kalib9

ប្រទេសនីមួយៗអាចមានដង្ហើមរស់បានគឺអាស្រ័យទៅលើចរន្ដឈាមនៃសេដ្ឋកិច្ចរបស់ខ្លួន

ប្រទេសនីមួយៗអាចមានដង្ហើមរស់បានគឺអាស្រ័យទៅលើចរន្ដឈាមនៃសេដ្ឋកិច្ចរបស់ខ្លួន។ ហើយវាជាអត្ថប្រយោជន៍មួយដែលមិនអាចកាត់ថ្លៃបាន ប្រសិនបើប្រទេសនោះស្ថិតនៅក្នុងតំបន់ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ ដែលធនធានធម្មជាតិទាំងអស់នេះហើយដើរតួរយ៉ាងសំខាន់ក្នុងចរន្ដឈាមនៃសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។​
ហើយថ្ងៃនេះយើងនឹងក្រលែកទៅមើលប្រទេសចំនួន១០ ដែលជាប់ឈ្មោះថាជាប្រទេសដែលមានធនធានធម្មជាតិបម្រុងទុកច្រើនជាងគេបំផុតនៅលើពិភពលោក៖

១០. ប្រទេសវេណេហ្ស៊ុអេឡា


វេណេហ្ស៊ុអេឡាគឺជាប្រទេសដែលស្ថិតនៅក្នុងអាមេរិចខាងត្បូង។ គេបានប៉ាន់ប្រមាណធនធានធម្មជាតិបម្រុងទុកនៅទីនោះមានតម្លៃប្រហែលជា ១៤,៣​ ពាន់ពាន់លានដុល្លារ ហើយធនធានចម្បងរបស់ប្រទេសនេះគឺដែក ឧស្ម័នធម្មជាតិ និងប្រេង។ មិនត្រឹមតែប៉ុណ្ណោះវេណេហ្ស៊ុអេឡាក៏ស្ថិតនៅលំដាប់ទីប្រាំបីនៅក្នុងពិភពលោកដែលមានឧស្ម័នធម្មជាតិរបម្រុងទុកចំនួន ២,៧%នៃពិភពលោកទាំងមូលផងដែរ។

៩.​ ប្រទេសអ៊ីរ៉ាក់


ចំណាត់ថ្នាក់លេខ៩គឺបានមកលើប្រទេសអ៊ីរ៉ាក់ ដែលមានធនធានធម្មជាតិបម្រុងទុកដែលមានតម្លៃប្រហែលជា ១៥,៩ ពាន់លានដុល្លារ។ គួរបញ្ចាក់ដែលថាប្រទេសនេះមានទំហំផ្ទៃដីប៉ុននិងរដ្ឋកាលីហ្វ័រនីញ៉ាប៉ុណ្ណោះ។

៨.​ ប្រទេសអូស្ត្រាលី


តម្លៃនៃធនធានធម្មជាតិដែលប្រទេសអូស្ត្រាលីមានគឺប្រមាណ ១៩,៩ពាន់លានដុល្លារដែលធ្វើឲ្យប្រទេសនេះជាចំណាត់ថ្នាក់ទី៨ ក្នុងចំណោមប្រទេសដែលមានធនធានធម្មជាតិច្រើនជាងគេបំផុតក្នុងពិភពលោក។ មិនតែប៉ុណ្ណោះអូស្ត្រាលីក៏បានគេស្គាល់ថាសម្បូរទៅដោយលោហធាតុសំខាន់ៗពីរគឺមាសនិងអ៊ុយរ៉ានីញ៉ូម។ ចំពោះលោហធាតុមាសប្រទេសអូស្ត្រាលីក៏ត្រូវបានគេស្គាល់ថាជាប្រទេសក្នុងចំណោមប្រទេសជាច្រើនដែលមានការផ្គត់ផ្គង់មាសធំជាងគេនៅលើពិភពលោក និងបានបំពេញ ១៤,៣% នៃតម្រូវការសកល ចំនែកអ៊ុយរ៉ានីញ៉ូមគឺប្រហែលជា ៤៦%នៃតម្រូវការសកលលោកផងដែរ។

៧. ប្រទេសប្រេស៊ីល


ប្រទេសប្រេស៊ីលជាប់ចំណាតថ្នាក់លេខ៧ ដែលមានតម្លៃនៃធនធានធម្មជាតិបម្រុងទុកប្រមាណ ២១,៨ពាន់លានដុល្លារ ហើយប្រទេសនេះមានទំហំផ្ទៃដីតូចជាងអាមេរិកតែបន្តិចប៉ុណ្ណោះ។

៦. ប្រទេសចិន


ប្រទេសចិនឈរនៅលំដាប់លេខ៦ នៃប្រទេសដែលមានធនធានធម្មជាតិបម្រុងទុកច្រើនជាងគេ ហើយតម្លៃរបស់វាប្រមាណ២៣ពាន់លានដុល្លារ ដែលក្នុងនោះ៩០%ជាធ្យូងថ្ម និងលោហៈធាតុកម្រ។
Loading

៥. ប្រទេសអ៊ីរ៉ង់


ជាមួយនិងធនធានធម្មជាតិដែលមា​នតម្លៃប្រមាណ២៧,៣ពាន់លានដុល្លារ អ៊ីរ៉ង់ក្លាយជាប្រទេសដែលសិ្ថតក្នុងចំណាត់ទី៥ក្នុងចំណោមប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិ។ ធនធានធម្មជាតិសំខាន់ៗរបស់ប្រទេសនេះគឺប្រេងនិងឧស្ម័នធម្មជាតិ។ រឿងមួយទៀតដែលយើងគួរតែដឹងនោះថាប្រទេសអ៊ីរ៉ង់ទទួលបន្ទុក ១០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក និង១៦% នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិនៅលើពិភពលោកផងដែរ តែបើយើងមើលទៅលើផ្ទៃដីរបស់ប្រទេសនេះវិញគឺមានទំហំត្រឹមរដ្ឋអាឡាស្កាប៉ុណ្ណោះ។

៤. ប្រទេសកាណាដា

ប្រទេសកាណាដាមានធនធានធម្មជាតិដែលមា​នតម្លៃប្រមាណ៣៣,២ពាន់លានដុល្លារ ហើយជាប្រទេសដែលទទួលការផ្គត់ផ្គង់ប្រេងចំនួន ១៧,៨%នៃពិភពលោកទាំងមូលដែលជាកម្រិតខ្ពស់បំផុតបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត។ ម៉្យាងវិញទៀតប្រទេសនេះក៏ត្រូវបានគេដឹងដែលថាមានទំនុបបំរុងធំនៃឧស្ម័នធម្មជាតិនិងផូស្វ័រដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។

៣. ប្រទេសអារ៉ាប៊ីសាអូឌីត


គួរឲ្យដឹងដែលថាប្រទេសអារ៉ាប៊ីសាអូឌីតមាន ២០% នៃប្រេងដែលបំរុងទុកសំរាប់ពិភពលោក ជាប់ចំណាត់ថ្នាក់ទី៥នៃប្រទេសដែលមានឧស្ម័នធម្មជាតិបម្រុងទុកធំបំផុត ជាមួយនិងបរិមាណឈើដ៏ច្រើនផងដែរ។ ចំនែកឯតម្លៃនៃធនធានធម្មជាតិវិញគឺប្រមាណ៣៤,៤ពាន់លានដុល្លារ។

២. ប្រទេសសហរដ្ឋអាមេរិច


ជាមួយនិងសម្បតិ្តធម្មជាតិដែលមានតម្លៃប្រមាណជា៤៥ពាន់លាន់ដុល្លារ វាធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ទី២ ដែលមានធនធានធម្មជាតិច្រើនជាងគេបំផុត។ គួរឲ្យដឹងផងដែរថាសហរដ្ឋអាមេរិចគឺជាប្រទេសដែលមានធ្យូងថ្មជាង ៣១% នៃពិភពលោកឯណោះ ហើយមិនត្រឹមតែប៉ុណ្ណោះក៏ជាប្រទេសដែលមានបរិមាណឈើដ៏ច្រើនផងដែរ។ រឿងមួយទៀតដែលអ្នកគួរតែដឹងនោះគឹ ៨៩% នៃធនធានធម្មជាតិរបស់ប្រទេសនេះគឺមកពីធ្យូងថ្មនិងឈើ។

១. ប្រទេសរុស្ស៊ី


តាំងពីយូរមកហើយ ប្រទេសរុស្ស៊ីស្ថិតនៅលំដាប់លេខ១ ជាប្រទេសដែលមានធនធានធម្មជាតិច្រើនជាងគេដែលមានតម្លៃ៧៥ពាន់លានដុល្លារឯណោះ។ រុស្ស៊ីល្បីឈ្មោះថាជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិច្រើនប្រភេទ ហើយក៏មានកិត្តិនាមថាជាប្រទេសដែលមានការផ្គត់ផ្គង់រ៉ែដែកដ៏កម្រនៅលើពិភពលោកផងដែរ៕

ប្រភព៖​ Investopedia

error: Content is protected !!