​យវៈ​ភេទ​ឆាប់​អស់​ឥទ្ធិពល។ ជា​ពិសេស​វា​អាច​ធ្វើ​ឲ្យ​បុរស​ងាយ​ទទួល​រង​នូវ​ការ​ខូច​មុខ​ងារ​ផ្លូវ​ភេទ ការ​បញ្ចេញ​ទឹក​កាម​មិន​គ្រប់​ខែ និង​អាច​បណ្តោល​ឲ្យ​មាន​ជំងឺងាប់​លិង្គ​ជា​ដើម។

៦. មើលរឿង អាសអាភាសច្រើនពេក៖
មាន​មនុស្ស​ជា​ច្រើន​យល់​ថាការ​មើល​រឿង​អាស​អាភាស​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ចំណង់ រួម​ភេទ ។ ទោះ​ជា​យ៉ាង​ណា​ទម្លាប់​អាក្រក​នេះ ឆាប់​ធ្វើ​ឲ្យ​អាអូន​តូច​របស់​លោក​អ្នក​ងាយ​ទទួរង​ផល​ប៉ះពាល់​បំផុត។

៧. អនាម័យមិនត្រឹមត្រូវបណ្តោលឲ្យគ្មានកូន៖
បុរសភាគច្រើនយកចិត្តទុកដាក់តិចតួច​បំផុត​ក្នុង​ការ​ធ្វើអនាម័យ​ទៅលើ “អាអូនតូច”។ ប្រសិន​បើ​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អនាម័យ​ប្រដាប់​ភេទ​ឲ្យ​បាន​ញឹក​ញាប់​ទេ ធ្វើ​ឲ្យ​​មាន​​បាក់​​តេរី​ បង្ក​​ឲ្យ​​មាន​ការ​រលាក​ដល់​ស្បែក, ជំងឺ​រលាក​ផ្លូវ​​ប្រព័ន្ធ​បញ្ចេញ​ទឹក​នោម, រលាក​ក្រពេញ​ប្រូស្តាត… ដោយ​ហេតុ​នេះ​ប៉ះ​ពាល់​ដល់​សកម្មភាព​ផ្លូវ​ភេទ​សូម្បី​តែ​សមត្ថភាព​នៃ​ការ​មាន​កូន​ក៏​ត្រូវ​កាត់​បន្ថយ​ដែរ៕