kalib9

ប្រើiPhoneបានតែកាន់បង្អួតគេថាឡូយ ទាល់តែប្រើមែនទែនធ្វើអីមិនកើត

ប្រើiPhoneបានតែកាន់បង្អួតគេថាឡូយ ទាល់តែប្រើមែនទែនធ្វើអីមិនកើត នេះជាពាក្យដែលអ្នកប្រើiOSលឺយ៉ាងហោចណាស់ម្តង។ជាការពិតមិនអាចប្រកែកបានមែនដែលAppleអភិវឌ្ឈន៍iOSមកតឹងរឹងត្បិតត្បៀតធ្វើអោយអ្នកប្រើiPhoneត្រូវថាំចិត្តជាងប្រពន្ធ័ប្រតិបត្តិការដទៃដែលបើកទូលាយគ្រប់បែបយ៉ាង។


មកដល់iOS 11នេះAppleហាក់បង្កើនមុខងារថ្មីច្រើនដើម្បីបំពេញចន្លោះខ្វះខាតរបស់ខ្លួនកន្លងមកដូចជាការបើកDataដោយមិនបាច់ចូលSettingដែលAndroidមានតាំងពីជំនាន់បុរេប្រវិត្តជាដើម។ប៉ុន្តែវានៅមិនទាន់អស់ទេ ទើបសំណើរការបន្ថែមមុខងារថ្មីនៅលើiOS 12ដែលនឹងបង្ហាញខ្លួននៅខែមិថុនា២០១៨គួរតែមាន៖

១.ការកំណត់ Defualt App ៖

មិនរំពឹងខ្ពស់ទេទៅលើមុខងារនេះ ដោយសារ Apple សុខចិត្តយកពេលនេះដើម្បីពង្រឹងមុខងារ Stock Apps របស់ខ្លួនច្រើនជាង ។ ដូច្នេះបើអ្នកស្អប់ Mail ដើម មិនចូលចិត្ត Maps ដើមរបស់ Apple អ្នកនឹងចង់បានមុខងារនេះនៅលើ iOS12 ជាមិនខាន។

២.ផ្លាស់ប្តូរicons ៖

តាំងពី iOS 7 មកicons របស់ iOS ស្ទើរតែនៅដដែលទាំងស្រុង ។ បើទោះជាវាស្អាតក៏ដោយ ប៉ុន្តែបើធ្វើអោយស្អាតជាងនេះព្រមទាំងផ្តល់ជម្រើសអោយលេងស្ទាយ៍ icons បាន ២ ទៅ ៣ឈុត ឬ ច្រើនជាងនេះកាន់តែល្អ ម៉េចៗក៏បានទុកអួត Android ដែរ។

៣.ដាក់ Setting កាមេរ៉ាក្នុង Camara App៖

វាជាមុខងារដែលអ្នកចូលចិត្តថតរូបទទួចចង់បាន ព្រោះថាបើអ្នកកាន់ iPhone ថតរូបហើយចង់ផ្លាស់ប្តូរ Setting ដូចជាGrid ប្តូរResolution video recordនោះអ្នកនឹងត្រូវរត់ចូលទៅ Setting ដើម្បីប្តូរ។

៤.ចាក់សោរ App ជាមួយ Face ID ឬ Touch ID៖

Apple គួរតែUp level Privacy នេះមួយជាន់ទៀត។ អ្នកខ្លះសុំខ្ចីទូរស័ព្ទលេងហ្គេមទេ ប៉ុន្តែលួចចូលមើលសារគេដូច្នេះបើ iOS 12 មកព្រមជាមួយមុខងារនេះ គ្មានអ្នកណាថាមិនពេញចិត្តទេជាពិសេសអ្នកប្រើ Face ID តែម្តង។

៥.Dark Mode៖

ក្រៅពីជួយសន្សំថ្មមួយតង់ហើយ Dark modeនឹងធ្វើអោយអ្នកចូលចិត្តប្រើពេលយប់និងស្រលាញ់ពណ៍ខ្មៅត្រូវចិត្តស្តូតតែម្តង។

៦.តម្រៀប Notification តាម App ៖

Notification របស់ Apple នៅពេលនេះតម្រៀបតាមពេលដែលធ្វើអោយវាគរច្រើនមែនទែន សង្ឈឹមថាApple នឹងមុខងារ 3D Touch អោយអស់លទ្ធភាពចាំអោយយើងសង្កត់ចាំបង្ហាញគ្រប់ដំណឹងចេញមក។

ហើយមុខងារមួយទៀតដែល Admin ចង់បាននៅលើ iOS 12 នោះគឺ កាមេរ៉ាហ្ស៉ីនរបស់វាមានមុខងារ Pro Mode ដើម្បីឲ្យការថតរូបកាន់តែងាយស្រួលសម្រាប់អ្នកចូលចិត្តថតរូប មិនបាច់ពិបាករកកម្មវិធីបន្ថែមផ្សេងៗនាំតែរញ៉ែរញ៉ៃ៕

Pro Mode នៅលើ កម្មវិធី Light Room


ដកស្រង់៖ Redmonpie