kalib9

ក្នុងផ្ទះបើមានមនុស្សស្រី ឆ្នាំ ជូត និង ឆ្នាំ​ ច ! តម្រា​ចារ​មក​ថា​អ្នក​គឺ​ជាអ្នកនាំលាភនាំសំណាង

តាម​ក្បួន​តារា​សាស្រ្ត​ចិន សូម​បក​ស្រាយ​ពី​ មនុស្ស​ស្រី​ដែល​មាន​ឆ្នាំ​ជូត និង ឆ្នាំ​ច ដូច​តទៅ​នេះ៖

១. មនុស្សស្រីកើតឆ្នាំជូត៖
– រាសី​ទូទៅ​នាថ្ងៃអនាគត: ល្អណាស់ ។​
– ពណ៌​សំណាងនាំលាភ​ជាប់លាប់​: ត្នោត​ និង ស ។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​យល់ចិត្ត​គ្នា​ជាធម្មតា​ និង ចូល​ចិត្ត​ផ្តល់​សុភមង្គល​ដល់​គ្នា​ ទៅ​វិញ​ទៅ​មក មិន​ខ្វល់​ពី​អ្នក​រិះ​គន់​ក្បែ​រខ្លួន ។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ចង់​ប្រកបអ្វី​ក៏​បាន តែ​ត្រូវ​ស្វាហាប់​ស្ទុះ​ស្ទារ និង គិត​គូរ​អោយ​ជាប់​លាប់ ព្រោះ​អ្នក​កាន់​តែ​ប្រឹង​លាភ​ចូល​កាន់​តែ​ធំ ​។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​​នា​ថ្ងៃ​មុខ: ល្អប្រសើរ​សមប្រកប ទទួល​បាន​របស់​ក្នុង​ក្តី​ស្រម៉ៃ​ដល់ទៅ​ ៩០% ឡើង ។​


ជីវិតរបស់អ្នកតាំងពីកុមារមកអ្នកបានជួបនិងរឿងលំបាកៗច្រើនគួរសមដែរហើយនោះក៏ព្រោះតែអ្នកមានចរិកទៀងត្រង់ខ្លាំងពេក មិនសូវចេះបទបែនតាមកាលៈទេសៈ។ ឪពុកនិងម្តាយរបស់អ្នកមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះអ្នក ពួកគាត់ថែមទាំងរំពឺងថាអ្នកនឹងបានរៀបការជាមួយនឹងបុរសល្អម្នាក់។ ក្តីស្រម៉ៃរបស់ពួកគាត់ពិតជាត្រឹមត្រូវណាស់ព្រោះតាមការទស្សន៍ទាយបានបង្ហាញឱ្យឃើញថាអ្នកនឹងបានជួបនឹងគូជីវិតដែលល្អនឹងស្រឡាញ់មើលថែអ្នកខ្លាំងបំផុតមិនតែប៉ុណ្ណោះទាំងសាច់ថ្លៃរបស់អ្នកក៏មានចិត្តអាណិតស្រឡាញ់អ្នកមិនតិចឡើយ ដូចនេះអ្នកគួរតែអភិវឌ្ឍខ្លួនឯងឱ្យមានភាពវៃឆ្លាតនឹងរហ័សរហួនជាងនេះបន្តិចទើបជួយឱ្យជីវិតគ្រួសាររបស់អ្នកកាន់តែល្អប្រសើរឡើង។

២. មនុស្សស្រីកើតឆ្នាំច៖
– រាសី​ទូទៅ​នាថ្ងៃអនាគត: ល្អ​ប្រសើរ​គួរ​អោយ​កត់​សម្គាល់ ។​
– ពណ៌​សំណាងនាំលាភ​ជាប់លាប់​: ខ្មៅ ខៀវ និង ស ។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​ចូល​ចិត្ត​ប្រចន្នគ្នា​បន្តិច​បន្តួច ប៉ុន្តែ​ក្តី​ស្រលាញ់​មាន​ធំ រវាងគ្នា​មិន​ងាយ​សាប​សូន្យ​ឡើយ ពេល​មាន​កូន​ កូន​នោះ​ល្អ​តាម​គន្លង​ធម៌ ជានិច្ច ។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: មាត់លឺ​ៗ​ពេក​នាំ​អោយ​ លាភ​ធំ​ប្រែជា​បង្គួរ លាភ​បង្គួរ​ប្រែ​ជា​តូច យល់​ល្អ ត្រូវ​មាត់​.ក តិចៗ ឬក៏ ល្មមៗ ទើប​ហៅ​លាភ​ធំ​ចូល​ក្នុង​ជីវិត​បាន​ឆាប់ៗ ​។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​​នា​ថ្ងៃ​មុខ: ល្អប្រសើរ​សមប្រកប ទទួល​បាន​របស់​ក្នុង​ក្តី​ស្រម៉ៃ​ ចន្លោះពី ៧០% ទៅ ៩០% ឡើង ។​

អ្នកជាមនុស្សដ៏រឹងមាំម្នាក់ អាចនិយាយបានថាជានារីម្នាក់ដែលមានអត្តចរិកល្អនិងមានចិត្តគំនិតវិជ្ជមានចំពោះមនុស្សគ្រប់គ្នា។ បន្ទាប់ពីអ្នករៀបមង្គលការមានគ្រួសារខ្លួនឯងហើយនោះឪពុកម្តាយ របស់អ្នកប្រាកដជាមិនមានការព្រួយបារម្ភចំពោះអ្នកទៀតឡើយ ព្រោះជីវិតរបស់អ្នកក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចហើយនឹងពោរពេញទៅដោយសុភមង្គល ជោគរារីឡើងដូចជាកាំជណ្តើរអញ្ចឹង ពិសេសនោះគឺគូជីវិតរបស់អ្នកមានភាពយកចិត្តទុកដាក់មើលថែអ្នកយ៉ាងខ្លាំង អាចនិយាយបានថាអ្នកជាមនុស្សស្រីដែលមានសំណាងម្នាក់ដែលអាចមានជីវិតប្រកបដោយសុខដុមរមនា ហេតុនេះអ្នកត្រូវតែចេះរក្សាសុភមង្គលមួយនេះឱ្យបានល្អ។

Copyrighted: Moha Sneha