kalib9

២០ តិច​និច អាចជួយ​អូសបន្លាយ​ពេលវេលា​យូរយារ សម្រាប់​ប្រព្រឹត្ត​រឿង​លើ​គ្រែ​

២០ តិច​និច អាចជួយ​អូសបន្លាយ​ពេលវេលា​យូរយារ សម្រាប់​ប្រព្រឹត្ត​រឿង​រួម​រ័ក្ស​លើ​គ្រែ​

វិធីសាស្ត្រ​រួម​រ័ក្ស​អូសបន្លាយ​ពេលវេលា​យូរ៖

១. សម្រេច​កាម​ដោយ​ខ្លួន ៖ ប្រសិនបើ​អ្នក​មិន​ធ្លាប់​រួម​រ័ក្ស​ទេ វា​ពិបាក​ទប់​កុំ​ឱ្យ​ឆាប់​បាញ់​ទឹកកាម​ណាស់​។ អ្នក​អាច​សម្រេច​កាម​ដោយ​ខ្លួនឯង ដើម្បី​អាច​កាត់បន្ថយ​អាការ​នេះ​។​

២. ចេះ​ទប់​កុំ​ឱ្យ​ឆាប់​ចេញ​ទឹកកាម ៖ ប្រសិនបើ​អ្នក​សម្រេច​កាម​ដោយ​ខ្លួនឯង ក៏​សូម​កុំ​ប្រញាប់ប្រញាល់ ឱ្យ​អាច្រម៉ក់​ឆាប់​ក្អែរ​ពិ​សពេក​។ ដូច្នេះ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា ជិត​ចេញ​ហើយ ត្រូវផ្ដោត​ទៅលើ​អ្វី​ផ្សេង បន្ទាប់មក​ទើប​អនុវត្ដ​ជា​បន្ដ​។

៣. ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ៖ វេជ្ជបណ្ឌិត អាច​ចេញ​វេជ្ជបញ្ជា ឱ្យ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជា​ជំនួយ ដែល​អាច​ជួយ​ឱ្យ​អ្នក​អូសបន្លាយ​ពេលវេលា និង​ប្រើ​តិក​និក​ផ្សេងទៀត នៅពេល​ជាមួយគ្នា​។​

៤. ធ្វើ​លំ​ហាត់ប្រាណ និង​ធ្វើ Kegel ៖ ការ​ហាត់ប្រាណ​រាល់ថ្ងៃ និង​ការធ្វើ Kege (​ហ្វឹកហាត់​ខ្ជិប​កញ្ចូញគូទ​) អាច​ជួយ​កែ​លម្អ​លំហូរ​ឈាម​ឱ្យ​រត់​ស្រួល និង​ធ្វើឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​។ សូម្បី​ប្រសិនបើ​អាច្រម៉ក់​មិនសូវ​ងើប​រឹង​ភ្លាម​ទេ ដោយសារ​តែ​ឆាប់​ចេញ​ទឹកកាម​ពេក វា​អាច​ជួយ​កែខៃ​អាការ​នេះ​បាន​។ ឯ​ការធ្វើ Kege ដែល​ទាក់ទង​ទៅ​នឹង​សាច់ដុំ​ត្រគាក វា​អាច​ជួយ​ឱ្យ​អាច្រម៉ក់​ងើប​រឹង​បានល្អ ហើយ​អ្នក​ក៏​អាច​គ្រប់គ្រង​អាការ​ឆាប់​ចេញ​ទឹកកាម បាន​ប្រសើរ​ជាង​មុន​។​

៥. និយាយ​ទំនាក់ទំនង​គ្នា ៖ សូម​កុំ​ឱ្យ​ការ​ឆាប់​ចេញ​ទឹកកាម ធ្វើឱ្យ​អ្នក​ខកចិត្ដ​ឱ្យសោះ​។ ដូច្នេះ​ត្រូវ​និយាយ​ជាមួយ​ដៃគូ និង​ជួយ​គ្នា​ទៅវិញទៅមក និង​ស្វែងយល់​ពីអ្វី ដែល​អ្នក​ទាំង​ពីរ​កំពុង​មាន​ជាមួយគ្នា​។​ ​តិក​និក​អូសបន្លាយ​ពេល​រួម​រ័ក្ស :

៦. ការរំភើប​ខ្លាំងពេក ៖ ចៀសវាង​ការរួម​រ័ក្ស​បែប​តក់ក្រហល់ ពីព្រោះ​អាចធ្វើឱ្យ​អ្នក​ឆាប់​ចេញ​ទឹកកាម​។ ត្រូវ​រួម​រ័ក្ស​ដោយ​សន្សឹមៗ ធ្វើ​មួយៗ​បែប​រ៉ូមែ​ន​ទិក​។ ការចៀសវាង​រួម​រ័ក្ស​បែប​តក់ក្រហល់ និង​ការរួម​រ័ក្ស​តាម​វិធីសាស្ដ្រ​បែប​នេះ អាច​ឱ្យ​អ្នក​អូសបន្លាយ​ពេលវេលា​បានយូរ​។​

៧. ចេះ​គ្រប់គ្រង​ការ​រួមភេទ ៖ ពេល​អ្នក​នៅ​ពី​លើ​គេ អ្នក​អាច​រួម​រ័ក្ស​មួយៗ ឬ​អាច​ផ្អាក​ការរួម​រ័ក្ស​មួយរយៈ​សិន នៅពេល​មាន​អារម្មណ៍​ថា ខ្លួនឯង​រកកល​នឹង​ចេញ​។ តាមរយៈ​វិធី​បែបនេះ អ្នក​អាច​អូសបន្លាយ​ពេលវេលា​បានយូរ ពី​ព្រោះ​អ្នក​អាច​គ្រប់គ្រង​ការ​រួមភេទ​ដោយ​ខ្លួនឯង​បាន​។​

៨. សម្រាល​ទម្ងន់​ខ្លួន ៖ ពេល​អ្នក​នៅ​ពី​លើ​ដៃគូ ហើយ​មាន​អារម្មណ៍​ថា ជិត​ចេញ​ហើយ ដាក់​កំភួនដៃ​អ្នក​លើ​ដៃ​នាង​ទាំង​សងខាង ហើយ​សម្រាល​ទម្ងន់​ខ្លួន​អ្នក​លើ​ដៃ​នាង​។ ផ្អាក​ចលនា​រួម​រ័ក្ស​មួយ​ភ្លែត​សិន ហើយ​រង់ចាំ​ឱ្យ​ដំបង​សិល្ប៍​អ្នក​បាន​សម្រាក​បន្ដិច ទើប​ចាប់ផ្ដើម​បន្ដ​ការរួម​រ័ក្ស​ទៀត​។​

៩. មាន​ការជួយ​ជ្រោមជ្រែង​ពី​ដៃគូ ៖ នេះ​ជា​ពេល​ដែល​ដៃគូ​អ្នក​អាច​ជួយ​អ្នក​បាន​។ ប្រសិន​បើ​នាង​មាន​អារម្មណ៍​ថា អ្នក​កំពុង​រួម​រ័ក្ស នៅពេល​ស៊ក​អាច្រម៉ក់​ចូលរួច​ហើយ ប្រាប់​នាង​កុំ​ឱ្យ​រើ​ចុះ​រើ​ឡើង​ខ្លាំង​ពេក ឬ​កុំ​រើ​តែម្ដង​។ ធ្វើ​ដូចនេះ​អ្នក​អាច​គ្រប់គ្រង​ការរួម​រ័ក្ស​បានយូរ​។​

១០. គ្រប់គ្រង​បរិស្ថាន​ជុំវិញ ៖ ការរួម​រ័ក្ស​នៅ​កន្លែង​មាន​ផា​សុកភាព ជា​ទី​ដែល​អ្នក​មិនសូវ​រំភើប​ស្រើបស្រាល​ខ្លាំង​។ ចៀសវាង​ទីកន្លែង ឬ​អ្វី​មួយ​ដែល​ធ្វើឱ្យ​អ្នក​ស្រើបស្រាល​ខ្លាំងពេក ដែល​អាច​ឱ្យ​អ្នក​ឆាប់​ឈានដល់​ចំណុច​កំពូល​។

១១. កុំ​ផ្លាស់ប្ដូរ​ល្បឿន​រួម​រ័ក្ស​ញឹកញាប់​ពេក​ ៖ ការផ្លាស់ប្ដូរ​ល្បឿន​នៃ​ចលនា នៅ​ពេល​អ្នក​កំពុង​រួម​រ័ក្ស​ជាមួយ​ដៃគូ ធ្វើឱ្យ​អ្នក​ទាំង​ពីរ​សុខ​ស្រួល​។ ប៉ុន្ដែ​នៅ​ពេល​អ្នក​អនុវត្ដ​បែបនេះ អ្នក​ក៏​អាច​សម្រួល​មិនឱ្យ​ឆាប់​ដល់​ចំណុចកំពូល​ពេក​ដែរ​ទេ ពី​ព្រោះ​ការផ្លាស់ប្ដូរ​ល្បឿន​នេះ ធ្វើឱ្យ​អ្នក​រំភើប​ស្រើបស្រាល​ខ្លាំង​។​

១២. ដកចេញ​ដាក់ចូល​វិញ ៖ ដៃគូ​រួម​គ្រែ​ខ្នើយ​ខ្លះ ចូលចិត្ដ​រួមរ័ក្ស ដោយ​ដាក់​អាច្រម៉ក់​ចូល​រួច​ដក​ចេញ​វិញ​។ ចំពោះ​បុរស​ខ្លះ ការរួម​រ័ក្ស​បែបនេះ អាច​ជួយ​ឱ្យ​ពួកគេ​អូសបន្លាយ​ពេលវេលា​បានយូរ​។ ដោយឡែក ក៏​មាន​បុរស​មួយចំនួន បែរ​ជា​ឆាប់​ចេញ​ឈានដល់​ចំណុចកំពូល​ទៅវិញ នៅពេល​ប្រើ​វិធីសាស្ដ្រ​បែប​នេះ​។​

១៣. រួម​រ័ក្ស​កុំ​ឱ្យ​ដល់​ទី​ជម្រៅ​ពេក ៖ នៅ​ពេល​អ្នក​ស៊ក​អាច្រម៉ក់​ចូល កុំ​ពួយ​យក​ម៉ា​ឈ្នះ​ដៃ​ដូច​ក្នុង​កុនកូនជ្រូក​ឱ្យសោះ​។ ត្រូវ​រួម​រ័ក្ស​មួយៗ​កុំ​ឱ្យ​ដល់​ទី​ជម្រៅ​ពេក ប្រសិនបើ​អ្នក​មិន​អាច​គ្រប់គ្រង​ខ្លួនឯងបាន ពីព្រោះ​ការរួម​រ័ក្ស​ស៊ីជម្រៅ​ខ្លាំងពេក នឹង​ធ្វើឱ្យ​អ្នក​រំភើប​ស្រើបស្រាល​ខ្លាំង ជាហេតុ​ធ្វើឱ្យ​ឆាប់​ដល់​ចំណុចកំពូល​។​

១៤. ប្រើ​ស្រោមអនាម័យ ៖ ការប្រើ​ស្រោមអនាម័យ ធ្វើ​ឱ្យ​អាច្រម៉ក់​ស្ពឹក ប៉ុន្ដែ​សូម​កុំ​ជ្រើសរើស​ប្រើប្រាស់​ស្រោមអនាម័យ​ស្ដើង​ខ្លាំងពេក​។ ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ​ណា ដែល​ជួយ​ឱ្យ​នាគរាជ​ស្ពឹក​មុខ​ស៊ូ​បានយូរ​។

១៥. កុំ​គិត​មមៃ​ពី​ចំណុចកំពូល​ខ្លាំងពេក ៖ ការ​ដែល​អ្នក​ផ្ដោតអារម្មណ៍​ខ្លាំងពេក ខណៈពេល​កំពុង​រួម​រ័ក្ស ជាហេតុ​ធ្វើឱ្យ​អ្នក​ឆាប់​ចេញ​ទឹកកាម​។ ដូចនេះ ប្រសិនបើ​អ្នក​ចង់​អូសបន្លាយ​ពេល​វេលា​ឱ្យ​បាន​យូរ កុំ​ដាក់ចិត្ដ​ដាក់​កាយគិត​មមៃ​ត្រេកត្រអា​ល​ខ្លាំងពេក ដោយ​ត្រូវ​បង្វែរ​អារម្មណ៍​គិត​ពី​អ្វី​ផ្សេង​ដើម្បី​បន្លប់​។

១៦. ត្រូវ​ចេះ​គ្រប់គ្រង​ខ្យល់​ដង្ហើម ៖ ខ្យល់​ដង្ហើម​មាន​តួនាទី​សំខាន់ ក្នុង​ការគ្រប់គ្រង​ការ​ឆាប់​ចេញ​ទឹកកាម​។ ប្រសិន​បើ​ដឹង​ខ្លួន​ថា​ជិត​ឈាន​ដល់​ចំណុចកំពូល ហើយ​ចង់​អូសបន្លាយ​ពេលវេលា ត្រូវ​ផ្ដោតអារម្មណ៍​លើ​ខ្យល់​ដង្ហើម​អ្នក ហើយ​ព្យាយាម​ដក​ដង្ហើមចេញ​តាម​មាត់​មួយៗ ដើម្បី​បន្ធូ​រ​បន្សយ​អារម្មណ៍ជា​ការគ្រប់គ្រ​ង និង​ទប់ស្កាត់​ការ​ឆាប់​ចេញ​ពេក​។​ វិធី​ត្រៀមខ្លួន​ដើម្បី​ឱ្យ​ការរួម​គ្រែ​ខ្នើយ​បានយូរ​មុនពេល​ស៊ក​បញ្ចូល

១៧. ប្រាប់​គ្នា​ឱ្យដឹង ៖ ដៃគូ​អ្នក​ប្រហែល​ជា​សន្និដ្ឋានថា អ្នក​មិន​អាច​ស៊ូ​បានយូរ​ប៉ុន្មាន​ទេ ហើយ​ប្រហែល​ជា​ដល់​ចំណុចកំពូល​ឆាប់​។ ប៉ុន្ដែ​ប្រសិនបើ​អ្នក​ចង់​រួម​រ័ក្ស​បានយូរ ចូរ​ប្រាប់​ដៃគូ​អ្នក​ឱ្យបាន​ដឹង​ផង​។ អ្នក​ទាំង​ពីរ​គួរតែ​រួម​រ័ក្ស​ដោយ​សន្សឹមៗ​មួយៗ និង​និយាយ​សាសង​គ្នា​នៅពេល​រួម​រ័ក្ស អំពី​ពេលដែល​ត្រូវ​ឈប់​បន្ដិច​ដើម្បី​បន្ធូរ​ការរួម​រ័ក្ស​។ ការធ្វើ​បែប​នេះ មិន​ត្រឹមតែ​ជួយ​អូស បន្លាយ​ពេលវេលា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ធ្វើឱ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ស្និទ្ធិស្នាល​ទៀតផង​។​

១៨. បបោសអង្អែល​ឱ្យ​បាន​យូរ ៖ ត្រូវ​ចំណាយ​ពេលវេលា​ប​បោស​អង្អែល​ដៃគូ​។ តាមរយៈ​ការ​បបោសអង្អែល​នេះ អារម្មណ៍​រំភើប និង​តានតឹង​ខាង​ផ្លូវភេទ អាច​កើតឡើង​យ៉ាង​ឆាប់រហ័ស ធ្វើឱ្យ​អ្នក​ត្រេកត្រអាល​ញាប់​ញ័រ​ខ្លាំង ជាហេតុ​ធ្វើឱ្យ​អ្នក​ឈានដល់​ចុង​បំផុត​នៃ​តម្រេក​។

១៩. សាកល្បង​ក្បាច់​រួម​រ័ក្ស​ថ្មីៗ ៖ ក្បាច់​រួមរ័ក​ខ្លះ ឆាប់​ធ្វើឱ្យ​អ្នក​ស្រើបស្រាល​ខ្លាំង ជាហេតុ​ធ្វើឱ្យ​អ្នក​ឆាប់​ឈាន​ដល់​ចំណុចកំពូល ប៉ុន្ដែ​ក្បាច់​ខ្លះ​ទៀត​ជួយ​ឱ្យ​អ្នក​រួម​រ័ក្ស​បានយូរ​។ ក្បាច់​បុរស​នៅ​ពីលើ ជា​ក្បាច់​មាន​សុវត្ថិភាព ប៉ុន្ដែ​ក៏​មាន​ក្បាច់​មិនធម្មតា​ខ្លះទៀត ក៏​អាច​ជួយ​ឱ្យ​បាន​យូរ​ដែរ​។​

២០. សម្រេច​កាម​ដោយ​ខ្លួនឯង ៖ អ្នក​អាច​បាញ់​យន្ដហោះ​ប្រហែលជា​មួយ​ម៉ោង​មុន​សិន មុន​ពេល​រួម​រ័ក្ស​។ ការរួម​រ័ក្ស​មិនមែន​ជា​សកម្មភាព​រៀប​ចំ​គម្រោង​ទុកជាមុន​ទេ ដូច្នេះ​ការ​ចេញ​ទឹកកាម​មួយ​ម៉ោង​មុន ប្រហែលជា​មិនមែន​ជា​ការងាយស្រួល​ចេញ​គ្រប់​ពេល​នោះ​ទេ​៕

error: Content is protected !!