kalib9

កម្លាំងជម្រុញទឹកចិត្តឆ្ពោះទៅរកជោគជ័យ ថ្ងៃ១២ខែ១២ឆ្នាំ២០១៧អានហើយចែករំលែកអ្នកដ៏ទៃដើម្បីយកលាភ

ក្នុងការបំពេញកិច្ចការគ្រប់យ៉ាង យើងត្រូវធ្វើយ៉ាងសង្ហា ធ្វើដោយចំហ មិនមែនធ្វើបែបលួចលាក់​ព្រោះការធ្វើបែបលួចលាក់ ជាការវិការរបស់ចោរ ប្រសិនបើចង់ឲ្យសង្ហាពេលធ្វើត្រូវធ្វើដូចសត្វខ្លា ពេលស៊ីត្រូវស៊ីដូចនាគ។


ជនជាតិចិនចាត់ទុកសត្វខ្លាជាសត្វសង្ហាមានអំណាចគួរឲ្យក្រែងញញើតជាពិសេសនៅពេលវាដេញប្រមាញ់ចំណី គឺធ្វើដោយចំហ ធ្វើយ៉ាងលឿនបំផុត។ ដូច្នេះ ពេលវាចាប់ផ្ដើមចេញប្រមាញ់ម្ដងៗ ចំណីដែលវាតាមប្រមាញ់នោះ ពិបាកនឹងគេចផុតពីក្រចកហើយនិងចង្កូមរបស់វាណាស់។ វាប្រើពេលមិនយូរក្នុងការវាយប្រហាចំណីរបស់វា ប៉ុន្តែពេលចាស៊ីវិញជនជាតិចិនបង្រៀនកូនចៅឲ្យស៊ីដូចសត្វនាគ ព្រោះគេចាត់ទុកថានាគជាសត្វដែលមានក្បាច់រេរាំពត់ពេនខ្លួនយ៉ាងសង្ហា។

ទស្សនវិជ្ជានេះជាទស្សនវិជ្ជាខាងជំនួញដែលមានន័យជ្រាលជ្រៅណាស់។ អាជីវករជាតិចិនជាមនុស្សដែលពូកែរធ្វើជំនួញ។

ដូច្នេះ ប្រសិនបើចង់រកស៊ីឬធ្វើអាជីកម្មអ្វី ចូរធ្វើដូច សត្វខ្លា និងសត្វនាគ។ ទើបឈរជើងជាប់។​ ផ្ទុយទៅវិញបើធ្វើលួចលាក់ វាពិបាកនឹងបានទទួលជោគជ័យណាស់៕

គោលគំនិត
ក្នុងលោកយើងនេះគ្មានទេអាថ៍កំបាំង អ្វីដែលយើងគិតថាអាថ៍កំបាំងខ្លួនយើងផ្ទាល់ក៏ដឹង ចុះមានអ្វីទៀតដែលអាថ៍កំបាំងទៅ!!!

ដកស្រងចេញពីសៀវភៅ កលយុទ្ធ ស្តេចនាគ