kalib9

ការព្យួរ​រូបថត​អាពាហ៍ពិពាហ៍​ ឲ្យ​ត្រូវ​ហុងស៊ុយ​ ​មានសុភមង្គល មានលាភពេញផ្ទះ

ការតាំងរូបថត​អាពាហ៍ពិពាហ៍​នៅក្នុង​ផ្ទះ​ គឺជា​វិធី​បង្ហាញ​សេចក្តីស្រឡាញ់​ ដ៏​ផ្អែមល្ហែម និង ជីវិត​អាពាហ៍ពិពាហ៍​ប្រកបដោយ​សុភមង្គល​នៃ​ស្វាមីភរិយា ។​ ​ប៉ុន្តែ ប្រសិនបើ​អ្នក​មិនចេះ​វិធី​ព្យួរ​រូបថត​អាពាហ៍ពិពាហ៍​ឲ្យ​បាន​សមស្រប វា​អាច​ធ្វើ​ឲ្យ​យើង​មាន​​ហុងស៊ុយមិន​ល្អ ។​

1. ព្យួរ​រូបថត​អាពាហ៍ពិពាហ៍​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​ ​៖
បន្ទប់ទទួលភ្ញៀវ គឺជា​កន្លែង​ប្រាស្រ័យ​ជាមួយ​ភ្ញៀវ​នៅក្នុង​ផ្ទះ ហើយ​ពេល​មើលទៅ​វិធី​រៀបចំ និង តុបតែង​កន្លែង​នោះ​អាច​យល់បាន​ពី​របៀប​របស់​ម្ចាស់ផ្ទះ ។

រូបថត​អាពាហ៍ពិពាហ៍​ជា​និមិត្តរូប​មនោសញ្ចេតនា​រប​ស់​ស្វាមីភរិយា ដូច្នេះ​ការព្យួរ​រូបថត​អាពាហ៍ពិពាហ៍​នៅក្នុង​បន្ទប់ទទួលភ្ញៀវ គឺជា​ជម្រើស​ដំបូង​ដើម្បី​បង្ហាញ​សុភមង្គល​របស់​ម្ចាស់ផ្ទះ ។​

មើលទៅ​ទិសពាយ័ព្យ​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​ជា​និមិត្តរូប​សម្រាប់​ស្វាមី និង មើលទៅ​ទិស​ខាងលិច ជា​និមិត្តរូប​របស់​ភរិយា ។ ប្រសិនបើ​ព្យួរ​រូបថត​នៅ​ទិសពាយ័ព្យ​របស់​បន្ទប់ទទួលភ្ញៀវ មនោសញ្ចេតនា​ស្វាមីភរិយា​នឹង​តែងតែមាន​ភក្តីភាព​ជានិច្ច ។​

2. ព្យួរ​រូបថត​អាពាហ៍ពិពាហ៍​នៅក្នុង​បន្ទប់​គេង​ ៖
ប្រសិនបើ​ព្យួរ​រូបថត​អាពាហ៍ពិពាហ៍​នៅ​ទីតាំង​ក្បាល​គ្រែ មនោសញ្ចេតនា​ប្តី​ប្រពន្ធ​នឹង​តែងតែ ល្អ ហើយ​ជីវិត​ប្តី​ប្រពន្ធ​មាន​សេចក្តីសោមនស្ស ។

ផ្ទុយ​មកវិញ រូបថត​អាពាហ៍ពិពាហ៍​ដាក់​នៅ ទីតាំង​កន្ទុយ​គ្រែ​នោះ ប្តី​ប្រពន្ធ​ឧស្សាហ៍​ជួប​ការទាស់ទែង​គ្នា​អំពី​ប្រាក់កាស​ខ្លាំងណាស់ ក៏ប៉ុន្តែ​មនោសញ្ចេតនា​ប្តី​ប្រពន្ធ​នៅ​ស្និទ្ធស្នាល​ដដែល ។​ ​

អ្នក​មិនគួរ​ព្យួរ​រូបថត​អាពាហ៍ពិពាហ៍​នៅ​ផ្នែក​ខាងស្តាំ​គ្រែ​ដេក​ទេ ព្រោះ​នឹង​បង្ក​ឲ្យ​មាន​ឥទ្ធិពល​អាក្រក់​ទៅដល់​អាពាហ៍ពិពាហ៍ ។

បញ្ច្រាស​មកវិញ ការព្យួរ​រូបថត​អាពាហ៍ពិពាហ៍​នៅ​ផ្នែក​ខាង ឆ្វេង​គ្រែ​ដេក នឹងធ្វើ​ឲ្យ​កើន​បន្ថែម​ការបញ្ជូន​ខ្យល់​ល្អ​ឲ្យ​ដល់​អាពាហ៍ពិពាហ៍​របស់​ប្តី​ប្រពន្ធ​ទាំង ពីរ ហើយ​ផ្តើម​ពី​នោះ​ជីវិត​នឹងមាន​សុភមង្គល និង សុខដុម ។

នៅក្នុង​បន្ទប់​គេង ការព្យួរ​រូបថត​អាពាហ៍ពិពាហ៍​ក៏ត្រូវ​ប្រយ័ត្នប្រយែង​ពេញទំហឹង​ដែរ ។ ពីព្រោះថា បន្ទប់​គេង​ស្ទើរ​ទាំងអស់ សុទ្ធតែ​ត្រូវ​បានដាក់​កញ្ចក់ ហេតុនេះ​ពេល​ព្យួរ​រូបថត អាពាហ៍ពិពាហ៍​ត្រូវ​យកចិត្តទុកដាក់​ដល់​ទីតាំង​ដាក់​កញ្ចក់ ។

តាម​ទស្សន​:​ហុងស៊ុយ​ជា​ប្រពៃណី កញ្ចក់​តែងតែមាន​ឥទ្ធិពល​បញ្ចាំង​ត្រឡប់ និង ស្រូបយក​រូបថត ។ អាស្រ័យហេតុនេះ មិនគួរ​តុបតែង​កញ្ចក់​នៅ​ជុំវិញ​តំបន់​ព្យួរ​រូបថត​អាពាហ៍ពិពាហ៍​ឡើយ ដោយហេតុថា តាមរយ​:​កញ្ចក់ ប្តី​ប្រពន្ធ​មួយគូ​នឹង​ក្លាយជា​ប្តី​ប្រពន្ធ​ពីរ​គូ ។

រឿងនេះ តាម​ហុងស៊ុយ​គឺ​មិន​អំណោយ ផល​ដល់​ជីវិត​អាពាហ៍ពិពាហ៍​គ្រួសារ​ឡើយ ។

3. រូបថត​អាពាហ៍ពិពាហ៍​នៅក្នុង​បន្ទប់​ផ្សេង​ ​ក្រៅពី​បន្ទប់ទទួលភ្ញៀវ និង បន្ទប់​គេង​ ៖
ចំពោះ​បន្ទប់​ផ្សេង​នៅក្នុង​ផ្ទះ ដូចជា​បន្ទប់ធ្វើការ បន្ទប់​ទទួលទាន​អាហារ … អ្នក​ក៏​អាច​ព្យួរ​រូបថត​អាពាហ៍ពិពាហ៍​បានដែរ ។

ក៏ប៉ុន្តែ​ពេល​ព្យួរ រូបថត​អាពាហ៍ពិពាហ៍​នៅ​ទីកន្លែង​ទាំងនោះ ត្រូវ​អនុវត្តតាម​គោលការណ៍ ព្យួរ​រូបថត​នៅ​ខាង​ជញ្ជាំង​មាន​បង្អួច មិនគួរ​ព្យួរ​រូបថត​អាពាហ៍ពិពាហ៍​ឈម​ជាមួយ​បង្អួច ដែលជា​កន្លែង​មាន​ពន្លឺ​ច្រើន​ជះ​ចូល​ត្រង់​ឡើយ ដើម្បី​បញ្ចៀស​ការបាត់​ប្រយោជន៍​សម្រាប់​អាពាហ៍ពិពាហ៍ ។

error: Content is protected !!