kalib9

ទំលាប់ងាយៗជួយជំរុញអារម្មណ៍ផ្លូវភេទរបស់អ្នក

១. ធ្វើលំហាត់​​​ប្រាណ៖

ការហាត់ប្រាណ​​​ជួយឲ្យអ្នក មានសុខភាពល្អ រាងកាយមាំមួន។ ភាពមាំមួន នៃ រាងកាយ អាចជួយបង្កើន​​​នូវលំហូរឈាម ក្នុងរាងកាយ​​​របស់អ្នក ។

វាអាចធ្វើឱ្យអារម្មណ៍រួមភេទកាន់តែ ស្រើបស្រាល និងត្រេកត្រអាលខ្លាំងឡើង នៅពេលចំណង់ផ្លូវភេទនៃដៃគូបុរសស្រ្ដី មានទាក់ទង ទៅនឹង ការកើនឡើង នូវលំហូរឈាមទៅកាន់បរិវេណប្រដាប់ភេទ របស់ពូកគេ។

សភាពនោះ អាចធ្វើឱ្យ​​​បុរសស្រ្ដី​​​កើនឡើង ​​​នូវភាពត្រេក​​​ត្រអាលផ្លូវភេទ​​​ដោយខ្លួនឯង។ ប្រសិនបើ​​​ការកើនឡើងនៃ លំហូរឈាម​​​នៅ បរិវេណ ប្រដាប់ភេទ​​​ធ្វើឱ្យបុរសស្រ្ដី មានអារម្មណ៍​​​ស្រើបស្រាល​​​កាន់តែខ្លាំង ពួកគេក៏​​​កាន់តែចង់ រួមភេទ ទៀតដែរ។

២.ទទួលទានអាហារមានប្រយោជន៍ចំពោះសុខភាព៖
សរសៃឈាមក្រហមដែលកកស្ទះ ដោយ ជាតិខ្លាញ់ឆ្អែត មិនអាច បញ្ជូនឈាមបានច្រើន ទៅកាន់បរិវេណប្រដាប់ភេទ ដើម្បី ឱ្យមានអារម្មណ៍ ស្រើបស្រាល បានទេ ដោយសារភាព មិនប្រក្រតីនៃអន្ដរទំនាក់ទំនងរវាងជំងឺបេះដូង និងដំណើរការ ច្របូកច្របល់នៃភាពរឹងរបស់លិង្គ។

លោកវេជ្ជបណ្ឌិត MichaelKrychman នាយកប្រតិបត្ដិ នៃ មជ្ឈមណ្ឌល សុខភាពផ្លូវភេទរដ្ឋកាលីហ្វូញាប៉ែកខាងត្បូង បានមានប្រសាសន៍ថា ការធាត់ ពេក ក៏បង្កភាពស្មុគស្មាញដល់ដំណើរការអ័កម៉ូនរបស់អ្នកដែរ។

ភាពធាត់លើស ទំងន់ អាចផ្លាស់ប្ដូរ នូវ តុល្យភាពរវាង estrogen និងអ័កម៉ូន testosterone ហើយអ័កម៉ូន testosterone កម្រិតទាប អាចធ្វើឱ្យ កម្លាំងផ្លូវភេទរបស់អ្នកថយចុះ។

៣. គ្រប់គ្រងបានភាពតានតឹង និងស្ត្រេស៖
លោកវេជ្ជបណ្ឌិត Irwin Goldstein នាយកគ្រប់គ្រង នៃមជ្ឈមណ្ឌល ឱសថផ្លូវភេទ និងជានិពន្ធនាយក នៃទស្សនាវដ្ដី ឱសថផ្លូវភេទ នាទីក្រុង San Diego សហរដ្ឋអាមេរិក បានណែនាំថា

« មនុស្សធ្វើការច្រើនហួសកម្លាំងនិងប្រកបដោយភាពតានតឹង នោះ ពួកគេ តែងមាន អារម្មណ៍ធុញថប់ ភ្លេចបញ្ហា ផ្លូវភេទ និងក៏មិនមានសុខភាពល្អ ក្នុងការរួមភេទ នោះទេ»៕