kalib9

តោះមុនចេញពីផ្ទះអានរាស្សីសិន ឆ្នាំជូត​ ​ឆ្លូវ ខាល ​​​​ថោះ​រោង ​​និង ម្សាញ់

ទំនាយឆ្នាំកំណើត

ឆ្នាំជូត (កណ្ដុរ) ពង្សទេវតាប្រុស ត្រូវកាលនាយសារថី នាំយកព្រះតេមិយ ជាមនុស្ស គ ទៅកប់។
ឆ្នាំជូត កាលនៅពីតូច អភ័ព្វ ពំនាក់អាស្រ័យនឹងញាតិកា មិនបាន បើអ្នកដទៃទើបពឹងបាន ដល់មកគ្រាក្រោយ នឹងមានបុណ្យវាសនា ធ្វើរាជការ យកអាសាចៅហ្វាយនាយ នឹងបានជា ឃុននាងចូលចិត្ត ជេរកូនប្រពន្ធ និងបរិភោគវត្ថុណាដែល ជាសត្រូវដល់ខ្លួនស្រឡាញ់តែទ្រព្យសម្បត្តិរបស់ខ្លួន ស្រឡាញ់រាប់អានសមណព្រាហ្មណ៍ ដាក់ទានដល់មនុស្សទីទ័លក្រ។ បើ ស្ត្រីវិញ នឹងបានកូន ២ នាក់ ជាទីពឹង ពំនាក់អាស្រ័យ។ អាយុបាន ១ ឆ្នាំ បីបាច់ថែរក្សាលំបាកណាស់ ព្រោះមានរោគច្រើន។ អាយុបាន ១៥ ឆ្នាំ ត្រូវចេញពីលំនៅ ទៅនៅទីដទៃ ទើបមានលាភ។

អាយុ ១១ _១២ _១៣ នឹងមានគ្រោះកាចម្ដង ប្រស្រ័យនឹងអ្នកធំបានល្អ។ ព្រះអង្គា ជាចិត្ត ចិត្តនោះច្រើនតែឃ្លេង ឃ្លោងមិននឹងធឹង ចូលចិត្តរៀនចំណេះវិជ្ជា ការចេះដឹង មធ្យមល្មមចិញ្ចឹមខ្លួនបាន។ ព្រះព្រហស្បត្តិ ជាអាសន៍ មានតណ្ហានឹងរាគ ច្រើន ។ ព្រះចន្ទ្រនិងព្រះពុធជាដៃ ធ្វើការងារច្រើនតែមិនសំរេចប្រយោជន៍ តែមានសេចក្ដីឧស្សាហ៍។ ព្រះសុខនិងព្រះសៅរ៍ ជាជើងច្រើនតែជាមនុស្ស ចូល ចិត្តដើរ។

ឆ្នាំជូត អ្នកមានកំណើតក្នុង

– ខែ ៥ _ ៦ _ ៧: កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា។

– ខែ ៨ _៩ _ ១០: កណ្ដុរតូចៗ ធាតុទឹក ដែលមនុស្សអាស្រ័យ ចរចាមិនពិត តែចិត្តបុណ្យ។

– ខែ ១១ _ ១២_ ១: កណ្ដុរខ្មោច ធាតុទឹកក្នុងព្រៃ រកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង។

– ខែ ២ _ ៣ _ ៤: កណ្ដុរនៅតាមវាលស្រែ ធាតុទឹកស្ទឹង ជាកណ្ដុរភ្នែកធំ នឹងមានកូនច្រើន តែចិត្តបុណ្យ។

ឆ្នាំជូត អ្នកមានកំណើតក្នុង

– ថ្ងៃអាទិត្យ:កាលព្រះសត្តលុង ត្រូវគេចាប់យកទៅសំលាប់ នឹងមានទុក្ខច្រើន តែរូបស្អាត។

– ថ្ងៃច័ន្ទ:នឹងមានសេចក្ដីសុខសប្បាយជានិច្ច ល្អណាស់។

– ថ្ងៃអង្គារ:កាលព្រះបាទចក្រពត្តិ អោយចាប់យកព្រះសត្តលុងទៅសំលាប់ នឹងលំបាកជានិច្ច។

– ថ្ងៃពុធ:នឹងជាមនុស្សទុក្ខរឿយៗ អភ័ព្វមិនល្អឡើយ។

– ​ថ្ងៃ​ព្រហស្បតិ៍​:កាលទេវតាប្រោះព្រះសត្តលុងអោយរស់ឡើងវិញល្អណាស់។

– ថ្ងៃសុក្រ:កាលទេវតារៀបចំភោជនាហារ មកថ្វាយព្រះសត្តលុង ល្អណាស់។

– ថ្ងៃសៅរ៍:កាលព្រះសត្តលុងបានសោយរាជ្យសម្បត្តិល្អណាស់ហោង៕

ទំនាយឆ្នាំកំណើត

​ឆ្នាំ​ឆ្លូវ (​គោ​) ពង្សមនុស្ស​ប្រុស ត្រូវ​កាល​ព្រះ​មហាជន​កលា​មាតា​ទៅរក​អាចារ្យ សំពៅ​បែកធ្លាយ​កណ្ដាល​សមុទ្រ​ ​បាន​នាង​មេខ​លា នាំយក​ទៅ​ទុក​ក្នុង​ឧទ្យាន។

​ឆ្នាំ​ឆ្លូវ បើ​ធ្វើ​ជំនួញ នឹង​មាន​លាភ​ច្រើន មានកូន ៤ នាក់ បាន​កូន​ម្នាក់​ជាទី​ពំនាក់​អាស្រ័យ ម្នាក់​ទៀត​ចូល​ចិត្ត​ធ្វើការ​ ​រាជការ។​

បើ​កើត​ថ្ងៃ​ច័ន្ទ ជា​មាត់ មាត់​នោះ​ឆុត​ណាស់និយាយស្ដី​ស្រស់ស្រាយរៀនសូត្រ​វិជ្ជា​បានល្អ ចរចា​មិន​ចាញ់​ប្រៀប​គេ​ទេ! ព្រះ​ពុធជា​ចិត្ត ចិត្ត​នោះ​ត្រូវការ​តែ​ពាក្យ​ណា​ដែលមាន​ប្រយោជន៍​ចូល ចិត្ត ​សេពគប់​ព្រះសង្ឃ និង​ចៅហ្វាយនាយ នា​ម៉ឺន​ ​មុខមន្ត្រី។ ព្រះ​សៅរ៍​ជា​អាសន៍ មាន​កាមរាគ​ខ្លាំង បើ​មនុស្ស​ប្រុស នឹង​មាន​ប្រពន្ធ​ច្រើន បើ​ស្រី​នឹង​មាន​ស្នាម​ក្នុង​ទី​កំបាំង។​ ព្រះអាទិត្យ​និង​ព្រហស្បតិ​ជា​ដៃ ធ្វើការ​មិន​សូវ​ខូចខាត។ ព្រះ​អង្គារ និង ព្រះ​សុក្រ ជា​ជើង មិន​ត្រូវ​ការដើរ។​

ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង

ខែ ៥ _ ៦ _ ៧: ​គោ​ព្រៃ ធាតុដី​ឆ្អិន ជា​គោ​ឡើង កាត់​ពូជ​ច្រើន ចិត្តអាក្រក់ លំបាក​ប្រើ ចិត្ត​រឹង កាល​នៅ​ពី​តូច​ល្អ។​

ខែ ៨ _៩ _ ១០: គោ​ស្រុក ធាតុដី​ស្ងោរ ចរចា​មិន​ពិត មិន​ប្រាកដ ចិត្ត​ក្លាហាន។​

ខែ ១១ _ ១២_ ១: ​គោ​ស្គាំងស្គម ធាតុ​ដីភ្នំ ជា​គោ​នៅក្នុង​រោង រកស៊ី​លំបាក តែ​ចិត្ត​បុណ្យ។​

ខែ ២ _ ៣ _ ៤: ​គោ​ឧសភរាជ ធាតុដី​លាប​ជង្រុក ឧត្តម​ល្អ នឹង​មានទ្រព្យ​ច្រើន។​

ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ​គោ​ចិត្តអាក្រក់ អភ័ព្វ មិនល្អ។​

ថ្ងៃច័ន្ទ: ​គោ​ពោធិសត្វ មាន​បរិវា​ច្រើន ល្អ​ណាស់។

ថ្ងៃអង្គារ: គោ​សាធារណ៍ អភ័ព្វ មិនល្អ។

ថ្ងៃពុធ: ​គោ​បាក់ជើង ខ្វាក់ភ្នែក​ផង រកស៊ី ចិញ្ចឹមជីវិត​បាន​ដោយ​លំបាក។​

ថ្ងៃព្រហស្បតិ: គោ​ចិត្តល្អ មាន​ទ្រព្យសម្បត្តិ​ច្រើន។

ថ្ងៃសុក្រ: គោ​នាយ​ពាណិជ ត្រូវធ្វើ​ការនឿយហត់​ជានិច្ច។​

ថ្ងៃសៅរ៍: គោ​ចោរលួច​យក​ទៅ​សំលាប់ នឹង​ត្រូវ​ទទួល​សេចក្ដី​លំបាក​ជា​និច្ច៕

ទំនាយឆ្នាំកំណើត

​ឆ្នាំ​ខាល (​ខ្លា​) ពង្ស​យក្ខិនី ត្រូវ​កាល​ព្រះ​សុវណ្ណ​សាម​ទៅ​ដងទឹក ជាមួយ​ពួក​សត្វ។

​ឆ្នាំ​ខាល ជា​អ្នក​មាន​បុណ្យ​វាសនា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា និង​ប្រាសចាក​ញាតិ​កា ពឹង​បងប្អូន និង​ញាតិ​មិនបាន បើ​ពឹង​អ្នកដទៃ​ទើប​បាន​ល្អ ជា​មនុស្ស​អភ័ព្វ ធ្វើ​គុណ​ដល់​អ្នក ដទៃ​មិន​បាន​ផល​​ប្រយោជន៍​ទេ! អាយុ​បាន ២ ឆ្នាំ មាន​គ្រោះអាក្រក់​ម្ដង , អាយុ ២០​ឆ្នាំ​ឡើង​ទៅ នឹង​បាន​តាំងខ្លួន​នៅក្នុង​ឋ​នៈ​​គ្រាន់បើ​ដោយ​ខ្លួនឯង​គ្រាក្រោយ​នឹង​មាន​បុណ្យ​វាសនា​ល្អ។

​កើត​ថ្ងៃ​អង្គារ ជា​មាត់ មាត់​នោះ ចរចា រម៉ោករ​ម៉ាំង ចូល​ចិត្ត​និយាយ​ស្រីៗ និង​ត្លុក​កំប្លែង​។ ព្រះ​ព្រហស្បតិ ​ជា​ចិត្ត ចិត្ត​នោះ​មិន​ដាច់ ចំណេះវិជ្ជា​ទន់ខ្សោយ ចូលចិត្ត​ព្រះសង្ឃ ។ ព្រះអាទិត្យ ជា​អាសន៍​ មាន​កាមរាគ​ខ្លាំង​។​ព្រះ​ពុធ​និង ព្រះ​សុក្រ ជា​ដៃ ដៃ​នោះ​មាន​ថ្វី​ល្អ ចូលចិត្ត​ក្នុងការ​ធ្វើ​ជាង ។ ព្រះ​សៅរ៍ និង ព្រះ​ច័ន្ទ ជា​ជើង ​នឹង​ត្រូវ​ដើរ​ច្រើន។​

ឆ្នាំខាល អ្នកមានកំណើតក្នុង

ខែ ៥ _ ៦ _ ៧: ខ្លា​រខិន ជា​ធាតុឈើ​ស្ងួត ជា​ខ្លា​រក្សា​ទឹកចិត្ត​ទៀងត្រង់ ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ។

ខែ ៨ _៩ _ ១០: ខ្លា​ត្រី ធាតុ​ឈើស្ទន់ នឹង​បានកូន​មាន​បុណ្យ នឹង​បាន​ពឹង​បុណ្យ​ប្រពន្ធ។

ខែ ១១ _ ១២_ ១: ខ្លា​ដំបង ធាតុឈើ​ក្រអូប នឹង​មាន​ទ្រព្យ​ជា​សេដ្ឋី ចរចា​ទៀងត្រង់។

ខែ ២ _ ៣ _ ៤: ​​ខ្លា​ស៊ី​មនុស្ស ធាតុឈើ​លើ​កំពូលភ្នំ នឹង​មាន​បញ្ញា​ឈ្លាសវៃ ។

ឆ្នាំខាល អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ​ខ្លា​នៅក្នុង​ព្រៃ រកស៊ី​ដើរ​ផ្លូវ​ឆ្ងាយ ។

ថ្ងៃច័ន្ទ: ខ្លា​ជាប់អន្ទាក់ នឹង​ត្រូវ​លំបាក​រឿ​យៗ។

ថ្ងៃអង្គារ: ខ្លា​ស៊ី​មនុស្ស ទោសៈ​ច្រើន ចិត្ត​សាហាវ។

ថ្ងៃពុធ: ​​ខ្លា​ចាំ​សីល ចិត្ត​ធម៌ ល្អ​ណាស់។

ថ្ងៃព្រហស្បតិ: ខ្លា​ឥសី​ជប់ មាន​បុណ្យ គ្រាក្រោយ​នឹង​បាន​ជា​ធំ។

ថ្ងៃសុក្រ: ខ្លា​ធ្លាក់​ក្នុង​ជ្រោះ អភ័ព្វ នឹង​ត្រូវ​រង​ទុក្ច​ជានិច្ច។

ថ្ងៃសៅរ៍: ខ្លា​ទេញ្ត​រក្សា ល្អ​ណាស់​ហោង៕

ទំនាយឆ្នាំកំណើត

​​ឆ្នាំ​ថោះ (​ទន្សាយ​) ពង្សមនុស្ស​ស្រី ត្រូវ​កាល​ព្រះ​នេមិរាជ​យាង​ទៅ​ឋានសួគ៌ និង​ឋាននរក។

​ឆ្នាំ​ថោះ​ ​អ្នក​នោះ​ត្រង់ មុខមាត់​ដៃជើង ច្រើន​តែ​មាន​ដំបៅ​ជានិច្ច មាន​ខ្ញុំកំដរ​និង​ទ្រព្យសម្បត្តិ​ ​គួរសម បើ​ធ្វើ​ស្រែ​ចំការ​ល្អ បាន​កូន​ម្នាក់​ជា​ទីពឹង​ពំនាក់​អាស្រ័យ អាយុ ១១ _ ១៣ _១៥​ឆ្នាំ មាន​គ្រោះថ្នាក់​។​

​កើត​ថ្ងៃ​ពុធ ជា​មាត់ មាត់​នោះ​អភ័ព្វ ចរចា​មិនសូវ​ពិរោះ តែ​ប៉ិនប្រសប់​និយាយ​ប្រលោម​លួង​ ​លោម ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ រម៉ោករ​ម៉ាំង ចូលចិត្ត​យកអាសារ​ចៅហ្វាយនាយ ខ្លួនឯង​អភ័ព្វ តែមាន​ ​មនុស្ស​រាប់អាន​ច្រើន ល្មម​ចិញ្ចឹម​ខ្លួន​បាន ។ ព្រះ​ច័ន្ទ​ជា​អាសន៍ មាន​កាមរោគ​ស្ដួចស្ដើង មិន​ចូល​ចិត្ត​ក្នុងការ​ ​ចង់​ស្រី ។ ព្រះ​ព្រហស្បតិ និង ព្រះ​សៅរ៍​ជា​ដៃ ធ្វើ​ការងារ​មាន​ថ្វីដៃ​ល្អ ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​រ​ជា​ជើង​ ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។

ឆ្នាំថោះ អ្នកមានកំណើតក្នុង

ខែ ៥ _ ៦ _ ៧: ទន្សាយ​នៅក្នុង​វង់​ព្រះ​ច័ន្ទ​ធាតុឈើ​ស្ងួត​លុះត្រាតែ​លំបាក​ចិត្ត ទើបបាន​ជា​អ្នក​ជា​បើ​ជា​មនុស្ស​សុច​ ​រិត នឹង​មាន​បុណ្យ​វាសនា។

ខែ ៨ _៩ _ ១០: ទន្សាយ​ខ្វាក់ភ្នែក​ម្ខាង​ផង បាក់​ភ្លៅ​ខាងស្ដាំ​ង​ផង ធាតុ​ឈើស្ទន់ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។

ខែ ១១ _ ១២_ ១: ទន្សាយ​ស្គាំងស្គម​ធាតុឈើ​ក្រអូប​ច្រើន​តែ​លំបាក​ចិត្ត និង ឈឺ​ដៃជើង គង់​បាន​ល្អ ក្នុង​កាល​ជា​ខាង​ ​ក្រោយ។

ខែ ២ _ ៣ _ ៤: ទន្សាយ​ដាំដូង ធាតុឈើ​ភ្នំ​មាន​បញ្ញា​ឈ្លាសវៃ។

ឆ្នាំថោះ អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ទន្សាយ​រត់ចេញ​ពី​ភ្លើង ត្រូវ​លំបាក​ចិត្ត មិនល្អ​ឡើយ

ថ្ងៃច័ន្ទ: ​​ទន្សាយ​ទេវតា​ចិញ្ចឹម ល្អ​ណាស់។

ថ្ងៃអង្គារ: ទន្សាយ​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ។

ថ្ងៃពុធ: ទន្សាយ​បាក់​ភ្លៅ រកស៊ី​លំបាក​ណាស់។

ថ្ងៃព្រហស្បតិ: ទន្សាយរត់​ទៅ​មុនកូន ជា​មនុស្ស​ចិត្ត​ក្ដៅ និង​ចិត្ត​រហ័ស។

ថ្ងៃសុក្រ: ​​ទន្សាយ​មាន​បរិវា​ច្រើន នឹង​បាន​ជា​ធំ​ល្អ​ណាស់។

ថ្ងៃសៅរ៍: ទន្សាយ​ស្ដេច​ចិញ្ចឹម ឧត្តម​ល្អ​នាស់៕

ទំនាយឆ្នាំកំណើត

​​​ឆ្នាំ​រោង (​ពស់​ធំ​) ពង្ស​ទេវតា​ប្រុស ត្រូវ​កាល​ព្រះ​មហោសថ​ដោះប្រស្នា​អោយ​ទេវតា​ស្ដាប់។

​ឆ្នាំ​រោង បាន​កូន​ជា​ទី​ពំនាក់​អាស្រ័យ កូន​ទី ២ មាន​បុណ្យ​និង​មាន​ញាតិ​កា មាស​ប្រាក់​ខ្ញុំកំដរ​​ច្រើន។

កាល​អាយុ​បាន ១៥ ដល់ ១៩ ឆ្នាំ ច្រើ​តែ​ឃ្លាត​ចេញពី​ទីលំនៅ​ទៅ​ទី​ដទៃ អាយុ ៣០ ឆ្នាំ នឹង​បាន​ ​លាភ​ច្រើន អាយុ​បាន ៣៧_៥០​ឆ្នាំ មាន​គ្រោះអាក្រក់​ម្ដង។

កើត​ថ្ងៃ​ព្រហស្បតិ ជា​មាត់ មាត់​នោះ​ចរចា​ស្រស់ស្រាយ​ពីរោះ​ក្បោះក្បាយ ដឹង​គោល​អ្នកប្រាជ្ញ។ ​ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ​ទោសៈ​ច្រើន តែ​ឆាប់​បាត់ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ មាន​កាម​ ​រាគ​ខ្លាំង ច្រើន​តែ​មាន​ស្នាម​នៅក្នុង​កំបាំង ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជា​ដៃ ថ្វីដៃ​ទន់ខ្សោយ ធ្វើ​ការងារ​ ​ច្រើន​មិន​បាន​ផលប្រយោជន៍។

ឆ្នាំរោង អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​​ពស់​នាគរាជ ធាតុ​ទង់ហ្វ៊ា ធ្វើ​រាជការ​ល្អ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ។

ខែ ៨ _៩ _ ១០: ​​​​ពស់ថ្លាន់​ធំ ធាតុមាស​រា​គី នៅ​តូច លំបាក​ចិត្ត ធំ​ឡើង​បានល្អ។

ខែ ១១ _ ១២_ ១: ​​ពស់វែក​ទ្រូង​រនាម ធាតុ​ស្ពាន់ស ច្រើន​មើលងាយ​គេ តែ​ចិត្ត​បុណ្យ។

ខែ ២ _ ៣ _ ៤: ​​​​ពស់ថ្លាន់​ភ្ញី ធាតុ​មាសទឹកដប់ ជា​អ្នក​ទៀងត្រង់ ធ្វើ​រាជការ​នឹង​បាន​ជា​ធំ។

ឆ្នាំរោង អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ​​ពស់​នាគរាជ មាន​បរិវា​ច្រើន ល្អ​ណាស់។

ថ្ងៃច័ន្ទ: ពស់​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ ។

ថ្ងៃអង្គារ: ពស់មានពិស ចិត្ត​កាច​ហាវ។

ថ្ងៃពុធ: ពស់​ធ្លាក់​ជ្រោះ នឹង​ត្រូវ​ទទួល​ទុក្ខព្រួយ​ជានិច្ច។

ថ្ងៃព្រហស្បតិ: ពស់​ត្រូវ​មន្តអាគម​គេ មិនល្អ​ឡើយ​។

ថ្ងៃសុក្រ: ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ ។

ថ្ងៃសៅរ៍: ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ៕

ទំនាយឆ្នាំកំណើត

​​​ឆ្នាំ​ម្សាញ់ (​ពស់​តូច​) ពង្សមនុស្ស​ប្រុស ត្រូវ​កាល​ព្រះ​ភូ​រិទ​ត្ត​កំពុង​ចាំសី​លលើដំបូក នាយ​អា​លំ​ ​ពាយ​ចាប់យក​បាត់ទៅ។​

​ឆ្នាំ​ម្សាញ់ ជា​អ្នក​មិន​ត្រូវ​ការពឹង​អ្នកដទៃ អាយុ​បាន ៥៦ ឆ្នាំ នឹង​មាន​គ្រោះកាច​ម្ដង។

បើ​កើត​ថ្ងៃ​សុក្រ ជា​មាត់ មាត់​នោះ​ចរចា​ឡែបខាយ ជាទី​គាប់ចិត្ត​ដល់​មនុស្ស​ទាំងឡាយ ។ ​ព្រះអាទិត្យ ជា​ចិត្ត ចិត្ត​នោះ​ច្រើនសា​ប់ឡាប់ មិន​ស្អាត មិន​នឹង​នួន ។ ព្រះ​ពុធ ជា​អាសន៍ មាន​កាមរាគ​ល្មម​ ​គួរសម​។​ព្រះ​សៅរ៍ និង ព្រះ​ច័ន្ទ ជា​ដៃ ធ្វើ​ការងារ​ច្រើន​សំរេច​ដូច​សេចក្ដីប្រាថ្នា​។​ព្រះ​អង្គារ​និង​ព្រះ​ព្រហស្បតិ៍​ ជា​ជើង​ជា​អ្នក​ចូលចិត្ត​ដើរ ។

ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ស្ដេចពស់​តូចៗ ធាតុភ្លើង​អគ្គីសនី ច្រើនតែ​ជា​មនុស្ស​មាន​ចិត្តបុណ្យ។

ខែ ៨ _៩ _ ១០: ​ពស់​វែកដំបូក ធាតុភ្លើង​គប់ ចិត្ត​រឹង ហើយ​មាន​បញ្ញា​ច្រើន។

ខែ ១១ _ ១២_ ១: ពស់វែកស្រងែ​ធាតុភ្លើង​ក្នុង​ថ្ម​ចិត្តបុណ្យ តែ​ច្រើន​មើលងាយ​គេ។

ខែ ២ _ ៣ _ ៤: ពស់​ស្លឹកឈើ ធាតុភ្លើង​ក្នុង​វែក ចិត្តបុណ្យ នឹង​បាន​ជា​ធំ។

ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ពស់​រត់ចេញ​ពី​ភ្លើង ចុះ​ទៅ​ក្នុង​ទឹក ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ។

ថ្ងៃច័ន្ទ: ពស់​នៅក្នុង​រន្ធ មាន​សេចក្ដីសុខ​សប្បាយ​ជានិច្ច។

ថ្ងៃអង្គារ: ពស់​រត់ចេញ​ពី​ភ្លើងព្រៃ អភ័ព្វ តែងតែ​ទទួល​សេចក្ដី​លំបាក​ជារឿយៗ ។

ថ្ងៃពុធ: ពស់​សាធារណៈ រកស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​លំបាក​មិនល្អ​ឡើយ ។

ថ្ងៃព្រហស្បតិ: ពស់​អារក្ស​នៅក្នុង​ល្អាង​មាស មាន​បុណ្យ នឹង​បាន​ជា​ធំ ល្អ​ណាស់។

ថ្ងៃសុក្រ: ពស់​រក្សាទ្រព្យ ចិត្ត​កំណាញ់ មានទ្រព្យ​ច្រើន​ល្អ​ណាស់។

ថ្ងៃសៅរ៍: ពស់​ស្គារ​គ្នា ប្រុស​ច្រើនតែ​ខ្សត់​ភរិយា ស្រី​ច្រើន​តែ ចិត្ត​អ្នកលេង គ្មាន​៕

error: Content is protected !!