kalib9

សំខាន់ណាស់សម្រាប់ស្រ្តី!!! វិធីសាស្រ្តងាយៗ ដើម្បីបំបាត់ខ្លិនទ្វារមាស

ក្លិន​មិន​ល្អ​ ​ពិត​ជា​គួរ​ឲ្យ​ខ្មាស​ណាស់​! មិន​ដឹង​គួរ​ធ្វើ​យ៉ាង​ណា? កុំ​បារម្ភ​! ​វិធីទាំងនេះ​អាច​ជួយ​​បាន៖

ដំបូង​ រក​មូល​ហេតុ​សិន៖ ​ត្រូវ​រក​មើល​សិន​ថា​ក្លិន​ចេញ​មក​កន្លែង​ណា?​ ជួលកាល​ ​ក្លិន​អាច​បណ្ដាល​មក​ពី​រដូវ, ញើស, ឬ ការ​ប្រែប្រួល​អ័រម៉ូន​។​

អាការៈ​ដែល​ធ្វើ​ឲ្យ​មាន​ក្លិន​៖ ការ​ឈឺ​ចាប់​ឬ​ចេញ​កន្ទួល​ក្រហម​ លើ​ទ្វារ​មាស​អាច​កើត​ចេញ​ពី​ខោទ្រនាប់​មិន​ស្អាត​ ឬ​​ទឹក​អប់​ដែល​យើង​ប្រើ​។ គួរ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​តូច​ៗ​ទាំង​នេះ​ផង។​

-រក្សា​សំណើម​ក្នុង​ខ្លួន​៖ ផឹក​ទឹក​ពី​ ៨​ ទៅ​ ១០​កែវ​ក្នុង​១​ថ្ងៃ​ព្រោះ​វា​អាច​ជួយ​ច្រាន​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន​ ​ព្រម​ទាំង​ជួយ​រក្សា​តុល្យ​ភាព​​ខ្លួនប្រាណ​ទៀត​ផង។​​​​

-រក្សា​អនាម័យ៖​ ពេល​អាកាស​ធាតុ​ក្ដៅ​ហើយ​យើង​មិន​សូវ​បាន​ងូត​ទឹក​​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ក្លិន​ដែរ។​ គួរ​ងូត​ទឹក​ ​សម្អាត​ទ្វារ​មាស​ឲ្យ​បាន​ស្អាត។

-ប្រើ​ខ្ទឹម​ស​៖ ធ្លាប់​ឮ​ពី​មុន​មក​ទេ?​ ខ្ទឹម​អាច​ប្រឆាំង​បាក់តេរី​បាន​យ៉ាង​ពូកែ​។ ដំ​ខ្ទឹម​ស្រស់​២-៣​កំពឹស ហើយ​យក​មក​លាប​នៅ​បរិវេណ​ទ្វារមាស​ប្រហែល​ជា​ ១០​ នាទី ​បន្ទាប់​មក​​ងូត​ទឹក​​សម្អាត​ចេញ។​ ​

-ទឹកដោះគោ​ជូរ៖ ​ជួយ​គ្រប់គ្រង​កម្រិត​ pH ដែល​សម្រួល​ដល់​ការ​គ្រប់​គ្រង​ក្លិន។​ ញ៉ាំ និង​លាប​វា​ក្នុង​ទ្វារមាស​បន្ទាប់​មក​លាង​ចេញ។​ រយៈ​ពេល​មួយ​អាទិត្យ​ អ្នក​នឹង​ឃើញ​ប្រសិទ្ធ​ភាព។​

-​ញ៉ាំ​ផ្លែ​ក្រូច៖ អាច​ជា​ក្រូច​ឆ្មារ, ក្រូច​ពោធិ៍សាត់, ក្រូចថ្លុង ឬ​ក៏​ផ្លែ​ម្នាស់​ក៏​បាន។​ ពួក​វា​មាន​វីតាមីន​ C ខ្ពស់​, ​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​ប្រឆាំង​ក្លិន​ទ្វារមាស​បាន។

-កុំ​ញ៉ាំ​ម្ហូប​មួយ​ចំនួន​៖ ដូច​ជា​ អាហារ​ហឺ, ខ្ទឹម​បារាំង, ស្ពៃ​ក្ដោប ឬ​ខាត់ណា​ ព្រោះ​ពួក​វា​ធ្វើ​ឲ្យ​កាន់​តែ​មាន​ក្លិន​។​

-ប្រើ​រមៀត៖ យក​រមៀតម៉ត់​មួយ​ស្លាបព្រា​កាហ្វេ​ ​លាយ​ជាមួយ​ទឹក​ដោះ​គោ​មួយ​កែវ។​ ញ៉ាំ​វា​មុន​ពេល​ចូល​គេង​នឹង​ជួយ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​

-ដឹង​ថា​ពេល​ណា​គួរ​ទៅ​ជួប​គ្រូ​ពេទ្យ៖ បើ​សិន​ជា​ព្យាយាម​គ្រប់​វិធី​ហើយ​នៅ​តែ​មិន​បាន​ផល​ រយៈ​ពេល​មួយ​សប្ដាហ៍​ហើយ​ យើង​គួរ​តែ​ទៅ​ជួប​គ្រូ​ពេទ្យ​៕