kalib9

ចិញ្ចៀនដែរពាក់កុំចេះតែពាក្យ តោះមកមើលអត្ថន័យ

តាម​ជំនឿ ចិញ្ចៀន​ដែល​យើង​ពាក់​ជាប់​ខ្លួន​សុទ្ធតែ​នាំមក​នូវ​ជោគ​សិរី​។​បើ​ចង់​ពាក់ចិញ្ចៀន​ឱ្យជួយ​លើក​ដួង​រាសី​យើង​គប្បី​ជ្រើសរើស​ប្រភេទ​ចិញ្ចៀន​ដូចខាងក្រោម​៖

-​លើក​ដួង​រាសី​ប្រាក់កាស៖​ គួរ​ជ្រើសរើស​ប្រើ​ចិញ្ចៀនមាស ចិញ្ចៀនប្រាក់ ចិញ្ចៀន​ត្បូង​និង​ចិញ្ចៀន​ថ្លើមថ្ម​។​
-​លើក​ដួង​រាសី​ស្នេហា៖ ​ឱ្យ​ពាក់ចិញ្ចៀន​រូប​បេះដូង ចិញ្ចៀន​រូប​ផ្កាយ ចិញ្ចៀនពេជ្រ ។​
-​អង្កាំ​និង​ថ្ម​ពណ៌​នានាៈ៖ ជួយ​បន្ថែម​ដួង​រាសី​មន្ត​ស្នេហ៍​។​

​វិធី​ពាក់ចិញ្ចៀន​តាម​ម្រាមដៃ​ដើម្បី​ជួយ​លើក​ដួង​រាសី​មានដូចជា៖

-​ចង់ឱ្យ​មានជោគ​សំណាង​ក្នុង​រឿង​ស្នេហា​ត្រូវ​ពាក់ចិញ្ចៀន​ត្រង់​ម្រាម​កូនដៃ​ខាងឆ្វេង​។
-​ចង់ឱ្យមាន​សេចក្តីស្នេហា​គង់វង្ស​ត្រូវ​ពាក់ចិញ្ចៀន​នៅត្រង់​ម្រាម​នាងដៃ​ខាងស្តាំ​។​
-​ចង់ឱ្យ​មនុស្ស​ក្នុង​ក្តី​ស្រមៃ​គេ​ចាប់អារម្មណ៍​ត្រូវ​ពាក់ចិញ្ចៀន​នៅត្រង់​ម្រាម​ចង្អុល​ខាងស្តាំ​។​
-​ចង់ឱ្យ​សេចក្តីស្នេហា​មាន​ភាពរលូន​ល្អ​មិនមាន​រឿងរ៉ាវ​ទំនាស់​កើតឡើង​ច្រើន​ត្រូវ​ពាក់ចិញ្ចៀន​នៅ​ត្រង់​ម្រាម​នាង​ខាងស្តាំ​។​
-​ចង់ឱ្យមាន​សេចក្តីស្នេហា​មិន​ដូច​គេឯង​ត្រូវ​ពាក់ចិញ្ចៀន​នៅត្រង់​ម្រាម​កូនដៃ​ខាងស្តាំ​។​
-​ចង់ឱ្យ​ដំណើរ​ជីវិត​រលូន​ល្អ​ចៀសផុត​រឿងរ៉ាវ​អាក្រក់​មួយចំនួន​ត្រូវ​ពាក់ចិញ្ចៀន​នៅត្រង់​ម្រាម​កណ្តាល​ខាងស្តាំ​។​
-​ចង់ឱ្យមាន​សំណាងល្អ​ក្នុង​រឿង​ប្រាក់កាស​ត្រូវ​ពាក់ចិញ្ចៀន​នៅត្រង់​ម្រាម​កណ្តាល​ខាងស្តាំ ។​
-​ចង់​មាន​មនុស្ស​ចូលចិត្ត​ច្រើន​ត្រូវ​ពាក់ចិញ្ចៀន​នៅត្រង់​ម្រាម​មេដៃ​ខាងស្តាំ​ ឬ​ ខាងឆ្វេង​ក៏បាន​ដែរ​៕

ផ្តល់សិទ្ធិដោយ៖ ​Moha Sneha

error: Content is protected !!