kalib9

តោះមកស្គាល់Hackerលំដាប់ពិភពលោក

Hacker ត្រូវបានគេសំគាល់ថាជាមនុស្សដែលមានជំនាញពិសេសលើបច្ចេកវិទ្យា និងទូរគមនាគមន៍ លើសអ្នកជំនាញដែលបានផលិតកុំព្យូទ័រ និងប្រព័ន្ធទូរគមនាគមន៍ទៅទៀត។ ពួកគេតែងតែស្វែងរកចំណុចខ្វះខាតរបស់ប្រព័ន្ធកុំព្យូទ័រ និងនៅលើបណ្តាញអ៊ិនធឺណិត ដើម្បីជ្រៀតចូលទៅគ្រប់គ្រងកុំព្យូទ័រទាំងនោះ ក៏ដូចជាប្រើប្រាស់កុំព្យូទ័រទាំងនោះដើម្បីវាយប្រហារ ឬលួចយកទិន្ន័យសម្ងាត់មួយចំនួនដែលគេចង់បានដោយមិនអោយអ្នកប្រើប្រាស់ដឹងឡើយ។ Hacker ខ្លះមានជំនាញលើសគេ ដែលអាចធ្វើអោយពិភពលោកជ្រួលច្របល់ក៏ធ្លាប់មានដែរ។
ខាងក្រោមនេះគឺជា Hacker ល្បីៗទាំង 10 នាក់ដែលមានឈ្មោះបោះសម្លេងជាងគេនៅលើពិភពលោក៖

10. លោក Jeremy Hammond


បច្ចុប្បន្នកំពុងជាប់គុករយៈពេល ១០ ឆ្នាំ ដែលលោកធ្លាប់បានលូចយកទិន្ន័យរបស់កាតធនាគារ ជាង 60,000 គណនេយ្យ និងបានធ្វើការប្រើប្រាស់វាដើម្បីបរិច្ចាគទៅកាន់ទីភ្នាក់ងារមនុស្សធម៌។

9. លោក Kevin Poulsen


ធ្លាប់បានជាប់គុករយៈពេល 5​ ឆ្នាំសម្រាប់ការ Hack ចូលក្នុងកុំព្យូទ័ររបស់ FBI

8. លោក Jonathan James


គឺជា Hacker ដ៏ក្មេងបំផុត ដែលកាលពីអាយុ 16 ឆ្នាំគាត់ធ្លាប់ Hack ចួលលួចយក Source Code ដែលមានតម្លៃប្រមាណ $170 លានដុល្លារបស់អង្គការ NASA. តែពេលនេះគាត់ទើបតែមានអាយុ 16 ឆ្នាំប៉ុន្នោះដូច្នេះគាត់ទទួលទោសស្រាលកម្រិតអនិតិជនប៉ុន្នោះ។ ក្នុងឆ្នាំ 2007 គាត់បានជាប់ឈ្មោះក្នុងចំណោម Hacker ដែលបានលុកលុយ TJX department store ដែលអាចអោយគាត់ជាប់ពន្ធធនាគារ ហើយមិនអាចបន្តឆន្ទៈរបស់គាត់បាន ដូចនេះគាត់បានសម្រេចចិត្តធ្វើអត្តឃាតនៅថ្ងៃទី 18-05-2008 ។

7. លោក The Aurora Hackers


គឺជាក្រុមអ្នកវាយប្រហារតាមបណ្តាញអ៊ិនធឺណិត ដែលមានគោលដៅវាយប្រហារក្រុមហ៊ុនធំៗចំនួន 34​ ក្រុមហ៊ុនដែលរួមមានក្រុមហ៊ុន Google និង Yahoo ផងដែរនាឆ្នាំ 2009 ដែលគេជឿជាក់ថាមានប្រភពមកពីប្រទេសចិន។

6. លោក Adrian Lamo


ធ្លាប់បាន Hack ចូលទៅក្នុងវ៉េបសាយ New York Times នៅឆ្នាំ 2004 និងត្រូវបានដាក់ទោសដោយឃុំខ្លួនបណ្តោះអាសន្ននៅក្នុងផ្ទះរបស់ឪពុកម្តាយរបស់គេ ហើយគេម្នាក់នេះក៏ធ្លាប់ទំលាយឯកសារសំងាត់របស់យោធារ ទៅកាន់គេហទំព័រ WikiLeaks ផងដែរ។

5. លោក Robert Tappan Morris


កាលលោកនៅរៀនក្នុងសាកលវិទ្យាល័យ Cornell ក្នុងឆ្នាំ 1988 លោកបានបង្កើតមេរោគមួយឈ្មោះ Morris Worm ដែលបានឆ្លងទៅកាន់កុំព្យូទ័រប្រមាណ 6,000 កុំព្យូទ័រនិងព្យាយាមគ្រប់គ្រងកុំព្យូទ័រទាំងអស់ដែលនៅក្នុងប្រព័ន្ធអ៊ិនធឺណិត ហើយបច្ចុប្បន្នបានបើកក្រុមហ៊ុនជាច្រើនទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ។

4. លោក Cody Kretsinger


កាលពីឆ្នាំ 2011 គាត់បានចូលរួម Hack ចូលក្នុងហ៊ុន Sony ដោយបានគ្រប់គ្រងទិន្ន័យមនុស្សប្រមាណ 77 លាននាក់ហើយត្រូវបានផ្តន្ទាទោសនៅឆ្នាំ 2013 ។

3. លោក Jacob Appelbaum


គាត់ជាមនុស្សដែលមានភាពល្បីល្បាញ និងជាប់ទាក់ទងនិង WikiLeaks ដែលបានទម្លាយទិន្ន័យជាច្រើន ហើយបច្ចុប្បន្នរស់នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។

2. លោក Kevin Mitnick


គាត់មានរហ័សនាមថា Hacker ដែលគួរអោយខ្លាចជាងគេបំផុតនៅលើពិភពលោក ដែលធ្លាប់ជាប់គុកអស់រយៈពេល 5 ឆ្នាំ និងត្រូវបានចាប់ខ្លួននៅឆ្នាំ 1995 បន្ទាប់ពីបានជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់ក្រសួងយុត្តិធម៌ និងត្រូវបានគេរាយការថាមានសមត្ថភាពក្នុងការបញ្ជារគ្រាប់នុយក្លេអ៊ែរ ដោយគ្រាន់តែប្រើប្រាស់ប្រព័ន្ទទូរស័ព្ទសាធារណៈតែប៉ុន្នោះ។

1. លោក Gary McKinnon


គាត់ធ្លាប់បាន Hack ចូលទៅគ្រប់គ្រងកុំព្យូទ័រនៅក្នុងមន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិក និងចូលទៅលុបទិន្ន័យ ប្តូរលេខសំងាត់ ពីទិន្ន័យយោធារពីក្នុងកុំព្យូទ័ររបស់អង្គការណាសា នាឆ្នាំ 2001 – 2002

ប្រភពដកស្រង់៖ Wikipedia

error: Content is protected !!