kalib9

មមី ជូត ម្សាញ់ កុរ និង ថោះ នឹង​ជួបមហា​សំណាង​ និង សំបូរទ្រព្យ​ហូរហៀរ ក្នុង​ឆ្នាំ​ ២០១៩ ខាង​មុខ !

មិនថាគ្រួសារគេ គ្រួសារខ្ញុំ សុទ្ធតែចង់ឲ្យមានសមាជិក​ណាម្នាក់ ឬក៏ទាំងអស់គ្នា មានទ្រព្យ ធនហូរហៀរនាថ្ងៃអនាគត ដើម្បីជួយផ្គត់ផ្គង់ អ្នកដែលខ្សត់ខ្សោយជាង ។ កាលបើគ្រួសារមួយ ឬក៏ពូជពង្សមួយ មានអ្នកមានយ៉ាងតិច ម្នាក់ យ៉ាងហោចណាស់ ក៏ពូជពង្ស នោះ មិនត្រូវបាន អ្នកដទៃ មើលងាយ ដៀលត្មេះ ដែរ ប៉ុន្តែ ដោយសារតែវាសនានៃ មនុស្សម្នាក់ៗមិនដូចគ្នានោះ អ្នកខ្លះក៏កើតមកក្នុងគ្រួសារដែលមានទ្រព្យធនស្តុកស្តម្ភស្រាប់ ឯអ្នកខ្លះទៀតក៏កើតមកក្នុងគ្រួសារដែលមានស្ថានភាពយ៉ាប់យ៉ឺន។ តើឆ្នាំ​ទាំង ៥ ​ខាងក្រោម (ជូត ម្សាញ់ កុរ និង ថោះ) នឹង​ជួបមហា​សំណាង​ និង សំបូរទ្រព្យ​ហូរហៀរ ក្នុង​ឆ្នាំ​ ២០១៩ ខាង​មុខ​ ?


១.ឆ្នាំមមី៖ អ្នកកើតឆ្នាំនេះ មាន​អត្ត​ចរិក​ ម៉ឺងម៉ាត់ ម៉ត់​ចត់ ចេះ​គិត​គូរ​វែង​ឆ្ងាយ ពី​អនាគត​ខ្លួន ដូច្នេះ​គេ​ជា​មនុស្ស​ម្នាក់​ទទួល​បាន​ពរ​ច្រើន​ពី​ទេវត្តា​ប្រចាំ​ឆ្នាំ​ទាំង ១២ ។ មនុស្សឆ្នាំមមី​នេះ ត្រូវមនុស្សគ្រប់គ្នាមើលនឹងភ្នែក ថាជាមនុស្សទុយ​មុយ មិន​សូវ​ជា​ចូល​ចិត្ត​ធ្វើការងារ ខ្ជះ​ខ្ជាយ លើ​រឿង​ការ​ងារ​មួយ​ចំនួន ប៉ុន្តែ​នោះគឺ​ខុស​ស្រឡះ ព្រោះ​គេ​ជាមនុស្សលាក់ពុក មានគំនួចក្នុងចិត្តច្រើន មិនចូលចិត្តសំដែង ភាពឧស្សាហ៍ ស្វាហាប់ របស់ខ្លួនឲ្យ មនុស្សជុំវិញ បានដឹងឡើយ ។ យ៉ាងណាមិញ មនុស្សឆ្នាំមមីនេះ ប្រសិនបើអ្នកជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និងចូលចិត្តជួយអ្នកដទៃថែមទៀតនោះ សំណាងអាក្រក់ គ្រោះកាច គ្រោះកម្ម គ្រោះចង្រៃនឹងរលាយបាត់សូន្យឈឹង ពីអ្នកតែម្តង ហើយចាប់ពីពេលនេះតទៅ ជីវិតអ្នកនឹង មានតែរឿងល្អៗកើតឡើងចំពោះអ្នកជាហូរហែរ ទោះតិចក្តី ច្រើនក្តី ។ ហើយចំណុចដែលអ្នកគួរកែប្រែសម្រាប់ខ្លួនអ្នក គឺត្រូវតែ សំដែង ភាពរហ័សរហួន និង កាយវិការ ឧស្សាហ៍ព្យាយាម របស់ខ្លួន ដែលខ្លួនមាន ដល់មនុស្ស ជុំវិញ អោយបានដឹង បានលឺ និង ឃើញ ផង ព្រោះ មនុស្សជុំវិញ ចង់ផ្តល់ឳកាស និង ជោគលាភ ដល់អ្នកណាស់ តែគេខ្លាចរអា អ្នកធ្វើមិនកើត ដូច្នេះអ្នកត្រូវចាប់ឱកាសល្អនេះ ឱ្យបានជាប់ល្អកុំឱ្យរបូតបាត់ទៅវិញ ព្រោះថា ទេវត្តា និង មនុស្សជុំវិញអ្នក នឹងផ្តល់នូវឳកាសសំណាង ជាច្រើនដល់ អ្នក ដើម្បីអោយថ្ងៃអនាគតអ្នកអាចក្លាយ ជាមនុស្សមានមុខ មានមាត់ មាន​ទ្រព្យ មាន​បរិវា​ ជា​ច្រើន​ក្នុង​សង្គម និង មានទ្រព្យសម្បិត្តច្រើន ហូរហៀរ ។

២.ឆ្នាំជូត ៖ អ្នកកើតឆ្នាំនេះ មាន​ចរិក​ល្អ​ ថ្លៃ​ថ្នូរ មិន​ងាយ​រណប​នឹង​នរណា​ដោយ​គ្មាន​ហេតុ​ផល​ឡើយ ។ មនុស្សឆ្នាំជូតនេះ ត្រូវមនុស្សគ្រប់គ្នាមើលនឹងភ្នែក ថា ជា​មនុស្ស​មាន​លុយ​កាក់​ច្រើន ហំហាន ទុយនុយ​ស្អាត និង​មាន​ឧបករណ៍​ប្រើ​ប្រាស់​ជុំ​វិញ​ខ្លួន​ឡូយៗ ប៉ុន្តែ​ធាតុ​ពិត​មនុស្ស​ឆ្នាំ​នេះ មាន​រឿង​ពិបាក​ក្នុ​ងចិត្ត​ជា​ច្រើន សូម្បី​តែ​លុយ​ដែល​អ្នក​ឃើញ​គេ​កំពុង​ចំណាយ​នេះ ក៏​គេ​គិត​មិន​ដឹង​ជា​ប៉ុន្មាន​ដង​ ប៉ុន្មាន​សារ​ ដែរ ទម្រាំ​ប្រតិបត្តិការ ចាយ​វាយម្តងៗ​នោះ ។ ទោះ​ជា​យ៉ាង​នេះ​ក៏ ដោយ​មនុស្ស​នេះ ចូល​ចិត្ត​បុណ្យ​ទានណាស់ ដូច្នេះ​ហើយ​ខ្សែជីវិត​របស់​គេ​មិន​ងាយ​នឹង​ស្យុត​ឡើយ មាន​តែ​ឡើង​ទៅ​មុខ គ្រាន់​តែ​ច្រើ​ន​ ឬក៏ តិច លឿន​ ឬក៏​ឆាប់ ប៉ុណ្ណោះ ។ ហើយ​មួយ​វិញ​ទៀត គេ​មិន​ដែល​ទុក​មនុស្ស​នៅ​ក្បែរ​ខ្លួន​អោយ​រង​ទុក្ខ​តែឯង​ឡើយ គឺ​គេ​តែង​តែ​ចូល​រួម ចែក​រំលែក និង ផ្តល់​ជា​គំនិត ហេតុ​នេះ​ហើយ វត្ថុ​សក្តិសិទ្ធិ ​ទេវត្តា និង មនុស្សជុំវិញអ្នកខ្លួន​ នឹងផ្តល់នូវឳកាសសំណាង ជាច្រើនដល់ អ្នក​ឆ្នាំ​ជូត​នេះ​ ដើម្បីអោយថ្ងៃអនាគតអ្នកឆ្នាំ​នេះ​អាចក្លាយ ជាមនុស្សមានមុខ មានមាត់ ធំដុំម្នាក់ ក្នុង សង្គម និង មានទ្រព្យសម្បិត្តច្រើន ហូរហៀរ ឬក៏ អាច​ឈាន​ក្លាយ​ជា​សេដ្ឋី​ផង​ក៏​មាន ៕

៣.ឆ្នាំម្សាញ់ ៖ អ្នកកើតឆ្នាំនេះ កើតពីតូចដូចមានជីវិតរាង កំសត់បន្តិច (មានអ្នកខ្លះត្រូវរស់នៅឆ្ងាយ​អំពី ពុកម៉ែ) តែមិនជាអ្វីព្រោះ ក្នុងគ្រួសារគេ មិនដែលភ្លេចគេទេ ហើយអ្នករាល់គ្នា តែងតែចាំផ្តល់សេចក្តីស្រឡាញ់ និង លើកទឹកចិត្តដល់គេជានិច្ច ។ គ្រប់ពេល គេតែងតែយល់ តែម្នាក់ឯងថា គេឯកោរ ប៉ុន្តែមិនមែនទេ ឳពុកម្តាយ និង បងប្អូន របស់គេ តែងតែនៅខាងគេ ជានិច្ច ប៉ុន្តែអ្នកទាំងនោះ មិនសូវជាបានបង្ហាញ អារម្មណ៍ពិតដាក់គេ ហើយ មិនបានប្រាប់ថាស្រឡាញ់គេ ឲ្យបានច្បាស់លាស់។ ប៉ុន្តែតាមពិតអ្នកទាំងអស់ ពិតជាស្រឡាញ់គេខ្លាំងណាស់។ អ្នកកើតឆ្នាំម្សាញ់នេះ មានប្រាជ្ញាគ្រាន់បើ និយាយស្តីតែមានហេតុ និងផល ច្បាស់លាស់ ទាស់ត្រង់ គេមានរឿងពិបាកចិត្ត ច្រើន តែមិនដែលនិយាយរ៉ាយរ៉ាប់ ប្រាប់គេ ប្រាប់ឯងឲ្យបាន ដឹងទាល់តែសោះ ។ មនុស្សនេះ មានគំនិតគិតល្អិតល្អន់ និងស៊ីជម្រៅ ចំពោះរឿងលុយកាក់ និង ការរៀបចំក្រុម គ្រួសារ ។ ជោគវាសនាគេនាថ្ងៃអនាគត បានបង្ហាញប្រាប់ថាអ្នកនឹងក្លាយជាមនុស្ស​ម្នាក់ ដែលមាន​សំណាងល្អជានិច្ច ដោយសារតែអ្នក មានក្តីសណ្តោស និងចិត្តសប្បុរស ចំពោះ មនុស្សនៅជុំវិញខ្លួន និង​ មនុស្សដែលភ្នែកអ្នកមើលទៅឃើញថា គេមានភាពលំបាក លំបិនច្រើន ជាងអ្នក ។ ចំពោះមុខរបរធ្វើការរកស៊ី ដើម្បីបានផលចំណេញវិញ អ្នកជាមនុស្សម្នាក់ពូកែ អាចនិយាយ បានថានៅ ពីរឆ្នាំក្រោយ ត្រូវ​នឹង​ឆ្នាំ​២០១៩ អ្នកនឹងមានលុយ ច្រើន កើតចេញពីគំនិត និងសមត្ថភាព អ្នកផ្ទាល់ ដែលនឹងដឹកនាំផ្លូវជីវិត អ្នកឲ្យក្លាយជា ឯកឧត្តម អ្នកឧកញ៉ា ឬក៏ ជាប្រធានគ្រប់គ្រង ធុរកិច្ច ដ៏ធំដុំ មួយ ។

៤.ឆ្នាំកុរ ៖ អ្នកគឺជាមនុស្សម្នាក់ដែលមានអត្តចរិក រឹងរូស ម៉ឺងម៉ាត់ រឹងមាំគួរឱ្យគោរព ស្ងប់ស្ងាត់ តែមិនចុះញ៉ម ចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ និង ចូលចិត្តជួយអ្នកដទៃ ជារឿយៗ ។ ទោះបីជីវិតរបស់អ្នកឆ្នាំ​កុរពេលនេះជួបប្រទះនូវភាពនឿយហត់​លំបាកបន្តិចក្តី តែក៏មិនលំបាកខ្លាំងដល់ថ្នាក់អ្នកទ្រាំមិនបានដែរ ហើយរាប់ពីឆ្នាំនេះ ទៅមុខ ពីរឆ្នាំ ជាក់ស្តែង គឺឆ្នាំ ២០១៩ អ្នកនឹងឆ្លងផុតរឿងរ៉ាវអាក្រក់ៗទាំងអស់នោះហើយក៏ព្រោះតែសេចក្តីប្រឹងប្រែងនិងព្យាយាមក្នុងភារកិច្ច ឬ ការប្រកបការងារ ឬអាជីវកម្មរកស៊ីរបស់អ្នក។ ហេតុដូចនេះ អ្នកត្រូវតែមានភាពអត់ធ្មត់ឱ្យខ្លាំង ដើម្បីកុំឱ្យអ្នកដែល តែងតែចាំជួយជ្រោមជ្រែងអ្នក ប្រែជាខកបំណង។ វាសនាអ្នកនាថ្ងៃអនាគត នឹងប្រកបដោយភាពរុងរឿង និងជោគជ័យ ហើយអ្នក ក្លាយជាឧកញ៉ា ឬក៏ជំទាវ គហិបតី ឬក៏ជាអភិជនដែលមានទ្រព្យហូរហៀរ នឹងស្មានមិនដល់ ផងដែរ ។

៥.ឆ្នាំថោះ ៖ អ្នកកើតឆ្នាំនេះ នឹងត្រូវទទួលបានការប្រទានពរជ័យ និងលាភសំណាង ពីទេវតារក្សាឆ្នាំនេះ យ៉ាងច្រើនសន្ធឹកសន្ធាប់។ មនុស្សឆ្នាំថោះ​នេះ ត្រូវមនុស្សគ្រប់គ្នាមើលនឹងភ្នែក ថាជាមនុស្សខ្ជិលច្រអូស តែតាមពិត មិនមែន ទេ គេ ជាមនុស្សលាក់ពុក មានគំនួចក្នុងចិត្តច្រើន មិនចូលចិត្តសំដែល ភាពឧស្សាហ៍ ស្វាហាប់ របស់ខ្លួនឲ្យ មនុស្សជុំវិញ បានដឹងឡើយ ។ យ៉ាងណាមិញ មនុស្សឆ្នាំនេះ ប្រសិនបើអ្នកជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និងចូលចិត្តជួយអ្នកដទៃថែមទៀតនោះ សំណាងអាក្រក់ គ្រោះកាច គ្រោះកម្ម គ្រោះចង្រៃនឹងរលាយបាត់សូន្យឈឹង ពីអ្នកតែម្តង ហើយចាប់ពីពេលនេះតទៅ ជីវិតអ្នកនឹង មានតែរឿងល្អៗកើតឡើងចំពោះអ្នកជាហូរហែរ ទោះតិចក្តី ច្រើនក្តី ។ ហើយចំណុចដែលអ្នកគួរកែប្រែសម្រាប់ខ្លួនអ្នក គឺត្រូវតែ សំដែង ភាពរហ័សរហួន និង កាយវិការ ឧស្សាហ៍ព្យាយាម របស់ខ្លួន ដែលខ្លួនមាន ដល់មនុស្ស ជុំវិញ អោយបានដឹង បានលឺ និង ឃើញ ផង ព្រោះ មនុស្សជុំវិញ ចង់ផ្តល់ឳកាស និង ជោគលាភ ដល់អ្នកណាស់ តែគេខ្លាចរអា អ្នកធ្វើមិនកើត ដូច្នេះអ្នកត្រូវចាប់ឱកាសល្អនេះ ឱ្យបានជាប់ល្អកុំឱ្យរបូតបាត់ទៅវិញ ព្រោះថា ទេវត្តា និង មនុស្សជុំវិញអ្នក នឹងផ្តល់នូវឳកាសសំណាង ជាច្រើនដល់ អ្នក ដើម្បីអោយថ្ងៃអនាគតអ្នកអាចក្លាយ ជាមនុស្សមានមុខ មានមាត់ ធំដុំម្នាក់ ក្នុង សង្គម និង មានទ្រព្យសម្បិត្តច្រើន ហូរហៀរ ។

Copyrighted: Moha Sneha